ឆ្កែ​មួយ​ក្បាល​ជួយ​​សង្គ្រោះ​ជីវិត​ទារក​ម្នាក់​ពី​​ក្នុង​គំនរ​សំរាម ធ្វើ​ឲ្យ​​អ្នក​លេង Facebook​ រំជួល​ចិត្ត

រូបភាព​ប៉ុន្មាន​សន្លឹក​ដែល​បង្ហាញ​ពី​សកម្មភាព​ឆ្កែ​ដ៏​ឈ្លាស​វៃ​មួយ​ក្បាល​​ បាន​ជួយ​សង្គ្រោះ​ជីវិត​ទារក​ម្នាក់​ដែល​ឪពុក​ម្ដាយ​បោះ​ចោល​ក្នុង​គំនរ​សំរាម​ ត្រូវ​បាន​លេង Facebook ជា​ច្រើន​ធ្វើ​ការ​ចែក​រំលែក​ត​ៗ​គ្នា។

នៅ​ក្នុង​រូបភាព​បាន​បង្ហាញ​ថា​ឆ្កែ​មួយ​ក្បាល​បាន​កកាយ​យក​ទារក​ដែល​ទើប​នឹង​កើត​​ហើយ​ត្រូវ​គេ​យក​មក​បោះ​ចោល​ ចេញ​ពី​គំនរ​សំរាម។ នៅ​ពេល​កកាយ​ឃើញ​ហើយ​វា​ក៏​បាន​ពាំ​ទារក​ដ៏​តូច​មួយ​នេះ​ចេញ​មក ក្រោយ​មក​ប្រហែល​ជា​អ្នក​ដែល​បាន​ថត​សកម្មភាព​នោះ​បាន​ឃើញ​ដូចនេះ​ក៏​បាន​យក​ទារក​ដ៏​តូច​ម្នាក់​នោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ។

នៅ​ក្នុង​រូបភាព​ចុង​ក្រោយ​បាន​បង្ហាញ​ថា​ទារក​ដ៏​កំសត់​នេះ​ត្រូវ​បាន​សង្គ្រោះ​ឲ្យ​រស់​រាន​មាន​ជីវិត ក្រោម​ការ​ព្យាបាល​ពី​គ្រូពេទ្យ។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ប្រភព​មិន​បាន​បញ្ជាក់​ពី​ទីតាំង ពេល​វេលា ក៏​ដូចជា​ស្ថាន​ភាព​រស់​នៅ​របស់​ទារក​តូចនោះ​ទេ ដែល​ធ្វើ​ឲ្យ​យើង​មិន​ដឹង​ថា​ខ្សែ​ជីវិត​ទារក​តូច​នេះ​នឹង​​ទៅ​ជា​យ៉ាង​ណា។ នៅ​ពេល​ដែល ខេមបូមេក ស្វែង​រក​ព័ត៌មាន​បន្ថែម​បាន​ពី​រឿង​រ៉ាវ​ទារក​ដ៏​កំម្សត់​នេះ យើង​ខ្ញុំ​នឹង​ធ្វើ​ការ​ចុះ​ផ្សាយ​បន្ថែម​ទៀត​នៅ​អត្ថបទ​ក្រោយ៕

1 នៃ 5

ប្រែសម្រួល ៖ ជលស័យ
ប្រភព ៖

  • ឆ្កែ​មួយ​ក្បាល​ជួយ​​សង្គ្រោះ​ជីវិត​ទារក​ម្នាក់​ពី​​ក្នុង​គំនរ​សំរាម ធ្វើ​ឲ្យ​​អ្នក​លេង Facebook​ រំជួល​ចិត្ត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:វីដេអូ
Tags: