នេះហើយជាលទ្ធផលទាក់ទងប្ដីគេ ទក់សាច់ (មានវីដេអូ)

ចិន៖ កាលពីពេលថ្មីៗនេះ នារីដ៏ស្រស់ស្អាតម្នាក់ បានប្រែខ្លួនជាមនុស្សស្រីម្នាក់ទៀត ដែលមានមុខមាត់ដ៏គួរខ្លាច បន្ទាប់ពីត្រូវគេវាយតប់ ទាក់ទងនឹងរឿងយកប្ដីគេ។

នេះបើតាមវីដេអូ បានបង្ហាញឲ្យឃើញពីនារីម្នាក់ កំពុងតែនិយាយទូរស័ព្ទ ខណៈដែលនាងកំពុងតែពួននៅក្នុងគុម្ពស្មៅ ជាមួយនឹងមុខមាត់ឡើងជាំខ្មៅ និងហើម។ នៅក្នុងនេះមានការរាយការណ៍ថា ហេតុការណ៍នេះកើតឡើងនៅតំបន់ Anqui ក្នុងខេត្ដ Shandong ប្រទេសចិន ដែលនារីរងគ្រោះអាយុ ២៨ឆ្នាំ ត្រូវបានក្រុមបុរស៤នាក់ យកទៅឃុំទុកជាច្រើនថ្ងៃ និងវាយនាងយ៉ាងកម្រោល ដោយសារតែជាប់ពាក់ព័ន្ធ នឹងរឿងដណ្ដើមប្ដីអ្នកដទៃ។

នៅក្នុងវីដេអូ បានបង្ហាញឲ្យឃើញទៀតថា មានដំណើរឆ្លងកាត់ទីនោះ បានព្យាយាមជួយនាង តែនាងហាក់ដូចជាមិនត្រូវការ ឲ្យនរណាម្នាក់ជួយនាងនោះទេ។

អ្វីដ៏គួរឲ្យចាប់អារម្មណ៍នោះ រូបភាពដើមរបស់នាង ពេលពុំទាន់រងរបួស ត្រូវបានគេចែកចាយពេញបណ្ដាញសង្គមផងដែរ ដែលបង្ហាញយ៉ាងច្បាស់ថា នាងពិតជាមានមុខមាត់ស្រស់ស្អាត។

នេះបើយោងទៅតាមអជ្ញាធរនៅតំបន់នោះ បានឲ្យដឹងថា នារីរងគ្រោះនេះបានបដិសេធ មិនធ្វើការបកស្រាយអ្វីទាំងអស់ពី មូលហេតុដែលបណ្ដាលឲ្យរូបនាងរងរបួសដល់ថ្នាក់នេះ។ ទោះជាយ៉ាងណា នៅពេលដែលនាងទទួលការព្យាបាល នៅក្នុងមន្ទីរពេទ្យ ប៉ូលិសក៏ចាប់ផ្ដើមធ្វើការ សើុបអង្កេតទៅលើករណីនេះផងដែរ។

ជាមួយគ្នានេះ បើតាមសារព័ត៌មានផ្សេងទៀតបានឲ្យដឹងថា នារីរងគ្រោះបានធ្វើការបង្ហោះនៅលើបណ្ដាញសង្គមនាងថា ខ្ញុំទើបតែមានអាយុខ្ទង់ ២០ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែខ្ញុំពិតជាមានអារម្មណ៍ថា ហត់នឿយណាស់។ គ្មាននរណាម្នាក់ យល់ពីរឿងរ៉ាវរបស់ខ្ញុំទេ ខ្ញុំពិតជាមានភាពទុក្ខព្រួយយ៉ាងខ្លាំង

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា កាលពីដើមខែកន្លងទៅនេះ ក៏មានករណីស្រដៀងនេះផងដែរ នៅក្នុងប្រទេសចិនបង្កការផ្ទុះកំហឹងចូលទៅព្រលះនារីស្រីកំណាន់រូបនោះតែម្តង។

នារីជាស្រីកំណាន់ប្តីគេ និងជាជនរងគ្រោះនោះ ស្លៀកសម្លៀកបំពាក់ អាវក្រឡាការ៉ូ ជាមួយខោខូវប៊យពណ៌ខ្មៅ ត្រូវបាននារីដៃដល់ពីរនាក់ ព្រួតគ្នាវាយនិងចាប់អូសទាត់ច្រំធាក់ ជាមួយនឹងស្បែកជើងកែង និងថែមទាំងយកកាបូបស្ពាយ មកវាយតប់លើខ្លួនប្រាណនារីរងគ្រោះយ៉ាងដំណំ មិនសំចៃដៃ ម្តងហើយម្តងទៀត រហូតទាល់តែដេកដួលនៅនឹងកន្លែងកើតហេតុ។

ចំណែកបុរសជាស្វាមីជើងល្អ បានត្រឹមឈរសំកាំងមើល និងឃាត់ប្រពន្ធ ដើម្បីកុំឲ្យប្រើហិង្សាលើនារីកំណាន់របស់ខ្លួនតែប៉ុណ្ណោះ។ ប៉ុន្តែជាលទ្ធផល ត្រូវនាងប្រពន្ធ ទះមួយកំផ្លៀង ពេញផ្ទៃមុខស្វាមីជើងល្អ រូបនោះផងដែរ។

ដោយឡែក ស្រ្តីជាអ្នកបម្រើម្នាក់ ស្ថិតក្នុងហេតុការណ៍នោះ ឈរអែនអន ស្រឡាំងកាំង មិនហ៊ានចូលជួយ បានត្រឹមមើលគេវាយតប់គ្នាតែប៉ុណ្ណោះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នេះហើយជាលទ្ធផលទាក់ទងប្ដីគេ ទក់សាច់ (មានវីដេអូ)
រូបភាពដែលនាងមិនទាន់រងរបួស

ខាងក្រោមជារូបភាព ដែលនាងរងរបួសក្រោយពីត្រូវគេវាយយ៉ាងសាហាវ
នេះហើយជាលទ្ធផលទាក់ទងប្ដីគេ ទក់សាច់ (មានវីដេអូ)

នេះហើយជាលទ្ធផលទាក់ទងប្ដីគេ ទក់សាច់ (មានវីដេអូ)