វិធី​សោយសុខ​ក្នុង​ថ្ងៃ​ Christmas សម្រាប់​អ្នក​ឯកា

Woman looking in Christmas shop window.

ថ្ងៃ​បុណ្យ Christmas ជា​ពេល​វេលា​មួយ​ដែល​មនុស្ស​ជុំវិញ​ពិភពលោក រីករាយ​នឹង​ការ​ជួបជុំ​គ្រួសារ និង​អ្នក​ជាទី​ស្រឡាញ់ ។ តែ​បើ​អ្នក​រស់នៅ​មិនទាន់​មាន​ម្ចាស់ចិត្ត ឬ​អ្នក​រស់នៅ​ម្នាក់ឯង អ្នក​ក៏នៅតែ​អាចរីករាយ​នឹង​ឱកាស​ដ៏​ពិសេស​​នេះ​បានដែរ។

ខេមបូមេក​ សូម​ណែនាំ​វិធីចំនួន​ ៩ យ៉ាងសម្រាប់​លោកអ្នក ដើម្បី​ឲ្យ​​មាន​ភាព​​រីករាយជាមួយ​​នឹង​ថ្ងៃបុណ្យណូអែល​ ដោយ​ខ្លួនឯងបាន៖

1. តុបតែង បន្ទប់ ឬផ្ទះ​របស់​អ្នក ដើម្បី​ជាការអបអរថ្ងៃបុណ្យ​ណូអែល
2. ចាក់តន្ត្រី​ដែលទាក់ទងនឹង ថ្ងៃ Christmas ដោយអាចរកបាន​ពី​អ៊ីនធឺណេត ឬពីឌីសចម្រៀង​នានា
3. ផ្ញើរសារជូនពរទៅកាន់​មិត្តភក្ដិ មនុស្ស​ពិសេស តាមរយៈ​អ៊ីម៉ែល សារទូរស័ព្ទ ឬកាត​ប៉ូស្ដាល់
4. ទិញរបស់អ្វីម៉្យាងសម្រាប់ខ្លួនឯង ដូចជា សម្លៀកបំពាក់ គ្រឿងអលង្ការ​ វត្ថុអនុស្សាវរីយ៍ជាដើម
5. រៀបចំអាហារមួយពេលដ៏បរបូណ៍​ សម្រាប់ទទួលទាន
6. ទស្សនាភាពយន្ដនៃបុណ្យណូអែលនេះ តាមរយៈទូរទស្សន៍ អ៊ីនធឺណេត ឬ​ DVD
7. រក​កន្លែង​ដើរ​លេងកម្សាន្ដក្នុងថ្ងៃ Christmas ទោះអ្នកទៅតែម្នាក់ឯងក៏ដោយ
8. ចូលរួមក្នុងការងារមនុស្សធម៌ផ្សេងៗ ព្រោះ​ការធ្វើអំពើល្អកាន់តែច្រើន អារម្មណ៍កាន់តែរីករាយ​
9. រៀបចំ​ការ​កម្សាន្ដមួយ​ ដោយ​ផ្សារភ្ជាប់ខ្លួនឯងទៅនឹងធម្មជាតិ ឧទាហរណ៍ ការជិះកង់​ស្រូបយក​ខ្យល់អាកាស ការ​ដើរកម្សាន្ដ​ទៅ​ជាយៗក្រុង ជនបទជាដើម ព្រោះ​មិន​ប្រាកដថា ទាល់​តែមាន​មនុស្ស​អ៊ូអរ ទើបអ្នកអាច​ធ្វើចិត្ត​ឲ្យ​សប្បាយ​បាន​នោះ​ទេ។

ដោយ៖ NEA
Reference : WikiHow​

  • វិធី​សោយសុខ​ក្នុង​ថ្ងៃ​ Christmas សម្រាប់​អ្នក​ឯកា已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ចំនេះដឹង
Tags: