គូ​ស្នេហ៍​មួយ​​គូ​គ្រោង​ជិះ​ម៉ូតូ​ឆ្លង​កាត់​៨៦​ប្រទេស​ក្នុង​រយៈពេល​៤​ឆ្នាំ​

គូស្នេហ៍មួយគូមកពីរដ្ឋAlaska គ្រោងនឹងធ្វើដំណើរតាមម៉ូតូឆ្លងកាត់ប្រទេសចំនួន៨៦ នៅក្នុងដំណើរកម្សាន្តមនុស្សធម៌របស់ខ្លួន ដែលប្រហែលជាត្រូវចំណាយពេលពី៣ ទៅ៤ឆ្នាំ។ លោកវេជ្ជបណ្ឌិត Randy McKinney និងភរិយារបស់លោកឈ្មោះ Lana នឹងចេញពីផ្ទះនៅថ្ងៃទី១៥ ខែកក្កដានេះ ដើម្បីចាប់ផ្ដើមដំណើរកម្សាន្តរបស់ខ្លួន ហើយគ្រោងនឹងធ្វើជាអ្នកស្ម័គ្រចិត្តនៅឯមណ្ឌលកុមារកំព្រា និងជុំរុំជនភៀសខ្លួនក្នុងប្រទេសនីមួយៗទាំងនោះ។

បន្ទាប់ពីចេញពី Alaska ពួកគេនឹងធ្វើដំណើរការឆ្លងកាត់អាមេរិកខាងត្បូង ហើយដំណើររបស់គេហាក់នឹងត្រូវឆ្លងកាត់ប្រទេសរុស្ស៊ី ទ្វីបអាហ្វ្រិក ទ្វីបអឺរ៉ុប ឥណ្ឌា ព្រមទាំងប្រទេសនិងទ្វីបផ្សងទៀត។ ចំពោះការរស់នៅ និងសម្រាកវិញ ពួកគេគ្រោងនឹងបោះតង់រស់នៅក្នុងកន្លែងដែលពួកគេឈប់សម្រាក ងូតទឹកនៅក្នុងទន្លេ ញុំាអាហារទិញពីផ្សារក្នុងស្រុកនោះ ឬក៏ញុំាអាហារក្រៀមក្រោះជាដើម។ ម្យ៉ាងទៀតដោយសារពួកគេត្រូវធ្វើដំណើរវែងឆ្ងាយ ដូចនេះ ពួកគេបានរៀបចំទុកនូវសម្ភារៈមួយចំនួនសម្រាប់ការធ្វើដំណើររបស់ពួកគេដូចជា កង់ម៉ូតូថ្មី និងផ្នែកគ្រឿងបន្លាស់មួយចំនួនទៀត ខោអាវថ្មី តង់ថ្មី និងថ្នាំសង្កូវមួយចំនួនផងដែរ។

ជាមួយគ្នានេះដែរ ពួកគេគ្រោងនឹងទៅជួយក្មេងៗនៅក្នុងប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ដែលជួបប្រទះនូវបញ្ហាជំងឺរោគមួលបណ្ដាលមកពីបាក់តេរី ដែលជាឃាតកទី២សម្លាប់ក្មេងជាច្រើនទូទាំងពិភពលោក។

គួររំលឹកថា កាលពីដើមឆ្នាំនេះ Randy បានធ្វើតេស្តការធ្វើដំណើររបស់ខ្លួនរយៈពេល១១សប្ដាហ៍ជាមុនសិន ដោយធ្វើដំណើរពីរដ្ឋSeattle ទៅរដ្ឋArizona ដើម្បីអាចដឹងថាមានអ្វីខ្លះដែលពួកគេត្រូវយកតាមខ្លួន និងមិនត្រូវយកតាមខ្លួន នៅពេលគេចាប់គម្រោងធ្វើដំណើរធំរបស់គេ។

ចុងក្រោយ លោកRady ក៏បានបញ្ជាក់ផងដែរ ពួកគេគ្រោងនិងថតវីដេអូទុកជាឯកសារ ហើយបើកទូលាយឲ្យមនុស្សទូទៅអាចចូលរួមក្នុងដំណើររបស់ពួកគេទាំងមូល ឬដោយត្រង់ផ្នែកមួយចំនួនក៏បាន។ ពាក់ព័ន្ធនឹងថវិកាវិញ ពួកគេបានលក់ទ្រព្យសម្បត្តិរបស់ខ្លួនដើម្បីយកលុយមកប្រើប្រាស់ធ្វើដំណើរ ព្រមទាំងទទួលជំនួយពីមជ្ឈដ្ឋានខាងក្រៅផងដែរ។

ប្រែសម្រួល៖ Sophany
ប្រភព៖

  • គូ​ស្នេហ៍​មួយ​​គូ​គ្រោង​ជិះ​ម៉ូតូ​ឆ្លង​កាត់​៨៦​ប្រទេស​ក្នុង​រយៈពេល​៤​ឆ្នាំ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:វីដេអូ
Tags: