សៀវភៅ​៥​ក្បាល​ដែល​Bill Gate​ចង់​ឲ្យ​អ្នក​អាន​

១. Seveneves និពន្ធដោយ Neal Stephenson

លោកBill Gate បាននិយាយថា “អត្ថន័យសំខាន់ចាប់ផ្តើមនិយាយតាំងពីឃ្លាដំបូង គឺនៅពេលដែលព្រះច័ន្ទរះឡើង ។ ប្រជាជនតែងដឹងថា ក្នុងរយៈពេលត្រឹមតែ២ឆ្នាំកត្តាជុំរុញអាចម៍ផ្កាយ(Cataclysmic Meteor) អាចនឹងធ្វើឲ្យជីវិតនៅលើផែនដីស្លាប់ទាំងអស់ ដូច្នោះពិភពលោកទាំងមូលត្រូវរួមដៃគ្នាសហការគ្នាដើម្បីរក្សាភាពជាមនុស្សរបស់យើងឲ្យរស់រានបាន ដោយបង្កើតជាយានអវកាសហោះទៅគន្លងតារាវិថីជាដើម ។ សៀវភៅនេះពិតជាជុំរុញទឹកចិត្តនិងបំផុតគំនិតខ្ញុំឲ្យមកគិតរឿងSci-fiឡើងវិញ ។

២.How Not to be Wrong និពន្ធដោយ Jordan EllenBerg

លោកBill Gate បាននិយាយថា “សៀវភៅនេះមានគំនិតល្អជារាប់មិនអស់សម្រាប់អ្នកមិនថាជាគណិតវិទូក្តី ។ (EllenBerg) បានធ្វើឲ្យមានភាពទាន់សម័យនៃពិភពគណិតវិទ្យា ដែលជាអ្វីបានធ្វើឲ្យមានភាពរីកចម្រើន” ។

៣.The Vital Question និពន្ធដោយ Nick Lane

លោកBill Gate បាននិយាយថា “(lane)បានអះអាងថាយើងគ្រប់គ្នាគ្រាន់តែដឹងថាជីវិតត្រូវបានចាប់ផ្តើមយ៉ាងដូចម្តេច និងការរស់នៅក្នុងជីវិតដ៏ស្មុគស្មាញ ដោយគ្រាន់តែត្រូវការយល់ពីដំណើរការនៃថាមពល(នៅក្នុងខ្លួនយើងប៉ុណ្ណោះ) ។ វាមិនមែនជាទ្រឹស្តីនោះទេ ដោយសារតែមីតូកុងទ្រី(mitochondria)នៅក្នុងកោសិការបស់យើងមានតួនាទីក្នុងការប្រឆាំងនឹងមហារីកនិងកង្វះអាហារូបត្ថម្ភ” ។

៤.The Power of Compete និពន្ធដោយ Ryoichi Mikitani និង Hiroshi Mikitani

លោកBill Gate បាននិយាយថា “ចំពោះខ្ញុំប្រទេសជប៉ុនពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ។ នៅក្នុងទសវត្សឆ្នាំ៨០ និង ៩០ ជប៉ុនគ្រាន់តែធ្វើជាវិស្វករនិងធ្វើរបស់ដែលល្អមានស្រាប់ប៉ុណ្ណោះ ។ ហេតុអ្វីបានជាគេ(ជប៉ុន)លែងធ្វើដូចមុនទៀត ? ហេតុអ្វីបានជាក្រុមហ៊ុនជប៉ុនទាំងនោះមិនស្វែងរកការឆ្នៃប្រឌិតដូចកាលពីមុនទៀត ? ” ។

៥.Sapiens និពន្ធដោយ Noah Yuval Harari

លោកBill Gate បាននិយាយថា “វាពិតជាមានរឿងច្រើនខ្លាំងណាស់ទាក់ទងនឹងមនុស្សជំនាន់ដើមក្នុងប្រវត្តិសាស្រ្ត ដែលពួកគេមិនមែនត្រូវនរណាលើកនិយាយបង្ហាញ ហើយលោកHarari គឺជាមនុស្សល្អណាស់ ដែលបានលើកវាជាករណីសង្ខេបៗពីបញ្ហានេះ ។ គាត់(Harari)បានលើកច្រើនផ្នែកដូចជា តើយើងពិតជាសប្បាយសាទរជាងពេលមុនដែរឬទេ ? ហើយនិងមានច្រើនទៀតទាក់ទថនឹងមនុស្សRobot និយាយរួមវាពិតជាទូលំទូលាយ ហើយពិតជាសៀវភៅដ៏ល្អមួយក្បាលមែន ” ។
ប្រែសម្រួលដោយ ៖ Limbique
ប្រភព ៖

  • សៀវភៅ​៥​ក្បាល​ដែល​Bill Gate​ចង់​ឲ្យ​អ្នក​អាន​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កំសាន្ត
Tags: