ទីន ហ្វី ប្តឹង​ទារ​ចំណែក​ប្រាក់​ចំណេញ​ពី​ក្រុមហ៊ុន​ភាពយន្ត​

តារា​សម្ដែង​ជើង​ចាស់​ល្បី​ឈ្មោះ​ ទីន ហ្វី លោក ចូវ ស៊ីងឆឺ បាន​ដាក់​ពាក្យ​ប្តឹង​ផលិត​កម្ម Huayi Brothers ដើម្បី​ទាមទារ​ការ​បែង​ចែក​ចំណែក​ភាគហ៊ុន​នៃ​ការ​ផលិត​ខ្សែ​ភាពយន្ត​រឿង​ Journey The West II ដែល​អាច​រក​ប្រាក់​ចំណូល​បាន​សរុប​ដល់​ ១,២៤៨ ពាន់​លានយាន់។

តារា​កំប្លុកកំប្លែង​រូប​នេះ​ បាន​អះអាង​ថា ផលិត​កម្ម​នេះ​បាន​ជំពាក់​លោក​ប្រមាណ​ ៨៦,១ លាន​យាន់ ដែល​ជា​ប្រាក់​លើក​ទឹកចិត្ត​បន្ថែម​ បើ​សិន​ជា​ក្រុមហ៊ុន​អាច​រក​ចំណូល​លើស​ពី ៥០០​ លាន​យាន់ បន្ទាប់​ពី​មាន​ការ​ចុះហត្ថលេខា​ព្រមព្រៀង​គ្នា​លើ​ការ​បែង​ចែក​ប្រាក់ចំណេញ​នេះ​។ ឆ្លើយ​តប​តាម​ការ​អះអាង​ពី​ក្រុមហ៊ុន​ Huayi Brothers វិញ​បាន​ឲ្យ​ដឹង​ថា​ ទោះ​បី​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ ធ្វើ​ឡើង​ដោយ​ការ​បង្ខិតបង្ខំ​ក៏​ពិត​មែន ប៉ុន្តែ​ជាក់ស្តែង​ចំណេញ​ពិត​របស់​ក្រុមហ៊ុន​មិន​ដឹង​ជា​រក​បាន​មក​ពី​ណា​ទៅ​ដល់​១,២៤៨ ​ពាន់​លាន​យាន់​នោះ​ទេ។ ជា​ការ​ពិត​យើង​រក​មិន​បាន​ទៅ​ដល់​ ៥០០ លាន​យាន់​ផង។ ដូច្នេះ​ បាន​ន័យ​ថា​លោក​ ស៊ីង​ឆឹ ក៏​មិន​ទទួល​បាន​ចំណែក​តាម​ការ​ចុះ​កិច្ច​សន្យា​ដែរ​៕

ប្រភព៖ ទស្សនាវដ្តី

  • ទីន ហ្វី ប្តឹង​ទារ​ចំណែក​ប្រាក់​ចំណេញ​ពី​ក្រុមហ៊ុន​ភាពយន្ត​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:វីដេអូ
Tags: