៥ចំណុច​ដ៏​អស្ចារ្យ​របស់​អតីត​ប្រធានាធិបតី​ដ៏​ក្រ​បំផុត​របស់​ពិភពលោក​មួយ​រូប​នេះ​

ក្នុង​រយៈ​ពេល​៥​ឆ្នាំ​នៃ​ការ​កាន់​អំណាច​ លោក​ Jose Mujica អតីត​ប្រធានាធិបតី​របស់​អ៊ុយរ៉ាហ្កាយ​ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រធានាធិបតី​ដែល​ពូកែ​ដាក់​ខ្លួន​ជាង​គេ​ក្នុង​លោក​ ។ បើ​ទោះ​បី​​ជា​គាត់​មិន​មាន​​តំណែង​អ្វី​ទៀត​​ក៏​ពិត​មែន​ តែ​គាត់​នៅ​តែ​ជា​បុគ្គល​ដែល​គួរ​ឲ្យ​គោរព​​ព្រោះ​តែ​អំពើ​ល្អ​របស់​គាត់​ជា​ច្រើន​ ហើយ​នេះ​ជា​ហេតុផល​៥សំខាន់​ៗ​របស់​អតីត​ប្រធានាធិបតី​មួយ​រូប​នេះ​ដែល​អ្នក​គួរ​ដឹង​ ៖​

១.​គាត់​បាន​បរិច្ចាគ​៩០%​នៃ​ប្រាក់​ខែ​របស់​គាត់​ទៅ​ដល់​មូលនិធិ​សប្បុរសធម៌ ៖

 

​គាត់​មិន​រស់​នៅ​ជាមួយ​ជីវិត​ដ៏​ហឺ​ហារ​ឡូយឆាយ​អ្វី​នោះ​ទេ​ ពី​ព្រោះ​តែ​គាត់​សុខ​ចិត្ត​បរិច្ចាគ​លុយ​៩០%​នៃ​ប្រាក់​ខែ​របស់​គាត់​ទៅ​ឲ្យ​មូលនិធិ​សប្បុរសធម៌​ដើម្បី​ជួយ​ដល់​ជន​ក្រីក្រ​ណា​ដែល​​ត្រូវ​ការ​ ហើយ​​៩០%​នៃ​ប្រាក់​ខែ​របស់​គាត់​ប្រមាណ​ជា​​ស្មើ​នឹង​ ៧៧៥$ ។

ខ្ញុំ​មាន​ផ្លូវ​សម្រាប់​ដើរ​របស់​ខ្ញុំ​ ខ្ញុំ​មិន​ផ្លាស់​ប្តូរ​វា​ព្រោះ​តែ​ខ្ញុំ​ជា​ប្រធានាធិបតី​នោះ​ទេ​ ។ ខ្ញុំ​រក​ប្រាក់​បាន​ច្រើន​ជាង​តម្រូវ​ការ​របស់​ខ្ញុំ​ ខណៈ​ដែល​ប្រាក់​នេះ​វា​មិន​គ្រប់​គ្រាន់​អ្នក​ខ្លះ​ផង​ដែរ​ តែ​ចំពោះ​ខ្ញុំ​វា​មិន​មែន​ជា​ការ​ពេញ​ចិត្ត​នោះ​ទេ​ តែ​វា​កាតព្វកិច្ច​” ~ Jose Mujica

២. រស់​នៅ​ក្នុង​កសិដ្ឋាន​មួយ​យ៉ាង​សាមញ្ញ​៖​

លោក​ Mujica រស់​នៅ​ក្នុង​កសិដ្ឋាន​មួយ​នៅ​ក្នុង​ទីក្រុង​ Montevideo ជាមួយ​ប៉ូលិស​ការពារ​សុវត្ថិភាព​២​នាក់​ ព្រម​ទាំង​ឆ្កែ​ជើង​៣​ ឈ្មោះ​ Manuela ​យ៉ាង​សាមញ្ញ​បំផុត​ ។ ក្នុង​ឆ្នាំ​ ២០១២​ ទូរទស្សន៍​ BBC បាន​សម្ភាសន៍​គាត់ រួច​គាត់​បាន​ពន្យល់​ថា​ “ខ្ញុំ​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ប្រធានាធិបតី​ដ៏​ក្រ​ជាង​គេ​ក្នុង​លោក​ ប៉ុន្តែ​ខ្ញុំ​មិន​មាន​អារម្មណ៍​ថា​ក្រ​នោះ​ទេ​ ។ មនុស្ស​ដែល​ក្រ​ គឺ​ជា​មនុស្ស​ដែល​ព្យាយាម​ធ្វើ​ការ​ដើម្បី​ផ្តង់​ផ្គង់​ជីវិត​ឡូយ​ឆាយ​ទាំង​នោះ​”

៣.គាត់​ជិះ​ឡាន​ Bettle ផលិត​តាំង​ពី​ឆ្នាំ​ ១៩៨៧ ៖

 

​ខណៈ​ដែល​ប្រធានាធិបតី​ជា​ច្រើន​ក្នុង​លោក​តែង​តែ​ជិះ​ឡាន​ដែល​សាឡុង​ទន់​ៗ​ ហើយ​មាន​តៃកុង​ឡាន​បើក​បរ​ឲ្យ​ជានិច្ច​ តែ​Mujica​មិន​អញ្ចឹង​ទេ​ ​គាត់​សុខ​ជិះ​ឡាន​អណ្ដើក​របស់​គាត់​​ដែល​ផលិត​តាំង​ពី​ឆ្នាំ​ ១៩៨៧​ បើ​ទោះ​បី​មាន​​មេ​ដឹក​នាំ​អារ៉ាប​ម្នាក់(Arab​ Sheikh) ចង់​ផ្តល់​លុយ​១លាន​ដុល្លារ​ឲ្យ​គាត់​ដើម្បី​ទិញ​ឡាន​ក៏​ដោយ​ តែ​គាត់​បដិសេធ​​ហើយ​បាន​តប​ថា​បើ​សិន​ជា​បាន​លុយ​មែន​គាត់​នឹង​បរិច្ចាគ​លុយ​ទាំង​នោះ​ ។

​​
​៤.គាត់​ខុស​ពី​ប្រធានាធិបតី​ដទៃ​ ៖​

 

 

គាត់​បាន​និយាយ​ថា​ “មិន​យូរ​ទេ​ពេល​ដែល​អ្នក​នយោបាយ​ចាប់​ផ្ដើម​ឡើង​ជណ្ដើរ​ទៅ​កាន់​តំណែង,ក្រោយ​មក​ពួក​គេ​នឹង​ក្លាយ​ជា​ស្តេច​ ។​ ខ្ញុំ​មិន​ដឹង​ថា​ម៉េច​បាន​ទៅ​ជា​ចឹង​ទេ​ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ដឹង​ គឺ​ ពាក្យ​ថា​សាធារណរដ្ឋ គឺ​​​មាន​តួនាទី​មក​ដើម្បី​ធ្វើ​ឲ្យ​ពិភពលោក​គ្មាន​នរណា​ម្នាក់​មាន​ច្រើន​ជាង​នរណា​ម្នាក់​ ។ អ្នក​អាច​នឹង​ត្រូវ​ការ​រស់​នៅ​ក្នុង​វិមាន​​,មាន​កម្រាល​ព្រំ​ក្រហម​ ឬ មនុស្ស​ជា​ច្រើន​នៅ​ពី​ក្រោយ​ ដែល​និយាយ ៖ បាទ​ទាន​ តែ​ខ្ញុំ​គិត​ថា​ទាំង​នោះ​ពិត​ជា​មិន​ល្អ​សោះ​ឡើយ​ ។​”

ឈុត​សំលៀក​បំពាក់​ពេល​ប្រជុំ​របស់​គាត់​
ការ​ទទួល​ទាន​អាហារ​​ដ៏​សាមញ្ញ

៥.គាត់​ត្រូវ​បាន​គេ​បាញ់​ប្រហារ​៦​ដង​ និ​ង​ ចាប់​ដាក់​គុក​សរុប​១៤​ឆ្នាំ​ មុន​នឹង​បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​ ក្នុង​ឆ្នាំ​ ២០១០​ ៖

 

គាត់​ត្រូវ​បាន​មេ​ដឹក​នាំ​ផ្តាច់​ការ​ចាប់​ដាក់​គុក​អស់​រយៈ​ពេល​១៤​ឆ្នាំ​ ហើយ​ទើប​តែ​ក្នុង​ឆ្នាំ​ ១៩៨៥​ទេ​ ដែល​គាត់​មាន​សេរីភាព​ចេញ​ពី​គុក ។ គាត់​បាន​លើក​ឡើង​ថា​ ដោយ​សារ​តែ​រស់​នៅ​ក្នុង​គុក​នោះ​ហើយ​ទើប​ធ្វើ​ឲ្យ​មាន​គាត់​ស្គាល់​ខ្លួន​ឯង​និង​មាន​ថ្ងៃ​នេះ​​ ហើយ​គាត់​ពិត​ជា​ពិបាក​ណាស់​ដោយ​មិន​បាន​អាន​សៀវភៅ​សូម្បី​តែ​១​ក្បាល​រយៈ​៧-៨​ឆ្នាំ​ ក្នុង​គុក​ ។

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖  &  &

  • ៥ចំណុច​ដ៏​អស្ចារ្យ​របស់​អតីត​ប្រធានាធិបតី​ដ៏​ក្រ​បំផុត​របស់​ពិភពលោក​មួយ​រូប​នេះ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:បច្ចេកវិទ្យា
Tags: