ឪពុក​ម្ដាយ​ខាង​ស្រី ប្ដឹង​ប៉ូលិស​ចាប់ខ្លួន បុរស​ម្នាក់​បាន​ទូរស័ព្ទ​ណាត់គ្នា​រួមភេទ​ជាមួយ​សង្សារ​

(ពោធិ៍សាត់)៖ ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅចំណុចខ្ទមចំការពោត ស្ថិតក្នុងភូមិសំពង១ ឃុំសំពង ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ គង់ ណាក់ ហៅតឹង អាយុ១៩ឆ្នាំ បានទូរស័ព្ទជួបជាមួយក្មេងស្រី រងគ្រោះឈ្មោះ ប ស ហ អាយុ ១៥ឆ្នាំ ហើយបាននិយាយត្រូវរូវគ្នារួមភេទ លុះនៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ឪពុកម្ដាយក្មេងស្រី បានមកប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន។
ក្រោយពីទទួលបណ្ដឹងភ្លាម កម្លាំងជំនាញរបស់លោក បានស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្ដង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន ទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដ៕

ឪពុក​ម្ដាយ​ខាង​ស្រី ប្ដឹង​ប៉ូលិស​ចាប់ខ្លួន បុរស​ម្នាក់​បាន​ទូរស័ព្ទ​ណាត់គ្នា​រួមភេទ​ជាមួយ​សង្សារ​