Teaser នៃបទ Dream ដែលច្រៀង​រួម​គ្នា​ដោយ Suzy និង Baekhyun(EXO) ចេញ​ផ្សាយ​ហើយ

ការ​ចេញ​ផ្សាយ​នៃ​បទ​ចម្រៀង​ដែល​ជា​​​ការ​ច្រៀង​រួមគ្នា​របស់ Suzy និង Baekhyun គឺ​កាន់​តែ​ខិត​ជិត​មក​ដល់​ ហើយ​ឥលូវ​នេះ​​អ្នក​គាំ​ទ្រ​​អាច​ស្ដាប់​នូវ​ផ្នែក​ខ្លះ​នៃ​បទ​ចម្រៀង​បាន​ហើយ។

ខាង​ផលិត​កម្ម​​បាន​ចេញ​ផ្នែក​មួយ​នៃ​បទ​ចម្រៀង​នេះ​ ​​ដែល​​នេះ​​គឺ​​ជា​ផ្នែក​របស់​ Suzy ក្នុង​បទ​ចម្រៀង​នេះ​។ ការ​បញ្ចេញ​សម្លេង​យ៉ាង​ច្បាស់ៗ​​របស់​នាង​គឺ​ជា​បំពេញ​ភាព​ល្អ​ឥត​ខ្ចោះ​សម្រាប់​បទ​ភ្លេង​នៃ​បទ​ចម្រៀង​ “Dream”​​ ដែល​ជា​ប្រភេទ​ចង្វាក់ Jazz និង neo-soul ដែល​បូក​ផ្សំ​ជាមួយ​នឹង​​បទ​ភ្លេង​បែប​ pop R&B។​ ចំណែក​ឯ​អត្ថន័យ​នៃ​បទ​ចម្រៀង​វិញ គឺ​បាន​​រៀប​រាប់​អំពី​បុរស​ និង​នារី​ដែល​កំពុង​តែ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គ្នា​យ៉ាង​ខ្លាំង​។

សូម​រង់ចាំ​ការ​ចេញផ្សាយ​បទ​ចម្រៀង​ទាំងមូល​នៅ​ថ្ងៃ​ទី៧​​មករា​ ខាង​មុខ​នេះ។ ខណៈ​នេះ​ដែរ​​សូម​​ទស្សនា​ផ្នែក​ខ្លី​នៃ​បទ​ចម្រៀង​ទាំង​អស់​គ្នា ថា​តើ​វា​ដូច​ជា​ការ​រំពឹង​ទុក​របស់​លោក​អ្នក​ទេ?

ប្រភព ៖ ប្រែសម្រួល ៖ Gemini Fleta

  • Teaser នៃបទ Dream ដែលច្រៀង​រួម​គ្នា​ដោយ Suzy និង Baekhyun(EXO) ចេញ​ផ្សាយ​ហើយ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ជីវិតនិងសង្គម
Tags: