តើ​ប្រិយមិត្ត​យល់​ថា​ Sir Alex ពិត​ជា​សាង​កំហុស​មែន​ទេ​ដែល​កាល​នោះ​គាត់​សម្រេច​ចិត្ត​ឲ្យ​កីឡាករ​២​រូប​នេះ​ចាក​ចេញ​ ?

លោក Sir Alex Ferguson គឺជាគ្រូបង្វឹកដ៏ជោគជ័យខ្លាំងមួយរូបក្នុងវិស័យបាល់ទាត់ដោយបានធ្វើឲ្យក្លឹប Manchester United ក្លាយជាក្លឹបដ៏ខ្លាំងដោយឈ្នះពានយ៉ាងច្រើនជាពិសេសលោកធ្វើក្លឹបមានភាពល្បីល្បាញជុំវិញពិភពលោកទៀតផង ។

តើ​ប្រិយមិត្ត​យល់​ថា​ Sir Alex ពិត​ជា​សាង​កំហុស​មែន​ទេ​ដែល​កាល​នោះ​គាត់​សម្រេច​ចិត្ត​ឲ្យ​កីឡាករ​២​រូប​នេះ​ចាក​ចេញ​ ?

ខណៈគ្រូបង្វឹករូបនេះត្រូវគេកត់សម្គាល់ថាជាគ្រូបង្វឹកមួយរូបដែលពូកែមើលកីឡាករភាគច្រើននៃកីឡាករដែលគាត់ទិញភាគច្រើនក្នុងតម្លៃមិនសូវជាថ្លៃប៉ុន្មាននោះទេ ប៉ុន្តែពេលលក់ចេញគឺ តម្លៃសុទ្ធមិនធម្មតាជាក់ស្ដែងដូចជាកីឡាករ Cristiano Ronaldo ជាដើមដែលពេលគាត់ទិញគឺត្រឹមតែ១២.២៤លានផោនប៉ុណ្ណោះពីក្លឹប Sporting កាលពីឆ្នាំ២០០៣ តែនៅឆ្នាំ២០០៩គាត់បានលក់ Ronaldo ទៅឲ្យក្លឹប Real Madrid ក្នុងតម្លៃប្រមាណជា៨០លានផោនឯណោះ ។

តែយ៉ាងណាថ្មីៗនេះក្លឹប Man Utd បានចំណាយប្រាក់ដល់ទៅ៩០លានផោនដើម្បីទិញកីឡាករ Paul Pogba ពីក្លឹប Juventus ត្រលប់មកវិញ ដែលរឿងនេះធ្វើមនុស្សមួយចំនួនបានលើកឡើងជាប្រធានបទថាតើ Sir Alex Ferguson ពិតជាសាងកំហុសឆ្គងដែល Pogba ចាកចេញមែនទេ ? ខណៈពួកគេក៏បានភ្ជាប់នឹងកីឡាករមួយរូបគឺ Gerard Pique ។

គួររំលឹកថា Pogba ធ្លាប់ជាកីឡាករមួយរូបលេងនៅថ្នាលយុវជនរបស់ Man Utd ចន្លោះឆ្នាំ២០០៩ដល់ឆ្នាំ២០១២ តែយ៉ាងអំឡុងឆ្នាំ២០១២កុងត្រាជាមួយក្លឹបក៏ត្រូវបញ្ចប់ហើយពេលនោះគេបានព្យាយាមពិភាក្សាជាមួយក្លឹបក្នុងការផ្ដល់ឱកាសដើម្បីឲ្យគេបានលេងក្នុងជម្រើសឈុតធំប៉ុន្តែលោក Sir Alex Ferguson មិនបានយល់ព្រមសំណើរបស់គេទេដូចនេះហើយ Pogba បានចាកចេញដោយគ្មានតម្លៃហើយគេក៏ហើយគេបានទៅសាងភាពជោគជ័យជាមួយ Juventus ។

ដោយឡែកបើនិយាយពី Gerard Pique គេបានចូលរួមជាមួយ Man Utd ក្នុងឆ្នាំ២០០៤ តែយ៉ាងណាគេបានបង្ហាញខ្លួនត្រឹមតែ១២ប្រកួតប៉ុណ្ណោះក្នុងការស្នាក់នៅ៤ឆ្នាំជាមួយ Man Utd ដោយសារតែកាលនោះក្លឹបសំបូរទៅដោយខ្សែការពារឆ្នើមដូចជា Nemanja Vidic និង Rio Ferdinand ជាដើម តែយ៉ាងណាកំហុសមួយដែលគ្រប់គ្នាគិតថាស្ដាយនោះគឺ Sir Alex លក់ Pique ក្នុងតម្លៃត្រឹមតែ៥លានផោនប៉ុណ្ណោះទៅឲ្យ Barcelona កាលពីឆ្នាំ២០០៨ ខណៈគេបច្ចុប្បន្នក្លាយជាខ្សែការពារដ៏ឆ្នើមមួយរូបខណៈតម្លៃលើទីផ្សាររបស់គេគឺប្រហែល៤០លានផោន ។

តើប្រិយមិត្តយល់ថានេះជាកំហុសឆ្គងរបស់ Sir Alex ដែរឬទេ ?

ប្រភព ៖

  • តើ​ប្រិយមិត្ត​យល់​ថា​ Sir Alex ពិត​ជា​សាង​កំហុស​មែន​ទេ​ដែល​កាល​នោះ​គាត់​សម្រេច​ចិត្ត​ឲ្យ​កីឡាករ​២​រូប​នេះ​ចាក​ចេញ​ ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កំសាន្ត
Tags: