​​តាម​វិទ្យាសាស្ត្រ​វិធី​៦​យ៉ាង​នេះ​ អាច​ធ្វើ​ឲ្យ​Crush​របស់​អ្នក​ស្រលាញ់​អ្នក​បាន

យោងតាមលោក M.Gary Neuman ជាអ្នកចិត្តវិទ្យានិងជាអ្នកនិពន្ធសៀវភៅផងដែរនោះ គាត់បានលើកឡើងថាតាមការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ គឺ មានវិធី៦យ៉ាងដែលអាចបង្កើនភាគរយធ្វើឲ្យCrushរបស់អ្នកងាកមកស្រលាញ់អ្នកកាន់តែច្រើន ក្នុងនោះមាន ៖

១.រក្សាការសម្លឹងមើលភ្នែកគ្នា ៖

យោងតាមការសិក្សារបស់អ្នកចិត្តវិទ្យាលោកZick Rubinនៅ Harvardបានឲ្យដឹងថា ដៃគូដែលពិតជាស្រលាញ់គ្នាខ្លាំងតែងតែមើលភ្នែកគ្នារាល់ពេលដែលនិយាយគ្នាម្តងៗដល់៧៥%នៃពេលនិយាយគ្នាសរុប ។ ដូច្នោះអ្នកគួររៀនមើលCrushអ្នកឲ្យចំភ្នែក កុំអៀនងាកមុខចេញ ព្រោះវាពិតជាចំណុចដ៏ទាក់ទាញមួយដែលអ្នកត្រូវធ្វើ តែសម្លឹងមើល មិនមែនសម្លក់នោះទេ ។
២.ត្រូវចូលចិត្តគេជាគេ និង ត្រូវស្ដាប់អ្វីគ្រប់យ៉ាងដែលគេនិយាយ ៖

ផ្អែកលើការសិក្សារបស់សាកលវិទ្យាល័យ Nevada និង សាកលវិទ្យាល័យ Washington បានឲ្យដឹងថា ការដែលធ្វើជាអ្នកស្តាប់ដ៏ល្អនោះ គឺជាផ្នែកមួយដ៏សំខាន់ដែលអាចធ្វើឲ្យមនុស្សណាម្នាក់ស្រលាញ់យើង ព្រោះមនុស្សទាំងអស់គ្នាចូលចិត្តពេលដែលនរណាម្នាក់ផ្ដល់ភាពសំខាន់ដល់ខ្លួន និងតែងតែស្តាប់រាល់ពេលដែលពួកគេនិយាយ ។ ការធ្វើដូចនេះធ្វើឲ្យCrushរបស់អ្នកមានអារម្មណ៏ថាពួកគេធ្វើត្រូវ និង នៅជាមួយមនុស្សត្រូវគ្នា ។
៣.ធ្វើឲ្យCrushរបស់អ្នកមានអារម្មណ៍ថាគេជាមនុស្សសំខាន់ ៖

លោកNeumanបាននិយាយថា ៤៨%នៃគូស្នេហ៍ដែលបរាជ័យគឺមកពីការខ្វះការអបអរឬការលើកទឹកចិត្តដៃគូរបស់ខ្លួន ដូច្នោះបើសិនជាអ្នកចង់ធ្វើឲ្យCrushរបស់អ្នកចូលចិត្តអ្នកកាន់តែច្រើន អ្នកគួរពេញនិងសាទរគេគ្រប់រឿង គឺ ធ្វើឲ្យCrushអ្នកមានអារម្មណ៍ថាគេដូចជា Winner អឹចឹងហ្អែង ។
៤.ញញឺមឲ្យច្រើន ៖

យោងតាមការសិក្សារបស់សាកលវិទ្យាល័យDrake, ការញញឺមច្រើនធ្វើឲ្យអ្នកកាន់តែមានភាពទាក់ទាញ និង ជិតស្និទ្ធ ។ ការញញឺមដាក់Crushរបស់អ្នកកាន់តែច្រើន អាចបង្កើនទំនុកចិត្តនិងភាពស្រស់ស្អាតរបស់អ្នកដោយមិនដឹងខ្លួន ដែលវាឲ្យCrushអ្នកឃើញថាអ្នកជាមនុស្សដែលសមនឹងរូបគេ ។

៥.អាចប៉ះគ្នាកាន់តែញឺកញាប់ ៖

លោកNeumanបាននិយាយថា ការប៉ះគ្នាជាញឹកញាប់អាចបង្កើនមនោសញ្ចេតនានៃអារម្មណ៍យកចិត្តទុកដាក់និងស្និទ្ធស្នាលជាមួយគ្នា តែត្រូវដែនកំណត់នៃការប៉ះគ្នាផងដែរ ។

៦.ទទួលស្គាល់នូវការស្រលាញ់ចូលចិត្តឬការងប់ងុលរបស់Crushអ្នកនៅលើរឿងអ្វីមួយ ៖

លោក Neumanបានបន្ថែមថា ពេលដែលនរណាម្នាក់និយាយពីរឿងអ្វីដែលគេពិតជាចូលចិត្តឬងប់ងុលជាមួយអ្នកនោះ មានន័យពួកគេបានចែករំលែកឲ្យអ្នកដឹងពីផ្នែកមួយដ៏សំខាន់សម្រាប់ជីវិតរបស់ជីវិតគេ ដូចនេះបើសិនជាអ្នកអាចគាំទ្រនិងសាទរអ្វីដែលCrushអ្នកស្រលាញ់ឬចូលចិត្ត គឺមានភាគរយច្រើនណាស់ដែលពួកនឹងចាប់អារម្មណ៍លើអ្នកវិញផងដែរ ។

ជាចុងក្រោយជូនពរសំណាងល្អដល់មិត្តអ្នកអានទាំងអស់គ្នា សង្ឃឹមអ្នកនឹងអាចយកឈ្នះចិត្តCrushរបស់អ្នកបាន ។

ប្រែសម្រួលដោយ ៖ Mini Nano
ប្រភព ៖

  • ​​តាម​វិទ្យាសាស្ត្រ​វិធី​៦​យ៉ាង​នេះ​ អាច​ធ្វើ​ឲ្យ​Crush​របស់​អ្នក​ស្រលាញ់​អ្នក​បាន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កីឡា
Tags: