« លួច​ស្រលាញ់​សង្សារ​គេ »​ ពី​នីកូ​ នរណា​ខ្លះ​នៅ​ចាំ​?

រំលឹក​ដល់​បទ​ចម្រៀង​ដ៏​ពេញ​និយម​មួយ​បទ​របស់​លោក នីកូ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដែល​មាន​ចំណង​ជើង​ថា លួច​ស្រលាញ់​សង្សារ​គេ ប្រិយមិត្ត​ជា​ច្រើន​ប្រាកដ​ជា​ចង​ចាំ​ហើយ​មែន​ទេ?

បទ​ចម្រៀង​មួយ​បទ​ ធ្វើ​ឲ្យ​ប្រិយមិត្ត​មួយ​ចំនួន​ ស្ដាប់​ស្ទើរ​តែ​មួយ​ថ្ងៃ ដប់​ ម្ភៃ​ ដង​ក៏​មាន ហើយ​ក៏​មាន​ប្រិយមិត្ត​មិន​តិច​ដែរ​ ដែល​យក​បទ​ចម្រៀង​មួយ​បទ​នេះ​ធ្វើ​ជា​ Ring Tune ។ មួយ​បទ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​នីកូ​ល្បី​ខ្លាំង​បំផុត​នៅ​ក្នុង​ផលិត​កម្ម M ហើយ​ក៏​មាន​ប្រិយមិត្ត​នារី​ជា​ច្រើន​លង់​នឹង​ នីកូ​ ជាមួយ​ស្ទីល​តែង​ខ្លួន​​ និង​ការ​សម្ដែង​នៅ​ក្នុង​បទ​ចម្រៀង​មួយ​បទ​នេះ​ផង​ដែរ។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា បទ​ចម្រៀង​មួយ​បទ​នេះ​ត្រូវ​បាន​និពន្ធ​​ទំនុក​ច្រៀង​ដោយ​លោក សិរី ម៉ារឌី និពន្ធ​បទ​ភ្លេង​ដោយ លោក សារ៉ូម និង​ដឹក​នាំ​សម្ដែង​ដោយ លោក ទូច ស៊ីដេត៕

អត្ថបទដោយ ៖ Mr DEE

  • « លួច​ស្រលាញ់​សង្សារ​គេ »​ ពី​នីកូ​ នរណា​ខ្លះ​នៅ​ចាំ​?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:បច្ចេកវិទ្យា
Tags: