ក្នុង​ចំណោម​កីឡាករ​ទាំង​៣​រូប​នេះ​ប្រិយ​មិត្ត​គិត​ថា​មួយ​នឹង​ឈ្នះ​ FIFA Ballon d’or នៅ​ឆ្នាំ​នេះ​

ទី​បំផុត​បេក្ខភាព​៣​នាក់​ចុង​ក្រោយ​ដែល​ត្រូវ​បោះ​ឆ្នោត​ដើម្បី​ក្លាយ​ជា​ម្ចាស់​ពាន​ FIFA Ballon d’or ប្រចាំឆ្នាំ​២០១៥​បាន​ប្រកាស​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ម្សិល​មិញ​នេះ​​ ដែល​បេក្ខភាព​ទាំង​៣​រូប​នោះ​មាន​ Messi , Ronaldo និង​ Neymar ។

ខណៈ​ពួក​គេ​ទាំង​៣​ត្រូវ​បាន​រើស​ចេញ​ពី​បេក្ខភាព​ចំនួន​២៣​រូប​មាន​ ៖ Sergio Aguero ,Crisristiano Ronaldo , Gareth Bale , Lionel Messi , Karim Benzema , Neymar , Kevin De Bruyne , Eden Hazard , Zlatan Ibrahimovic , Andres Iniesta , Toni Kroos , Robert Lewandowski , Javier Mascherano , Thomas Mueller , Manuel Neuer , Paul Pogba , Ivan Rakitic , Arjen Robben , James Rodriquez , Alexis Sanchez , Luis Suarez , Yaya Touré នឹង Arturo Vidal ។

គួរ​បញ្ជាក់​ថា​ការ​ប្រកាស​ឈ្មោះ​បេក្ខភាព​ដែល​ឈ្នះ​ FIFA Ballon d’or ប្រចាំ​ឆ្នាំ​២០១៥​នេះ​និង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១១​ខែ​មករា​ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​ហើយ​ ។

សូម​រំលឹក​សមិទ្ធ​ផល​ខ្លះ​ៗ​របស់​កីឡាករ​  Messi , Ronaldo និង​ Neymar កាល​ពី​រដូវ​កាល​ ២០១៤-២០១៥ ៖

Lionel Messi

កាល​ពី​រដូវ​កាល​២០១៤-២០១៥​កីឡាករ​ Lionel Messi បាន​ជួយ​ Barcelona ឈ្នះ​ពាន​ចំនួន​៤​គឺ​ UEFA Champion League , La Liga , Copa Del Ray រួម​នឹង​ពាន​រង្វាន់​ UEFA Super Cup ។ ហើយ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៥៨​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន៥៧​ប្រកួត​ ។

Cristiano Ronlado

កីឡាករ​ Cristiano Ronaldo បាន​ស៊ុត​បញ្ចូល​ទី​រហូត​ដល់​៦១​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៥៤​ប្រកួត​កាល​ពី​រដូវ​កាល​២០១៤-២០១៥​ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ​ដែល​គេ​មិន​អាច​ជួយ​ Real Madrid ឈ្នះ​បាន​ពាន​មួយ​សោះ​ ។

Neymar Jr

កីឡាករ​ Neymar បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៣៩​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៥១​ប្រកួត​កាល​ពី​រដូវ​កាល​២០១៤-២០១៥ ហើយ​គេ​ក៏​បាន​រួម​ចំណែក​ក្នុង​ការ​ជួយ​ Barcelona ឲ្យ​ឈ្នះ​ពាន​ចំនួន​៤​ជាមួយ​​ Messi ដែរ  ។

តើ​ប្រិយ​មិត្ត​ចង់​ឲ្យ​កីឡាករ​មួយ​ណា​ឈ្នះ​ Ballon d’or ក្នុង​ឆ្នាំ​នេះ​ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ក្នុង​ចំណោម​កីឡាករ​ទាំង​៣​រូប​នេះ​ប្រិយ​មិត្ត​គិត​ថា​មួយ​នឹង​ឈ្នះ​ FIFA Ballon d’or នៅ​ឆ្នាំ​នេះ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កំសាន្ត
Tags: