ខក​ចិត្ត​ទៀត​ហើយ​ សម្រាប់​ខ្សែ​ប្រយុទ្ធ​ Dortmund រូប​នេះ​

កាលពីម្សិលមិញនេះគ្រូបង្វឹករបស់ជម្រើសជាតិអាល្លឺម៉ង់គឺលោក Joachim Loew បានបញ្ចេញបញ្ជីឈ្មោះកីឡាករ២៣នាក់របស់អាល្លឺម៉ង់សម្រាប់ប្រកួត Euro 2016 រួចរាល់ហើយ ។

យ៉ាងណាគេឃើញថាខ្សែប្រយុទ្ធដ៏ល្អមួយរបស់ក្លឹប Borussia Dortmund គឺកីឡាករ Marco Reus ពុំមានឈ្មោះក្នុងបញ្ជីនោះឡើយដោយសារបច្ចុប្បន្នរូបគេកំពុងជួបបញ្ហារបួសក្រលៀន ។ ហើយវាពិតជារឿងដ៏ដ៏ខកចិត្តជាថ្មីសម្រាប់ Reus ដែលរឿងនេះធ្លាប់កើតឡើងម្ដងរួចទៅហើយកាលពីអំឡុង World Cup ២០១៤ ដោយខ្សែប្រយុទ្ធរូបនេះក៏រងរបួសដែរដែលធ្វើឲ្យគេមិនអាចជាប់ជាជម្រើសរបស់អាល្លឺម៉ង់នៅពេលនោះដែរ ។

សូមបញ្ជាក់ថាក្រៅពី Reus នៅមានកីឡាករ៣រូបទៀតគឺមាន Julian Brandt, Sebastian Rudy និង Karim Bellarabi  សុទ្ធតែរងរបួសហើយត្រូវដកចេញពីជម្រើស២៣ដូចគ្នាផងដែរ ។ ដោយឡែក Schweinsteiger និងកីឡាករ Mats Hummel ដែលរងរបួសមួយរយៈមុនបានជាសះស្បើយវិញ ហើយក៏ត្រូវបានបញ្ចូលក្នុងបញ្ជី២៣នាក់របស់ជម្រើសជាតិអាល្លឺម៉ង់ផងដែរ ។

ខាងក្រោមជាឈ្មោះកីឡាករ២៣នាក់របស់អាល្លឺម៉ង់សម្រាប់ Euro 2016 ៖

អ្នកចាំទី ៖ Manuel Neuer (Bayern Munich), Bernd Leno (Bayer Leverkusen), Marc-Andre ter Stegen (Barcelona/ESP)

ខ្សែការពារ ៖ Jerome Boateng (Bayern Munich), Emre Can (Liverpool/ENG), Jonas Hector (Cologne), Benedikt Hoewedes (Schalke 04), Mats Hummels (Borussia Dortmund), Shkodran Mustafi (Valencia/ESP), Antonio Ruediger (AS Roma/ITA)

ខ្សែបម្រើ ៖ Julian Draxler (Wolfsburg), Sami Khedira (Juventus/ITA), Joshua Kimmich (Bayern Munich), Toni Kroos (Real Madrid/ESP), Mesut Ozil (Arsenal/ENG), Leroy Sane (Schalke 04), Bastian Schweinsteiger (Manchester United/ENG), Julian Weigl (Borussia Dortmund)

ខ្សែប្រយុទ្ធ ៖ Mario Gomez (Fiorentina/ITA), Thomas Mueller (Bayern Munich), Lukas Podolski (Galatasaray/TUR), Mario Goetze (Bayern Munich), Andre Schuerrle (Wolfsburg)

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ខក​ចិត្ត​ទៀត​ហើយ​ សម្រាប់​ខ្សែ​ប្រយុទ្ធ​ Dortmund រូប​នេះ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កីឡា
Tags: