កូនប្រុស​សងគុណ​ម្តាយ យក​ឡាន​ម្តាយ​ទៅ​បញ្ចាំ ​

ភ្នំពេញ ៖កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦  កូនប្រុសសងគុណម្តាយ នាបុណ្យខែភ្ជុំ ថ្លើមធំហ៊ានយករថយន្តម្តាយ ទៅបញ្ចាំបាត់  ដោយសារងប់ងុល វក់ទៅនឹងល្បែងស៊ីសង ហើយគេចខ្លួន មិនចូលផ្ទះ បែរទៅជាសង្ងំលាក់ខ្លួន នៅផ្ទះផ្សេង ត្រូវបានម្តាយតាមទាន់ រកឃើញប្តឹងប៉ូលីស ឲ្យជួយអន្តរាគមន៍ ស្ថិតនៅផ្ទះល្វែងមួយកន្លែង ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ តែខណៈពេល ដែលអ្នកសារពត៌មាន ចុះទៅប្រមាញ់ថតរូបភាព  បែរជាយុវជនចិត្តធំ ដែលលួចយករថយន្តម្តាយ ទៅបញ្ចាំបាត់នោះ ឡូឡា ឡាំប៉ា ត្មឹះដៀលអ្នកសារពត៌មានទៅវិញ ។
រថយន្តដែលយុវជន ខាងលើយកទៅបញ្ចាំដោយសារ កាស៊ីណូវាយលុក ចូលជ្រាបពេញខ្លួននោះ គ្រាន់តែដឹងថា ម៉ាកកាមរី សេរី ២០០៧ ។

កូនប្រុសជាទីស្រឡាញ់ ឪពុកម្តាយខំចិញ្ចឹមបីបាច់ តាំងពីតូច ដល់ធំពេញវ័យ ហើយអ្វីដែលកូនសងគុណ គ្មានអ្វីក្រៅពីធ្វើបាប ចិត្តអ្នកមានគុណ ខណៈដែលវក់ងប់ ទៅនឹងល្បែង  ចំណែកទីលំនៅវិញ គ្រាន់តែដឹងថា នៅម្តុំសណ្ឋាគាអ៊ីធឺខន សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

ប្រភពដដែល បានបន្តទៀតថា កូនប្រុស ខណៈដែលងប់ងុល ទៅនឹងល្បែង ចូលជ្រាបពេញខ្លួន ថ្លើមធំហ៊ានលួច យករថយន្តកាមរី សេរី២០០៧ របស់ម្តាយ ទៅបញ្ចាំបាត់ ហើយគេចខ្លួន កាលពី២ទី៣ថ្ងៃមុន ហើយត្រូវបាន ក្រុមគ្រួសារតាមស្វែងរកឃើញ បែរជាលោកកូន មកសង្ងំជ្រកកោណ នៅក្នុងផ្ទះល្វែងមួយកន្លែង ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទៅវិញ ។

ក្រោយពីប្រទះឃើញកូនប្រុស តែមិនឃើញរថយន្ត កាលពីរសៀល ថ្ងៃទី២៩នេះ ហើយ ប្តឹងប៉ូលីស អធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ចុះទៅអន្តរាគមន៍ សាកសួរនាំ តែត្រូវបាន ម្ចាស់ផ្ទះរត់គេចខ្លួនបាត់ មិនដឹងថា ជាប់ពាក់ព័ន្ធ ដែរឬយ៉ាងណានោះទេ ទើបឃើញប៉ូលីស ហើយរត់គេចយ៉ាងនេះ ៕

កូនប្រុស​សងគុណ​ម្តាយ  យក​ឡាន​ម្តាយ​ទៅ​បញ្ចាំ ​