ចង់ដឹងថា តារារូបណាខ្លះមានស្វាមី ឬ ភរិយាជាអ្នកសិល្បៈដូចគ្នា?

6 Videos


នៅខណៈពេលនេះ «ប្រជាប្រិយ» នឹងនាំអារម្មណ៍ប្រិយមិត្តមកតាមដាន ចង់ដឹងថាតារាដួង ណាខ្លះដែលមានគូស្វាមី ភរិយាជាអ្នកសិល្បៈដូចគ្នា សូមក្រឡេកមកមើលកម្រងរូបភាព ក៏ដូចជាការរៀបរាប់ដូចខាងក្រោមនេះ ៖

១ គង់ សុជាតិ និង ជា វិបុល
គូស្វាមី ភរិយា មួយគូនេះមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកយ៉ាងល្អ ជាហេតុធ្វើ ឱ្យជីវិតស្នេហា រវាងអ្នកទាំងពីពោរពរញដោយសុភមង្គល ហើយអ្វីដែលគួឱ្យចាប់ អារម្មណ៍នោះ គឺអ្នកទាំង ពីរបានចាប់ដៃគ្នា ក្នុងនាមជាអ្នកសិល្បៈដូចគ្នា ព្រមទាំងមានការងារសិល្បៈ ស្រដៀងគ្នាថែមទៀតផង ។ អ្វីដែលជាការខុសប្លែកគ្នាទីតាំងប៉ុណ្ណោះ ក្នុងនោះលោក ជា វិបុល ធ្វើជាពិធីករនៅប៉ុស្តិ៍ទូរទស្សន៍ ហង្សមាស ឯអ្នកនាង គង់ សុជាតិ ធ្វើជាគណកម្មការក្នុងកម្មវិធី «ពេញចិត្ត ឬ អត់» របស់ទូរទស្សន៍ ម៉ាយធីវី ។

ចង់ដឹងថា តារារូបណាខ្លះមានស្វាមី ឬ ភរិយាជាអ្នកសិល្បៈដូចគ្នា?

២ គង់ ចាន់ស្រីមុំ និង គឹម សីហា
ចំណែកឯគូស្វាមីភរិយារវាង គង់ ចាន់ស្រីមុំ និង គឹម សីហា ឯនេះក៏មានភាពល្អូកល្ងឺនមិនចាញ់ លោក ជា វិបុល និង គង់ សុជាតិ នោះដែរ អ្នកទាំងពីរសុទ្ធតែជាអ្នកសិល្បៈដូចគ្នា ។ ខុសប្លែកត្រង់ថា គូស្នេហ៍មួយគូនេះជាអ្នកតារាសម្តែងដូចគ្នាប៉ុណ្ណោះ ។

ចង់ដឹងថា តារារូបណាខ្លះមានស្វាមី ឬ ភរិយាជាអ្នកសិល្បៈដូចគ្នា?

៣ យក់ ឋិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត
ដោយឡែកប្តីប្រពន្ធមួយគូនេះវិញកាន់តែគួរឱ្យចាប់អារម្មណ៍ថែមទៀត ព្រោះអ្នកទាំងពីរសុទ្ធ តែជាអ្នកចម្រៀងដូចគ្នា ។ អ្នកទាំងពីតែងតែទទួលបានការកោតសរសើរថា ជាគូស្វាមី ភរិយាដ៏ ល្អមួយគូថែមទៀតផង ។

ចង់ដឹងថា តារារូបណាខ្លះមានស្វាមី ឬ ភរិយាជាអ្នកសិល្បៈដូចគ្នា?

៤ សឿ សុធារ៉ា និង សាពូនមីដាដា
ក្រឡេកមកមើលគូស្វាមីភរិយាមួយគូនេះក៏មិនខុសប៉ុន្មានដែរ ខុសគ្នាតែត្រង់ សឿ សុធារ៉ា ជាភរិយាមានអាជីពសិល្បៈជាអ្នកសម្តែង ចំណែកឯស្វាមីមានអាជីព ជាតារាចម្រៀងតែប៉ុណ្ណោះ ។

ចង់ដឹងថា តារារូបណាខ្លះមានស្វាមី ឬ ភរិយាជាអ្នកសិល្បៈដូចគ្នា?

៥ ខាត់ សុឃីម និង អ៊ិន សុផាណូ
អ្នកនាង ខាត់ សុឃីម និង ស្វាមី ក៏មិនខុសគ្នាដែរ អ្នកទាំងពីរសុទ្ធតែជាអ្នកសិល្បៈដូចគ្នា ខុសគ្នាតែម្យ៉ាងគត់ គឺអ្នកនាង ខាត់ សុឃីម ជាតារាចម្រៀងមួយរូបដែលអាចច្រៀងបាន ទាំងសម័យទាំងបុរាណថែមទៀតផង ។

ចង់ដឹងថា តារារូបណាខ្លះមានស្វាមី ឬ ភរិយាជាអ្នកសិល្បៈដូចគ្នា?

ទោះជាយ៉ាងណានេះគ្រាន់តែជាការរំលេចអំពីជីវិតភរិយាស្វាមីរបស់សិល្បករ សិល្បការនីខ្លះៗ ជាព័ត៌មានសម្រាប់ទស្សនិកជនធ្វើការស្វែងយល់អំពីតារាខ្មែរយើងតែប៉ុណ្ណោះ ៕ ប្រមាញ់តួ