ធ្លាប់​ដឹង​អត់​ថា​រស់​ជាតិ​ជូរ​អែម​របស់​ផ្លែ​ស្ពឺ​មាន​អត្ថ​ប្រយោជន៍​ចំពោះ​សុខ​ភាព!!!

ផ្លែ​ស្ពឺ​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ងាយ​ក្នុង​ការ​ដាំ​និង​ឆាប់​លូតលាស់​ធំ​ហើយ​ក៏​ឆាប់​បាន​ទទួល​ផល​ដែរ​។ហើយ​វា​មាន​ផ្លែ​រាង​ដូច​ជា​ផ្កាយ វា​មាន​ពីរ​រស់​ជាតិ​គឺ​រស់​ជាតិ​ផ្អែម​និង​ជូរ​ដែល​ជា​ទី​ពេញ​និយម​ក្នុង​ការ​ទទួល​ទាន​។មិន​តែ​ប៉ុណ្ណោះ​ស្ពឺ​ក៏​បាន​ផ្ដល់​នៅ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព។ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​ដ៏​ល្អ​ដែល​ទទួល​បាន​ក្រោយ​ពី​ការ​ទទួល​ទាន​ផ្លែ​ស្ពឺ​ដែល​អ្នក​ត្រូវ​តែ​ដឹង៖

-ផ្លែ​ស្ពឺ​សម្បូរ​ទៅ​ដោយ​សារធាតុ​សរសៃ​ដែល​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ
-អាច​ជួយ​ទប់​ស្កាត់​នៃ​ការ​ក​កើត​កោសិកា​ជំងឺ​មហារីក​ពោះវៀន​ធំ
-មាន​សមត្ថភាព​ជួយ​បណ្ដេញ​ជាតិ​កូលេស្តេរ៉ុល​នៅ​ក្នុង​រាង​កាយ
-ជួយ​ការពារ​ការ​ស្ទះ​និង​ការ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល
-សម្បូរ​វីតាមីន​B​ដែល​ជួយ​ពង្រឹង​ដល់​សមត្ថភាព​ចង​ចាំ​នៃ​ខួរក្បាល

-មាន​ផ្ទុក​វីតាមីន​A​ដែល​ជួយ​ការពារ​ភ្នែក​ពី​ជំងឺ​និង​ជួយ​ឲ្យ​ភ្នែក​ភ្លឺ​ច្បាស់
-មាន​ផ្ទុក​វីតាមីន​C​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​សុំា​នៃ​រាង​កាយ​ប្រឆាំង​និង​ជំងឺ
-ជួយ​ប្រឆាំង​និង​ជាតិ​អុកស៊ីត​កម្ម​ក្នុង​រាង​កាយ
-ជាតិ​ដែក​បាន​ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ
-ជាតិ​រ៉ែ ​ស័ង្កសី​និង​ផូស្វ័រ​បាន​ជួយ​ក្នុង​ការ​គ្រប់​គ្រង​ដំណើរ​ការ​នៃ​ចង្វាក់​បេះដូង

-ជួយ​ក្នុង​ការ​សម្រួល​សម្ពាធ​ឈាម​ឲ្យ​មាន​ស្ថេរ​ភាព
-ប្រើ​ជា​ថ្នាំ​សម្រាប់​ក្នុង​ការ​ព្យាបាល​ការ​ទស់​ទឹក​នោម
-ជួយ​ព្យាបាល​ជំងឺ​ក្អក​យ៉ាង​មាន​ប្រសិទ្ធ​ភាព
-ជួយ​បណ្ដេញ​ជាតិ​កាឡូរី​ក្នុង​ខ្លួន​ដែល​ល្អ​សម្រាប់​ការ​ចង់​សម្រក​ទម្ងន់
អត្ថបទ ៖ Samrach

  • ធ្លាប់​ដឹង​អត់​ថា​រស់​ជាតិ​ជូរ​អែម​របស់​ផ្លែ​ស្ពឺ​មាន​អត្ថ​ប្រយោជន៍​ចំពោះ​សុខ​ភាព!!!已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កីឡា
Tags: