អីយ៉ា​ ! ​ក្រុម​ចម្រៀង​ថ្មី​របស់​ប្រទេស​ជប៉ុន​​​ សុទ្ធតែ​ជា​ស្រ្តី​ចំណាស់​​

ក្រុម​ចម្រៀង​ Pop ថ្មី​មួយ​របស់​ជប៉ុន​ដែល​បង្កើត​ឡើង​ដោយ​មាន​សមាជិក​សុទ្ធ​តែជា​ស្រ្តី​ចំណាស់​ដែល​ចូល​និវត្ត​មាន​អាយុ​ជា​មធ្យម ៨៤​ឆ្នាំ ​ក្រុម​មួយ​នេះ​មាន​ឈ្មោះ​ថា​ KBG84។

បើទោះ​ជា​ពួក​គាត់​មាន​វ័យ​ចំណាស់​ក្តី​ប៉ុន្តែ​ពួក​គាត់​បានទាក់​ទាញ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពីបណ្តា​ប្រិយ​មិត្ត​តាម​រយៈ​សមត្ថភាព​នៃ​ការ​ច្រៀង រាំ និង​សម្តែង​។ ជាពិសេសនោះគឺទឹក​មុខ​របស់​គាត់​នៅ​ក្នុង​ពេល​សម្តែង​បាន​ដាស់​អារម្មណ៍​អ្នក​មើល​ឲ្យ​មាន​ភាព​សប្បាយ​រីក​រាយ​ទៅ​តាម​បទ​ចម្រៀង​ និង​កាយ​វិការ​របស់​ពួក​គាត់។

ពួក​គាត់​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ គាត់​ពិតជា​សប្បាយរីក​រាយ​ណាស់នៅ​ក្នុង​កំឡុង​ពេល​នៃ​ការ​សម្តែង​។ ស្រ្តី​ចំណាស់​ម្នាក់​ក្នុង​ក្រុម​មាន​ឈ្មោះ​​ថា Menaka​ អាយុ​ ៩២​ឆ្នាំ គាត់​បាន​និយាយ​ថា​”​គាត់​ធ្លាប់​ឭ​ពាក្យ​ថា Idol ហើយ​គាត់​គិត​ថា​វា​សំដៅ​លើ​មនុស្ស​ដែលមាន​​ជិវីត​រស់​នៅ​យូរ​អង្វែង​ ឬ​ក៏​សំដៅ​ទៅលើ​ផ្លូវទៅ​កាន់​ឋាន​សួគ៌ ប៉ុន្តែ​នៅ​ឯ​ទីក្រុង​ Tokyo ពាក្យ​នេះ​បែរ​ជា​សំដៅ​ទៅ លើការកម្សាន្ត​ទៅ​វិញ”។

សមាជិក​ក្រុម​ម្នាក់​ទៀតឈ្មោះ​ Hideko Kedamori អាយុ​ ៨៦​ឆ្នាំ​ បាន​ឲ្យដឹង​ដែរ​ថា “គាត់​មាន​អារម្មណ៍ថា​ខ្លួន​ឯង​ដូច​ជា​តារាល្បី​របស់​ Tokyo។ គាត់​បាន​ឃើញ​ពី​ស្នាម​ញញឹម​របស់​ទស្សនិក​ជន​នៅ​ក្នុង​ពេល​នៃការ​សម្តែង​របស់​ពួក​គាត់​ នោះហើយគឺ​ជា​កម្លាំង​ចិត្ត​ដ៏​ខ្លាំង​ក្លា​ដែល​ធ្វើ​ឲ្យ​គាត់​ខិតខំ​ស្រែក​ច្រៀង​ចេញ​ពី​ចិត្ត​របស់គាត់។” គាត់ក៏បានប្រាប់ឲ្យដឹងថាថា​ បទ​ចម្រៀង​របស់​គាត់​គឺនិយាយ​ពី​​សម្រស់នៃ​កោះ ធម្មជាតិ​ សមុទ្រ​ ជាដើម៕

​​តោះ​ទស្សនា​វីដេអូ​នៃ​ការ​សម្តែង​របស់​គាត់​ទាំង​អស់​គ្នា

អត្ថបទដោយ​៖​ កញ្ញា
ប្រភព៖

  • អីយ៉ា​ ! ​ក្រុម​ចម្រៀង​ថ្មី​របស់​ប្រទេស​ជប៉ុន​​​ សុទ្ធតែ​ជា​ស្រ្តី​ចំណាស់​​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:វីដេអូ
Tags: