ក្រៅ​ពី​រស​ជាតិ​របស់​ផ្លែ​ព្រីង​តើ​អ្នក​បាន​ដឹង​ពី​អត្ថប្រយោជន៍​របស់​វា​ដែរ​រឺ​ទេ?

ផ្លែ​ព្រីង​ជា​ផ្លែ​ឈើ​ម្យ៉ាង​ដែល​មាន​ការ​និយម​យក​មក​បរិភោគ​ហើយ​វា​មាន​ដុះ​តាម​វាល​ស្រែ​និង​ក្បែរ​ផ្ទះ​។ដោយ​វា​មាន​រសជាតិ​ផ្អែម​លាយ​ចត់​តិចៗ​ជា​ប្រយោជន៍​ដល់​ល្អ​សម្រាប់​សុខភាព​ព្រោះ​វា​ក៏​អាច​ជា​ឱសថ​ព្យាបាល​រោគ​បាន​មួយ​ចំនួន។ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​ដ៏​ល្អ​ដែល​បាន​មក​ពី​ការ​ពិសា​ផ្លែ​ព្រីង​៖

-ផ្លែ​ព្រីង​មាន​ផ្ទុក​វីតាមីន​Cជួយ​ប្រឆាំង​និង​ជំងឺ​ផ្តាសាយ
-សម្បូរ​ដោយ​ជាតិ​ដែក​ដែល​ល្អ​ក្នុង​ការ​ជួយ​បង្កើន​កោសិកា​ឈាម​ក្រហម
-បាន​ជួយ​បន្សុទ្ធ​ឈាម​និង​គ្រប់គ្រង​ឈាម​ក្នុង​រាងកាយ​ឲ្យ​មាន​និរន្ត​ភាព
-ជួយ​ក្នុង​ការ​ធ្វើ​ឲ្យ​ស្បែក​ទន់​ភ្លឺ​រលោង​ស្អាត
-ផ្នែក​សំបក​ពណ៌​ខ្មៅ​នៃ​ផ្លែ​ព្រីង​បាន​ជួយ​ក្នុង​ការ​កម្ចាត់​បាក់តេរី​និង​មេរោគ​ក្នុង​មាត់

-ជួយ​ព្យាបាល​អាការៈ​ពង​បែក​ក្នុង​មាត់​យ៉ាង​មាន​ប្រសិទ្ធភាព
-អាច​ជួយ​ព្យាបាល​បំបាត់​ការ​រលាក​បំពង់​ក
-ការ​ទំពា​ស្លឹក​ព្រីង​ហើយ​ស្រូប​យក​ទឹក​វា​អាច​ជួយ​ព្យាបាល​ជំងឺ​ដំបៅ​ក្រពះ
-បាន​ជួយ​ការពារ​ពី​ការ​កើត​ជំងឺ​ថ្លើម
-សម្បូរ​សារធាតុ​ប៉ូតាស្យូម​ដែល​អាច​បញ្ចៀស​ក្នុង​ការ​កើត​ជំងឺ​បេះដូង

-អាច​ជួយ​ព្យាបាល​និង​ការពារ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម
-ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​មាន​ដំណើរ​ការ​ល្អ
-ជួយ​កាត់​បន្ថយ​ជាតិ​អាស៊ីត​ក្នុង​ក្រពះ
-ជួយ​ព្យាបាល​ជំងឺ​រាគ​និង​ចុក​មួល
-អាច​ជួយ​ការពារ​និង​ព្យាបាល​ឫស​ដូង​បាត​និង​ការ​រលាក​ច្រមុះ
-ជួយ​ព្យាបាល​ជំងឺ​ហឺត​និង​ក្អក
-ជួយ​បំប៉ន​កោសិកា​ទប់​ស្កាត់​ភាព​ចាស់​ជាង​វ័យ

អត្ថបទ ៖ Samrach

  • ក្រៅ​ពី​រស​ជាតិ​របស់​ផ្លែ​ព្រីង​តើ​អ្នក​បាន​ដឹង​ពី​អត្ថប្រយោជន៍​របស់​វា​ដែរ​រឺ​ទេ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ចំនេះដឹង
Tags: