គ្រូ​បង្វឹក​រូប​នេះ​សប្បាយ​ចិត្ត​ដែល​គ្រប់​គ្នា​ចាប់​ផ្ដើម​ស្គាល់​ Leicester City

លោក​ Claudio Ranieri ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​ Leicester City បាន​និយាយ​ថា​លោក​សប្បាយ​ចិត្ត​ដែល​គ្រប់​ផ្ដោត​ការ​ចាប់​អារម្មណ៍​លើ​ក្លឹប​មួយ​នេះ​ហើយ​ចាប់​ផ្ដើម​ស្គាល់​ពី​ឈ្មោះ​ក្លឹប​មួយ​នេះ​កាន់​តែ​ច្បាស់​ ។

ដោយ​តាម​រយៈ​គេហទំព័រ​ The Goal លោក​ Claudio បាន​និយាយ​ថា​ « មួយ​រយៈ​មុន​នេះ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​អ៊ីតាលី​ដែល​ជា​ស្រុក​កំណើត​របស់​ខ្ញុំ​ ខ្ញុំ​បាន​លឺ​គ្រប់​គ្នា​និយាយ​អំពី​ក្លឹប​ Leicester City ហើយ​ពួក​គេ​ចាប់​អារម្មណ៍​អ្វី​គ្រប់​យ៉ាង​អំពី​ក្លឹប​មួយ​នេះ​ដូចជា​កីឡាករ​ ពហុកីឡាដ្ឋាន ឬ​ក៏​អ្វី​ផ្សេង​ទៀត​ជា​ច្រើន​ » ។

Claudio បន្ត​ថា​ « ថ្ងៃ​មួយ​ខ្ញុំ​បាន​ទស្សនា​ទូរទស្សន៍​ CNN ហើយ​ពួក​គេ​បាន​លើក​ប្រធាន​បទ​ថា​តើ​ Leicester City នៅ​កន្លែង​ណា​ ហើយ​ពួក​គេ​បាន​បង្ហាញ​ទី​តាំង​របស់​ទី​ក្រុង​ Leicester City នៅ​លើ​ផែន​ទី​ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​ដែល​ក្លឹប​មួយ​នេះ​ក៏​ដូចជា​ទី​ក្រុង​មួយ​នេះ​ត្រូវ​បាន​គេ​ចាប់​ផ្ដើម​ស្គាល់​គ្រប់​គ្នា​ ហើយ​ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ជា​ខ្លាំង​ » ។

សូម​បញ្ជាក់​ថា​បច្ចុប្បន្ន​ក្លឹប​ Leicester City កំពុង​ឈរ​នៅ​កំពូល​តារាង​ Premier League ដោយ​មាន​៦៦​ពិន្ទុ​លើស​ក្រុម​លេខ​២​ Tottenham Hortspur ៥​ពិន្ទុ​ ។ ខណៈ​ការ​ប្រកួត​នៅ​សល់​៧​សប្ដាហ៍​ទៀត​នឹង​ត្រូវ​បញ្ចប់​ហើយ​ ។

ចុះ​ប្រិយមិត្ត​ចាប់​ផ្ដើម​ស្គាល់​អ្វី​ខ្លះ​ពី​ក្លឹប​  Leicester City ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • គ្រូ​បង្វឹក​រូប​នេះ​សប្បាយ​ចិត្ត​ដែល​គ្រប់​គ្នា​ចាប់​ផ្ដើម​ស្គាល់​ Leicester City已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:បច្ចេកវិទ្យា
Tags: