អត្ថប្រយោជន៍ដែល​មាន​ “ចៅហ្វាយនាយកាច”

តើលោកអ្នកមាន​ចៅហ្វាយនាយ​កោងកាច ឆាប់​ក្រេវក្រោធ​មែនទេ? ក្នុងនាម​ជា​កូនក្រុម ចូរ​អ្នក​បណ្ដុះ​គំនិត​សុទិដ្ឋិនិយម​ មើលឲ្យឃើញថា ភាព​ក្រេវក្រោធនោះ​ជាកត្តាជម្រុញ​មួយ​ដ៏មាន​ប្រសិទ្ធិភាព​សម្រាប់​ការ​ងារ។ ខេមបូមេក មាន​កិត្តិយស សូមលើកឡើងនូវ​​ប្រយោជន៍ប៉ុន្មាន​ចំណុចត្រួសៗ អំពី​ការ​មាន​មេ​ជា​មនុស្ស​កាច មកបង្ហាញជូនលោកអ្នក៖

  • អារម្មណ៍​ក្រេវក្រោធរបស់ចៅហ្វាយ អា​ច​ជួយជម្រុញ​កូនចៅ ឲ្យ​មាន​ការ​ច្នៃប្រឌិតខ្ពស់បាន ព្រោះ​មាន​ការ​សិក្សាមួយឲ្យ​ដឹងថា មាន​មនុស្ស​ខ្លះ​អាច​ធ្វើការ​​ល្អ​ ពេល​ចៅហ្វាយស្ដីបន្ទោស។
  • កូនចៅដែល​ជា​មនុស្ស​សម្លឹងពិភពលោក​ក្នុងផ្លូវល្អ ជាអ្នកបញ្ចេញគំនិត​ក្នុងពេលប្រជុំ​ញឹកញាប់​ និង​មាន​គំនិត​ច្នៃប្រឌិត អាច​សម្រេចស្នាដៃ​ល្អៗ នៅ​ពេល​ចៅហ្វាយរិះគន់ ស្ដីបន្ទោស
  • អ្នកអាចដឹងពី​ចំនុច​ខ្សោយ និង​ភាពចន្លោះប្រហោង របស់​ខ្លួនឯង ដែល​វា​ងាយស្រួល​សម្រាប់​ឲ្យ​យើង​កែសម្រួល​ចំណុចខ្វះខាតទាំងនោះ ឲ្យ​បាន​ល្អប្រសើរឡើង។

ផ្ទុយពីនេះ បើអ្នក​ជាជំពូក​មនុស្ស​ទុទិដ្ឋិនិយម អ្នកអាច​ធ្លាក់ចូលទៅក្នុងលទ្ធផល​អវិជ្ជមាន ហើយ​ធ្វើការ​កាន់តែ​យ៉ាប់យ៉ឺន​ នៅ​ពេល​ត្រូវបាន​ស្ដីបន្ទោស ដូចនេះ​ចូរអ្នកតាំងចិត្ត​ឲ្យ​ជ្រះថ្លា​ មើលពិភពលោក​ក្នុង​ផ្លូវ​ល្អ នោះ​​អ្នក​ប្រាកដជាអាច​ឈាន​ដល់​មាគ៌ា​ជោគជ័យបាន ទោះបីជាមាន​ចៅហ្វាយកោងកាច​យ៉ាងណា​ក៏ដោយ៕

ដោយ៖ NEA
Reference : Academy of Management
​​