ដំណោះស្រាយ ៥ យ៉ាងកែអាការរមួលក្រពើពេលមានផ្ទៃពោះ

6 Videos


រោគសញ្ញាដែលស្ត្រីមានផ្ទៃពោះជាច្រើននាក់នៅតែកើតនោះគឺរមួលក្រពើ ជាពិសេសបរិវេណកំភួនជើងពេលមានគភ៌ ៥ ខែមុន ព្រោះពេលពោះធំឡើងស្បូននឹងទៅសង្កត់ចំទីតាំងរបស់ឆ្អឹងត្រគាកធ្វើឲ្យចលនាឈាមរត់មិនស្រួលសាច់ដុំបរិវេណកំភួនជើងក៏ខ្វះអុកស៊ីហ្សែនធ្វើឲ្យកើតអាការឈឺខ្លាំងឡើង ។

+វិធីព្យាបាលរមួលក្រពើពេលស្ត្រីមានផ្ទៃពោះ
១-អង្គុយផ្ទាល់នឹងកម្រាលឥដ្ឋ សណ្តូកជើងឲ្យត្រង់ប្រើដៃម្ខាងសង្កត់ជង្គង់ ចំណែកដៃម្ខាងទៀតលូកទៅចាប់ចុងជើង តែប្រសិនបើពោះធំរហូតដល់ចាប់ចុងជើងមិនដល់អាចត្រឹមតែសណ្តូកជើងត្រង់ហើយប្រើជើងទប៉ជញ្ជាំងនិងសង្កត់ជង្គង់ដូចដើមដើម្បីមិនឲ្យជង្គង់ហើបឡើង ។
២-ហាមច្របាច់ឈ្លីដាច់ខាត ព្រោះក្រៅពីមិនបាត់ហើយនឹងឈឺខ្លាំងលើសដើមផងដែរ ។
៣-ពេលគេងព្យាយាមគេងផ្អៀងមកខាងឆ្វេងព្រោះជាឥរិយាបថដែលជួយឲ្យចរន្តឈាមរត់បានស្រួលបំផុត ។
៤-ព្យាយាមហាត់ប្រាណឬផ្លាស់ប្តូរឥរិយាបថញឹកញាប់ព្រោះការហាត់ប្រាណនឹងជួយឲ្យសាច់ដុំរឹងមាំខ្លាំង ធន់ចំពោះការកើតរមួលក្រពើបានច្រើនឡើង ។
៥-ញ៉ាំអាហារដែលមានកាល់ស្យូមផងដើម្បីឆ្អឹងរឹងមាំបានជួយការពារទម្ងន់ខ្លួនដែលកើនឡើងហើយពេលឆ្អឹងរឹងមាំអ្នកនឹងមិនកើតរមួលក្រពើទៀតទេ ៕