កាល​ពី​​ឆ្នាំ​ ២០១៥​ បាន​ឮ​ពី​ព័ត៌មាន​គ្រោះ​ថ្នាក់​យន្ត​ហោះ​ច្រើន ប៉ុន្តែ​របាយការណ៍​ បង្ហាញ​ថា​ ឆ្នាំ​ ២០១៥​ ជា​ឆ្នាំ​ដែល​មាន​សុវត្ថិភាព​បំផុត​ក្នុង​ការ​ហោះហើរ​

យោង​តាម​របាយការណ៍​ ដែល​ធ្វើ​ការ​ប្រមូល​ផ្ដុំ​ស្ថិតិ​ដោយ​ Flight Global ដែល​ជា​ក្រុមហ៊ុន​ព័ត៌មាន​អាកាសចរណ៍​ និង​ទិន្នន័យ​ឧស្សាហកម្ម​អាកាសចរណ៍​ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ឆ្នាំ​ ២០១៥​ អត្រា​ឧប្បត្តិហេតុ​គ្រោះថ្នាក់​យន្តហោះ​ដែល​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ មាន​តែ​ ១​ ក្នុង​ចំណោម​​ ៥​ លាន​ការ​ហោះ​ហើរ​ ដែល​នេះ​ជា​អត្រា​ដែល​ទាប​បំផុត​ ក្នុង​កំណត់​ត្រា​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​ ស្រប​ពេល​ដែល​កាល​ពី​ឆ្នាំ ២០១៤​ អត្រា​នេះ​មាន​ចំនួន​ ១ ក្នុង​ចំណោម​​ ២.៥​ លាន​ការ​ហោះ​ហើរ​ ។ ចំណែក​ឯ​ក្នុង​ទសវត្ស​ឆ្នាំ​ ១៩៧០​ វិញ​ ចំនួន​អ្នក​ដំណើរ​ដែល​ស្លាប់​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​ គឺ​មាន​ចំនួន​ដល់​ទៅ​ ១២៨៩ នាក់​ឯណោះ ។ ជា​រួម​ ការ​ហោះ​ហើរ​បច្ចុប្បន្ន​មាន​សុវត្ថិភាព​ ៤ ​ទៅ​ ៥ ដង​ជាង​កាល​ពី​២០​ឆ្នាំមុន ។

Flight Global ដដែល​ បាន​រាយការណ៍​នៅ​ក្នុង​របាយការណ៍​ត្រួតពិនិត្យ​លើ​សុវត្ថិភាព​អាកាសចរណ៍​ និង​ការ​ខាតបង់​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ថា​ មាន​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​តែ​ ៨​ ប៉ុណ្ណោះ​នៅ​ក្នុង​ឆ្នាំ​ ២០១៥​ ដែល​បណ្ដាល​ឲ្យ​មាន​អ្នក​ដំណើរ​ និង​អ្នក​ធ្វើការ​លើ​យន្តហោះ​ ចំនួន​ ១៦៦​ នាក់​បាន​ស្លាប់​ ។​ ចំនួន​នៃ​គ្រោះ​ថ្នាក់​ និង​​ចំនួន​អ្នក​ស្លាប់​​នេះ​ គឺ​តិច​បំផុត​ គិត​ចាប់​ពី​ឆ្នាំ​ ១៩៤៦​ ដែល​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ភាព​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ផ្នែក​បច្ចេកវិទ្យា​សុវត្ថិភាព​អាកាសចរណ៍​ និង​ការ​សាងសង់​យន្តហោះ​ ។

ក៏​ប៉ុន្តែ​ក្នុង​ឆ្នាំ ២០១៥ ដដែល​ ​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ការ​ធ្លាក់​យន្តហោះ​ដែល​កើត​ចេញ​ពី​ចេតនា​ គឺ​មាន​ចំនួន​ច្រើន​ខ្លាំង​ ជាក់​ស្តែង​ ការ​បើក​យន្តហោះ​ក្រុមហ៊ុន​អាល្លឺម៉ង់​ Germanwings ទៅ​បុក​នឹង​ភ្នំ​ Alps ប្រទេស​បារំាង​ ដោយ​ចេតនា​​ ​បាន​សម្លាប់​មនុស្ស​ចំនួន​ ៣៧៤​ នាក់​ និង​ករណី​យន្តហោះ​រូស្ស៊ី​ដែល​ផ្ទុះ​នៅ​លើ​ទឹក​ដី​អេហ្ស៊ីប​ ដោយសារ​ការ​បាញ់​ទម្លាក់​ ​បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​ ២២៤​ នាក់​ស្លាប់​កាល​ពី​ខែ​ តុលា​ ជាដើម​។

ដូចនេះ​ហើយ​​ តាម​លោក​​​ Paul Hayes ប្រធាន​ផ្នែក​សុវត្ថិភាព​អាកាសចរណ៍ និង​ធានារ៉ាប់រង នៃFlight Global បាន​បញ្ជាក់​ថា​ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ សុវត្ថិភាព​អាកាសចរណ៍​មាន​ភាព​ប្រសើរ​ឡើង​ច្រើន​ គួរ​ឲ្យ​កត់​សម្គាល់​ដែល​នេះ​ ធ្វើ​ឲ្យ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​មាន​តិចតួច​ ក៏​ប៉ុន្តែ​បញ្ហា​សន្តិសុខ​សម្រាប់​ការ​ហោះ​ហើរ​នៅ​តែ​ជា​ការ​ព្រួយបារម្ភ​ដដែល ។
គួរ​បញ្ជាក់​ថា​ មូល​ហេតុ​ចំបង​ដែល​ធ្វើ​ឲ្យ​សុវត្ថិភាព​នៅ​ក្នុង​ហោះ​ហើរ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ នោះ​គឺ​ ភាព​ប្រសើរ​ឡើង​នៃ​វិស្វកម្ម​សាងសង់​យន្តហោះ​ ដែល​ធ្វើ​ឲ្យ​យន្តហោះ​ដែល​សាងសង់​ក្រោយៗ​ ល្អ​ច្រើន​ជាង​យន្តហោះ​ជំនាន់​មុន ។

ប្រែសម្រួល ៖ Sophany
ប្រភព​ ៖

  • កាល​ពី​​ឆ្នាំ​ ២០១៥​ បាន​ឮ​ពី​ព័ត៌មាន​គ្រោះ​ថ្នាក់​យន្ត​ហោះ​ច្រើន ប៉ុន្តែ​របាយការណ៍​ បង្ហាញ​ថា​ ឆ្នាំ​ ២០១៥​ ជា​ឆ្នាំ​ដែល​មាន​សុវត្ថិភាព​បំផុត​ក្នុង​ការ​ហោះហើរ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ចំនេះដឹង
Tags: