“ព្រះ​រាជបុត្រ​ឆ្លង​ភព​” ​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​បាន​រំលោភ​នារី​ម្នាក់​នៅ​ក្នុង​បន្ទប់​ទឹក

យោងតាមប្រភពព័ត៌មានពី បានឲ្យដឹងថាតារាចម្រៀង KPOP និងជាតារាសម្ដែងដ៏ល្បីស្ថិតក្នុងក្រុម JYJ គឺលោក Park Yoochun ដែលប្រជាជនកម្ពុជាស្គាល់ច្រើនបំផុតតាមរយៈខ្សែភាពយន្តរឿងព្រះរាជបុត្រឆ្លងភព ត្រូវបានគេចោទប្រកាន់ថាបានរំលោភនារីម្នាក់នៅក្នុងបន្ទប់ទឹកនៃក្លឹបកម្សាន្តមួយ។

ប្រភពដដែលបានបន្តថា នារីម្នាក់នោះត្រូវបានគេស្គាល់ឈ្មោះថា Lee អាយុ ២៤ ឆ្នាំ គឺជាបុគ្គលិកបម្រើការនៅក្នុងក្លឹបកម្សាន្តនោះ។ ហើយបុគ្គលដែលបានចោទប្រកាន់លោក Yoochun គឺជាមិត្តប្រុសរបស់កញ្ញា Lee តែម្ដង។ មិត្តប្រុសរបស់កញ្ញា Lee បាននិយាយថា “នៅយប់ថ្ងៃទី ៣ ខែមិថុនាកន្លងទៅនេះ លោក Yoochun បានចូលទៅកម្សាន្តនៅក្នុងក្លឹបដែលមិត្តស្រីរបស់គាត់ធ្វើការនោះក្នុងនាមជាភ្ញៀវ ប៉ុន្តែគេ (Yoochun) បែរជាចាប់បង្ខំ និងរំលោភមិត្តស្រីរបស់គាត់នៅក្នុងបន្ទប់ទឹកទៅវិញ”។

តាមរយៈរបាយការណ៍ដែលផ្ដល់ដោយប៉ូលិសបានឲ្យដឹងថា មិត្តប្រុសរបស់កញ្ញា Lee បានយក ខោទ្រនាប់ និងសំលៀកបំពាក់ដែលនាងបានស្លៀកនៅថ្ងៃកើតហេតុនោះប្រគល់ឲ្យប៉ូលិសទុកជាភស្តុតាង។ ប៉ុន្តែប៉ូលិសនៅរងចាំការឆ្លើយតបពីភាគីម្ខាងទៀតសិនមុននឹងធ្វើការដោះស្រាយ។

ចំណែកឯខាងលោក Yoochun បានបដិសេធថា “ការចោទប្រកាន់ទាំងនោះគឺជារឿងមិនពិត ការធ្វើដូចនេះគឺការប្រឌិតរឿងដើម្បីទាមទារប្រាក់សំណងតែប៉ុណ្ណោះ” ។ តំណាងរបស់ Yoochun ក៏បានចេញមកអះអាងផងដែរថា ” បើទោះបីជាគាត់ត្រូវរងការប៉ះពាល់ដល់កិត្តិយសក៏ពិតមែន ប៉ុន្តែលោកដាច់ខាងមិនចូលរួមជាមួយនឹងអាជីវកម្មបែបនេះទេ (ការប្រឌិតរឿងដើម្បីទាមទារប្រាក់) ខ្ញុំបានប្រាប់ទៅកាន់ក្រុមរបស់ពួកគេ (កញ្ញា Lee និងមិត្តប្រុស) រួចហើយថាវាគឺជាលើកចុងក្រោយហើយដែលខ្ញុំនឹងនិយាយជាមួយពួកគេ” ។

ប៉ូលិសប្រចាំខ័ណ្ឌ Ganam បាននិយាយថាពួកគេនឹងធ្វើការស៊ើបអង្កេតតាមរយៈភស្តុតាងរបស់ខាងកញ្ញា Lee ក៏ដូចជា កាមេរ៉ាសុវត្ថិភាពជាមុនសិន ទើបកោះហៅលោក Yoochun មកសាកសួរជាក្រោយ៕

  • “ព្រះ​រាជបុត្រ​ឆ្លង​ភព​” ​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​បាន​រំលោភ​នារី​ម្នាក់​នៅ​ក្នុង​បន្ទប់​ទឹក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:បច្ចេកវិទ្យា
Tags: