វត្ត​ភ្នំ​ខ្លែង​ វត្ត​ទី​បុរាណ​នៅ​កំពូល​ភ្នំ ល្បី​ស័ក្កសិទ្ធ​ជា​ច្រើន​ជំនាន់

វត្តភ្នំ​ខ្លែង​ជា​វត្ត​បុរាណ​តាំង​ពី​សតវត្ស​ទី​១៨ ដែល​សង់​នៅ​ទី​កំពូល​ភ្នំ​ដែល​ពលរដ្ឋ​ជា​ច្រើន​ជំនាន់​ល្បី​មាន​បារមី​ពូកែ​ស័ក្ដិសិទ្ធិ។

 

វត្ត​ភ្នំ​ខ្លែង​ វត្ត​ទី​បុរាណ​នៅ​កំពូល​ភ្នំ ល្បី​ស័ក្កសិទ្ធ​ជា​ច្រើន​ជំនាន់

 

បារមី​ជាច្រើន​នៅ​គ្រង​រក្សា​ទី​សក្ការ​ដ៏​ចំណាស់​នេះ​​ដូចជា​បារមី​ព្រះអង្គ​បញ្ច​គី​ចំនួន ២១ អង្គ សម្រាប់​អ្នក​ដែល​ចង់​បន់ស្រន់​មុខ​របរ​រកស៊ី​ចម្រុងចម្រើន បារមី​យាយ​រំដួល​សម្រាប់​អ្នក​ផ្សង​រក​គូ​ស្នេហ៍ បារមី​លោកតា​ដំបង​ដែក បារមី​​ព្រះ​គោ​ព្រះ​កែវ បារមី​អណ្ដូងទឹក​ដែល​មាន​កុមារ​ពេជ្រ កុមារ​ទេព​ថែ​រក្សា សម្រាប់​អ្នក​បន់ស្រន់​សុំ​បុត្រ​ ប្រុស-ស្រី សម​តាម​បំណង​ប្រាថ្នា។

 

វត្ត​ភ្នំ​ខ្លែង ក្រៅ​ជា​ទី​សក្ការ​ដ៏​ស័ក្ដិសិទ្ធិ​ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​ទិសទី​មាន​ជំនឿ វត្ត​នេះ​ក៏​ជា​កន្លែង​កម្សាន្ត​ដ៏​ពេញ​និយម​មួយ ដោយ​សារ​លក្ខណៈ​អំណោយ​ផល​នៃ​ធម្មជាតិ និង​ស្ងប់ស្ងាត់​ដែល​​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​​មក​កម្សាន្ត​ទទួល​បាន​អារម្មណ៍​ស្រស់​ថ្លា និង​ស្ងប់​សុខ​នៅ​ក្នុង​ចិត្ត​។

 

វត្ត​ភ្នំ​ខ្លែង​ វត្ត​ទី​បុរាណ​នៅ​កំពូល​ភ្នំ ល្បី​ស័ក្កសិទ្ធ​ជា​ច្រើន​ជំនាន់

 

វត្ត​ភ្នំ​ខ្លែង​ វត្ត​ទី​បុរាណ​នៅ​កំពូល​ភ្នំ ល្បី​ស័ក្កសិទ្ធ​ជា​ច្រើន​ជំនាន់

 

វត្ត​ភ្នំ​ខ្លែង​ វត្ត​ទី​បុរាណ​នៅ​កំពូល​ភ្នំ ល្បី​ស័ក្កសិទ្ធ​ជា​ច្រើន​ជំនាន់

 

វត្ត​ភ្នំ​ខ្លែង​ វត្ត​ទី​បុរាណ​នៅ​កំពូល​ភ្នំ ល្បី​ស័ក្កសិទ្ធ​ជា​ច្រើន​ជំនាន់

 

វត្ត​ភ្នំ​ខ្លែង មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្ត​តាកែវ មាន​ចម្ងាយ​ ១០០ គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ​ និង​មាន​ចម្ងាយ​ជាង ១៥ គីឡូម៉ែត្រ​ពី​ក្រុង​ដូនកែវ​ខេត្ត​តាកែវ។