គូ​ស្វាមី​ភរិយា​មួយ​គូ បែកគំនិត​​នាំ​គ្នា​រៀបការ​លើ​កង់

ប្រទេសចិនគឺសម្បូរទៅដោយរឿងចម្លែកណាស់។ លើកនេះក៏មិនខុសពីលើកមុនដែរ ដែលមានប្ដីប្រពន្ធមួយគូនាំគ្នារៀបចំពិធីមង្គលការនៅលើកង់ក្នុងខេត្តអានហ៊ុយភាគខាងកើតប្រទេសចិន។


ការជិះកង់នៅតាមដងផ្លូវនៃទីក្រុង Chuzhou កូនក្រមុំ និងកូនកំលោះដែលមិនស្គាល់អត្តសញ្ញាណទាំងពីរបានជិះកង់ដើម្បីថែរក្សាបរិស្ថាន។ ពិធីរៀបការនេះបានប្រារព្ធឡើងកាលពីថ្ងៃអាទិត្យអមដំណើរដោយសមាជិកអ្នកជិះកង់ដទៃទៀតជាង ៦០ នាក់នៃសមាគមកីឡាប្រណាំងកង់ក្នុងតំបន់។

យោងតាម China Foto Press ប្ដីប្រពន្ធថ្មីថ្មោងនេះបានជួបគ្នា និងធ្លាក់ក្នុងអន្លង់ស្នេហាដោយសារតែចំណង់ចំណូលចិត្តរបស់ពួកគេ​​ជិះកង់។

ដូច្នេះពួកគេបានសម្រេចចិត្តក្នុងការប្រើប្រាស់យានជំនិះបែបនេះដើម្បីអបអរថ្ងៃសំខាន់របស់ពួកគេ និងអំពាវនាវឲ្យមានការការពារបរិស្ថាននៅក្នុងពេលដូចគ្នានេះ។ មនុស្សជាច្រើននៅតាមដងផ្លូវមានការចាប់អារម្មណ៍ និងអបអរសាទរចំពោះពួកគេពេលបានឃើញក្រុមអ្នកជិះកង់ច្រើនបែបនោះ៕

អត្ថបទ៖បុរសកម្សត់

ប្រភព៖CCTVNews

  • គូ​ស្វាមី​ភរិយា​មួយ​គូ បែកគំនិត​​នាំ​គ្នា​រៀបការ​លើ​កង់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ជីវិតនិងសង្គម
Tags: