មាន​ឆ្ងល់​ទេ​ថា​តើហេតុ​បុរស​មួយ​ចំនួន​មិន​ចេះ​ក្បត់?

ពិត​មាន​ហើយ​! មាន​បុរស​មិន​តិច​ទេ​ដែល​​តែង​ក្បត់​ដៃ​គូ​របស់​ពួកគេ។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី វា​មិន​មែន​មាន​ន័យ​ថា​មនុស្ស​ប្រុស​ទាំង​អស់​សុទ្ធ​តែ​ក្បត់​ឡើយ។ ការ​ពិត​ទៅ ប្រសិន​បើ​លោក​អ្នក​​ជីក​កកាយ​រក​ហេតុផល​ដែល​នាំ​អោយ​ពួកគេ​មិន​ចេះ​ក្បត់​នោះ លោក​អ្នក​អាច​នឹង​ភ្ញាក់​ផ្អើល​ដែល​បណ្ដាល​អោយ​ពួកគេ​ធ្វើ​បែប​នោះ​។

បើ​យើង​ព្យាយាម​គិត​ពី​រឿង​វិជ្ជមាន មិន​មែន​មនុស្ស​ទាំង​អស់​ក្នុង​លោក​សុទ្ធ​តែ​ក្បត់​នោះ​ទេ ហើយ​ក៏​មិន​មែន​ពួកគេ​មិន​ចង់​ស្មោះ​នោះ​ដែរ។ ​នៅ​ពេល​មួយ​ដែរ​ពួកគេ​អាច​ស្វែង​រក​ស្នេហា​ពិត​ហើយ​នោះ ប្រាកដ​ណាស់​ថា​ចរិត​សាវា​របស់​ពួកគេ​នឹង​សាប​រលាប​ទៅ​ដោយ​ឯកឯង។

យោង​ទៅ​តាម​ការ​ស្ទង់​មតិ​ថ្មី​ៗ​នេះ បុរស​ជា​ច្រើន​បាន​ផ្ដល់​នូវ​ចម្លើយ​យ៉ាង​ស្មោះ​ទាក់​ទង​នឹង​បញ្ហា​នេះ។ ប្រសិន​បើ​លោក​អ្នក​ក្រឡេក​មក​មើល​ហេតុផល​ដែល​ពួកគេ​ផ្ដល់​អោយ​ លោក​អ្នក​នឹង​អាច​ជឿ​បាន​ថា​បុរស​ទាំង​អស់​មិន​មែន​សុទ្ធ​ក្បត់​ឡើយ។​

អញ្ចឹង​ចូរ​ក្រឡេក​មើល​ហេតុ​ផល​ទាំង​នោះ​ដូច​តទៅ៖

១. ភាព​ក្បត់​ជា​រឿង​មួយ​ដ៏​កំសាក​

មាន​ឆ្ងល់​ទេ​ថា​តើហេតុ​បុរស​មួយ​ចំនួន​មិន​ចេះ​ក្បត់?

បុរស​មួយ​ចំនួន​បាន​ប្រកាស​ថា​ ភាព​ក្បត់​មាន​តែ​ពួក​កំសាក​ប៉ុណ្ណោះ​ទើប​អាច​ធ្វើ​វា​បាន។ បុរស​ពិត​មិន​ដែល​សូម្បី​តែ​គិត​ថា​គេ​នឹង​ក្បត់​ដៃ​គូ​របស់​ពួកគេ។​ ជា​ជាង​ការ​គិត​ចង់​ក្បត់ វា​ជា​ប្រសើរ​ណាស់​ក្នុង​ការ​ក្នុង​ការ​ស្វែង​រក​មធ្យោបាយ​ដើម្បី​អោយ​ជៀស​ផុត​ពី​ការ​បែក​បាក់​ដោយ​ប្រការ​ណាមួយ​ ព្រម​ទាំង​រក​​វិធី​ណា​ដើម្បី​ធ្វើ​អោយ​ចំណង​ស្នេហា​របស់​ពួកគេ​កាន់​រឹង​មាំ។

២. ពួកគេ​រក្សា​ពាក្យ​សច្ចៈ

មាន​ឆ្ងល់​ទេ​ថា​តើហេតុ​បុរស​មួយ​ចំនួន​មិន​ចេះ​ក្បត់?

ការ​សន្យា​ចំពោះ​ដៃ​គូ​ ព្រម​ទាំង​ការ​តស៊ូ​ដើម្បី​សម្រេច​ពាក្យ​សន្យា​គឺ​ជា​រឿង​ដែល​បុរស​ពិត​ចាំ​បាច់​ត្រូវ​តែ​ធ្វើ។​ ម៉្លោះ​ហើយ​ទើប​បុរស​ពិត​មួយ​ចំនួន​មិន​ដែល​គិត​ចង់​ក្បត់​ដៃ​គូ​របស់​គេ។

៤. អ្នក​ដែល​ចង់​ក្បត់​មិន​បាន​ស្រលាញ់​ដៃ​គូ​របស់​គេ​ទេ

មាន​ឆ្ងល់​ទេ​ថា​តើហេតុ​បុរស​មួយ​ចំនួន​មិន​ចេះ​ក្បត់?

ស្នេហា​ពិត​ គ្មាន​ពាក្យ​ថា​ក្បត់​ឡើយ​ ហើយ​ប្រសិន​បើ​មាន​ភាព​ក្បត់​វា​មិន​មែន​ជា​ស្នេហា​ពិត។ ការ​និយាយ​បែប​នេះ​ធ្វើ​អោយ​បុរស​មួយ​ចំនួន​យល់​ថា​តើ​គួរ​ធ្វើ​បែប​ណា​ដើម្បី​ទទួល​ស្នេហា​មួយ​ពិត​ប្រាកដ។

៥.​ពួកគេ​មាន​ការ​គ្រប់​គ្រង​ខ្លួន​ឯង​បាន​ល្អ

មាន​ឆ្ងល់​ទេ​ថា​តើហេតុ​បុរស​មួយ​ចំនួន​មិន​ចេះ​ក្បត់?

ជួន​កាល​លោក​អ្នក​​ចង់​ធ្វើ​រឿង​ខ្លះ​ដើម្បី​អោយ​​ធ្វើ​អោយ​ខ្លួន​អ្នក​និង​ដៃ​គូ​សប្បាយ​ចិត្ត​ ប៉ុន្តែ​អ្វី​ៗ​បែរ​ជា​ខក​បំណង ខុស​ពី​ការ​រំពឹង​ទុក​។​ ជួន​កាល​អ្នក​ខឹង​សម្បា​ខ្លាំង​តែ​មិន​អាច​ធ្វើ​អ្វី​បាន​ព្រោះ​មិន​ចង់​បែកគ្នា។ ម៉្លោះ​ហើយ​ទើប​ពួកគេ​ព្យាយាម​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង។​ វា​ដូច​ជា​ទម្លាប់​នៃ​ការ​ផឹក​និង​ជក់​បារី​អញ្ចឹង​ដែរ។ អ្នក​ដឹង​ថា​វា​មិន​ល្អ តែ​ពេល​ដែល​បាន​ជក់​ឬ​ផឹក​ អ្នក​យល់​ថា​អ្នក​សប្បាយ​ចិត្ត តែ​វា​មិន​ល្អ​សម្រាប់​សុខភាព​អ្នក​ឡើយ។ ដូច្នេះ​​អ្នក​ចាំ​បាច់​ត្រូវ​តែ​រៀន​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង។

៦.​ ពួកគេ​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​បុត្រ​របស់​ពួកគេ

មាន​ឆ្ងល់​ទេ​ថា​តើហេតុ​បុរស​មួយ​ចំនួន​មិន​ចេះ​ក្បត់?

បុរស​មួយ​ចំនួន​ស្អប់​ណាស់​នូវ​ការ​ផ្ដល់​គំរូ​អាក្រក់​ដល់​កូន​របស់​ពួកគេ​។​ ម៉្លោះ​ហើយ​ពួកគេ​ព្យាយាម​សាង​អំពើ​ដូច​ជា​ការ​មិន​ផិត​ក្បត់​នេះ​ជាដើម។

៧. បុរស​ខ្លះ​ខ្លាច​ភាព​បាត់​បង់​ណាស់

​​​​មាន​ឆ្ងល់​ទេ​ថា​តើហេតុ​បុរស​មួយ​ចំនួន​មិន​ចេះ​ក្បត់?

ពិត​ណាស់ បុរស​ខ្លះ​បាន​សារភាព​ថា​ពួកគេ​ពិត​ជា​ខ្លាច​មែន​ទែន​នូវ​ការ​បាត់​បង់ ម្ល៉ោះ​ហើយ​ពួកគេ​មិនដែល​សូម្បី​តែ​គិត​ថា​ក្បត់។​

ប្រភព៖ 

ដោយៈ Gemini Fleta

  • មាន​ឆ្ងល់​ទេ​ថា​តើហេតុ​បុរស​មួយ​ចំនួន​មិន​ចេះ​ក្បត់?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:បច្ចេកវិទ្យា
Tags: