អ្នក​គាំទ្រ​ Juventus មួយ​ចំនួន​ចាប់​ផ្ដើម​ប្រៀប​ Pogba និង Higuain

កីឡាករ Paul Pogba ត្រូវបានក្លឹប Man Utd ចាយលុយទិញពីក្លឹប Juventus ក្នុងតម្លៃប្រមាណជា៩០លានផោន ហើយក្រោយពីលក់ Pogba ហើយ Juventus បានចំណាយប្រាក់ប្រមាណជា៧៥.៣លានផោនក្នុងការទិញខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីនគឺ Higuain ដើម្បីពង្រឹងក្រុមវិញ ។

អ្នក​គាំទ្រ​ Juventus មួយ​ចំនួន​ចាប់​ផ្ដើម​ប្រៀប​ Pogba និង Higuain

យ៉ាងណាគេសង្កេតឃើញថាការបង្ហាញ៣ប្រកួតឲ្យក្លឹប Man Utd របស់ Pogba គឺមិនសូវជាល្អនោះទេដោយគេមិនទាន់រកបានគ្រាប់បាល់សូម្បីតែមួយគ្រាប់ខណៈសូម្បីតែ Assist ក៏នៅមិនទាន់មានផងដែរ ដោយឡែកសម្រាប់ Higuain ឯណោះវិញ៣ប្រកួតឲ្យ Juventus គេចាប់ផ្ដើមយ៉ាងល្អជាមួយការស៊ុតបញ្ចូលទីបានចំនួន៣គ្រាប់ ។

អ្នក​គាំទ្រ​ Juventus មួយ​ចំនួន​ចាប់​ផ្ដើម​ប្រៀប​ Pogba និង Higuain

ក្រោយពីសង្កេតឃើញស្ថិតិនេះហើយនៅលើបណ្ដាញសង្គមគេបានឃើញអ្នកគាំទ្រក្លឹប Juventus មួយចំនួនបានបង្ហោះជា Status និងរូបភាពមួយចំនួនដែលបង្ហាញពីការ Troll ទៅលើ Pogba ដោយប្រៀបគេជាមួយ Higuain ដែលជាកីឡាករដែលក្លឹបខ្លួនទិញចូលក្នុងតម្លៃទាបជាងតែធ្វើបានល្អជាង ។

ប្រភព ៖

  • អ្នក​គាំទ្រ​ Juventus មួយ​ចំនួន​ចាប់​ផ្ដើម​ប្រៀប​ Pogba និង Higuain已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ចំនេះដឹង
Tags: