៣​បទ​ក្នុង​អាល់ប៊ុម ​ស្នេហា​បី​រស់​ជាតិ​ពី​ ម៉ា ច័ន្ទបញ្ញា ពិត​ជា​មិន​សរសើរ​មិន​បាន

កាលពីថ្ងៃទី ២០ ខែមេសាកន្លងទៅនេះយុវជនខ្មែរដ៏មានសមត្ថភាពក្នុងវិស័យសិល្បៈ ម៉ា ច័ន្ទបញ្ញា ទើបតែបង្ហោះនូវ Teaser ចម្រៀង ៣ បទនៅក្នុង អាល់ប៊ុម ចម្រៀងថ្មីរបស់ខ្លួន គឺ អាលប៊ុម ស្នេហាបីរស់ជាតិ ដែលសុទ្ធសឹងតែជាបទចម្រៀងនិពន្ធថ្មីដ៏ពីរោះរន្តំ និងបង្កប់ទៅដោយអត្ថន័យស្នេហាដ៏ជ្រាវជ្រៅ។

នៅក្នុងវីដេអូ Teaser នេះបញ្ញាបានបង្ហាញនូវបទចម្រៀងចំនួន ៣ បទ គឺបទ ម្ចាស់គ្រងសុបិនស្នេហ៍ , រំដួលកោះដាច់ និង បទ អនុស្សាវរីយ៍ពោធិ៍រៀង។ បើតាមការបញ្ជាក់របស់ បញ្ញា តាមរយៈទំព័រ Facebook ផ្លូវការរបស់ខ្លួន បទចម្រៀងនៅក្នុងអាល់ប៊ុមមួយនេះនឹងចេញផ្សាយ ពេញលេញនៅក្នុងពេលឆាប់ៗខាងមុខនេះ។

សូមចូលរួមគាំទ្រនូវស្នាដៃចម្រៀងថ្មីរបស់កូនខ្មែរ ដើម្បីលើកទឹកចិត្តទៅពួកគាត់ ក៏ដូចជាលើកតម្កើងសិល្បៈចម្រៀងខ្មែរ៕

ប្រភព ៖

  • ៣​បទ​ក្នុង​អាល់ប៊ុម ​ស្នេហា​បី​រស់​ជាតិ​ពី​ ម៉ា ច័ន្ទបញ្ញា ពិត​ជា​មិន​សរសើរ​មិន​បាន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កីឡា
Tags: