ប្រាក់ឈ្នួលអប្បបរមាកម្មករផ្នែកវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងឆ្នាំ២០១៧ កើន១៣ដុល្លារ

បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ   ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបន្ថែមទឹកប្រាក់ចំនួន៥ដុល្លារអាមេរិកដូចឆ្នាំ២០១៦កន្លងទៅដែរ លើទឹកប្រាក់ចំនួន១៤៨ដុល្លារអាមេរិក ដែលបានស្នើដោយគណៈកម្មការប្រឹក្សាការងារ «LAC»នោះ គឺប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិតផ្នែកវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងឆ្នាំ២០១៧ ស្មើនឹង១៥៣ដុល្លារអាមេរិកក្នុង១ខែ ពោលបានកើនឡើងចំនួន១៣ដុល្លារអាមេរិក បើធៀបទៅនឹងប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៦ ។

យោងតាមប្រកាសលេខ៤១៤ក.ប/ប្រក ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិតផ្នែកវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងឆ្នាំ២០១៧ ត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ខាងមុខតទៅ ។

គួររំលឹកជូនថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិតផ្នែកវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងឆ្នាំ២០១៦កន្លងទៅ ស្មើនឹង១៤០ដុល្លារអាមេរិកក្នុង១ខែ ៕

ប្រាក់ឈ្នួលអប្បបរមាកម្មករផ្នែកវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងឆ្នាំ២០១៧ កើន១៣ដុល្លារប្រាក់ឈ្នួលអប្បបរមាកម្មករផ្នែកវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងឆ្នាំ២០១៧ កើន១៣ដុល្លារ

Related

Loading...