ម៉េច​ទៅ​ជា​ចឹង​វិញ​ Beckham បែរ​ជា​ចូល​ចិត្ត​ទស្សនា​កីឡា​បាល់​ឱប​ជា​ង​ការ​ទស្សនា​កីឡា​បាល់​ទាត់​

វា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ចំពោះ​ប្រិយ​មិត្ត​ដែល​ស្គាល់​​ David Beckham បន្ទាប់​អតីត​កីឡាករ​បាល់​ទាត់​រូប​នេះ​បាន​និយាយ​ថា​គេ​ចូល​ចិត្ត​ទស្សនា​ការ​ប្រកួត​កីឡា​បាល់​ឱប​ជា​ជាង​ការ​ទស្សនា​កីឡា​បាល់​ទាត់​ទៅ​វិញ​ ។

ដោយ​ Beckham បាន​និយាយ​ប្រាប់​ទៅ​សារព័ត៌មាន​ British Republicថា​ « ខ្ញុំ​ពិត​ជា​ស្រលាញ់​កីឡា​បាល់​ឱប​ ។ ខ្ញុំ​ចូល​ចិត្ត​ទស្សនា​កីឡា​បាល់​ឱប​ជា​ខ្លាំង​ព្រោះ​វា​មាន​រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ច្រើន​ជាង​ការ​ទស្សនា​កីឡា​បាល់​ទាត់​ទៅ​ទៀត​ ហើយ​ខ្ញុំ​តែង​នាំ​កូនៗ​របស់​ខ្ញុំ​ទៅ​ទស្សនា​កីឡា​បាល់​ឱប​នេះ​ជា​រឿួយ​ៗ ព្រោះ​ពួក​គេ​ក៏​ចូល​ចិត្ត​ដូច​ខ្ញុំ​ដែរ » ។

គួរ​បញ្ជាក់​ថា​កីឡា​បាល់​ឱប​គឺ​ជា​កីឡាករ​ដ៏​ពេញ​និយម​ខ្លាំង​មួយ​នៅ​ក្នុង​តំបន់​អ៊ឺរ៉ុប​នឹង​សហរដ្ឋ​អាមេរិក​ ហើយ​ក្នុង​តំបន់​អាស៊ី​ក៏​មាន​ប្រទេស​ជា​ច្រើន​ដែល​លេង​កីឡា​ប្រភេទ​នេះ​ផងដែរ​ដូចជា​ជប៉ុន,កូរ៉េ,ចិន​ជា​ដើម​ ។ ប៉ុន្តែ​យ៉ាង​ណា​កីឡា​ប្រភេទ​នេះ​មិន​សូវ​ជា​ពេញ​ខ្លាំង​នៅ​ឡើយ​ទេ​ក្នុង​តំបន់​អាស៊ី​ ។

ចុះ​ប្រិយ​មិត្ត​គិត​ម៉េច​ដែរ​តើ​ធ្លាប់​ទស្សនា​កីឡា​បាល់​ឱប​ដែរ​ឬ​ទេ​ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ម៉េច​ទៅ​ជា​ចឹង​វិញ​ Beckham បែរ​ជា​ចូល​ចិត្ត​ទស្សនា​កីឡា​បាល់​ឱប​ជា​ង​ការ​ទស្សនា​កីឡា​បាល់​ទាត់​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:វីដេអូ
Tags: