ចិន​កំពុង​អភិវឌ្ឍ​គ្រឿង​យន្ត​ដែល​អាច​នាំ​រថយន្ត​ចូល​ទៅ​ចត​នៅ​កន្លែង​ចំណត​ជំនួស​មនុស្ស​បាន​

យើងឃើញថានៅអគារធំៗតាមកន្លែងចំណតគឺមានរថយន្តរាប់រយគ្រឿងហើយវាមិនងាយស្រួលនោះទេក្នុងការជិះដើម្បីរកកន្លែងដែលអាចចតបាននោះទេ ។ យ៉ាងណាស្របនឹងភាពស្មុគស្មាញនេះក្រុមហ៊ុន Yeefung Automation Technology ដែលមានមូលដ្ឋានក្នុងប្រទេសចិនកំពុងតែធ្វើការស្រាវជ្រាវលើរ៉ូប៉ូតមួយប្រភេទដែលអាចជួយនាំរថយន្តរបស់អ្នកទៅចតកន្លែងដែលទំនេរក្នុងចំណតបានដោយអ្នកមិនចាំបាច់ត្រូវជិះស្វែងរកកន្លែងចតដោយខ្លួនឯងទៀតនោះទេ ។

សូមទស្សនាវីដេអូដើម្បីយល់ច្បាស់ពីនៃដំណើរការរ៉ូប៉ូតនេះ ៖

នាយកប្រតិបត្តិនៃក្រុមហ៊ុន Yeefung Automation Technology គឺលោក Marco Wu បានថ្លែងប្រាប់ Reuters ថា « ផលិតផលដែលយើងបានបង្កើតនេះនឹងផ្ដល់ភាពងាយស្រួលដល់អតិថិជនជាខ្លាំង ជាពិសេសគឺកន្លែងចតក៏ចំណេញផងដែរព្រោះវាមិនត្រូវការគម្លាតធំដូចមនុស្សចូលចតដោយខ្លួនឯងនោះទេ » ។

លោក Marco Wu បានបន្តថា « បច្ចុប្បន្នគម្រោងមួយនេះត្រូវបានចាប់អារម្មណ៍ពីក្រុមហ៊ុនជាច្រើនដូចជាក្រុមហ៊ុនអចលទ្រព្យនៅសាំងហ្គាពួរនិងទីក្រុងឡុងជាដើម ខណៈកន្លែងសាធារណៈនៅប្រទេសចិនក៏ចាប់អារម្មណ៍ផលិតរបស់យើងនេះដែរ » ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ចិន​កំពុង​អភិវឌ្ឍ​គ្រឿង​យន្ត​ដែល​អាច​នាំ​រថយន្ត​ចូល​ទៅ​ចត​នៅ​កន្លែង​ចំណត​ជំនួស​មនុស្ស​បាន​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កំសាន្ត
Tags: