ចង់​ដឹង​ប្រវត្តិ​កំពូល​តារា​ចម្រៀង​អាមេរិក Flo Rida អស្ចារ្យ​បែប​ណា?

​ថ្ងៃ​នេះ CAMBOMAG នឹង​នាំ​លោក​អ្នក​អោយ​ស្គាល់​ប្រវត្តិ​កំពូល​តារា​ចម្រៀង​នៃ​មហាអំណាច​សហរដ្ឋ​អាមេរិក Flo Rida។ តារា​ចម្រៀង​លោក​ Flo Rida មាន​ឈ្មោះ​ពិត​ Tramar Lace Dillar កើត​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ ១៩៧៩ ដែល​ជា​ស្នាដៃ​ដ៏​អស្ចារ្យ​ក្នុង​ការ​ថត​បែប​សិល្បៈ​ មក​ពី​ទី​ក្រុង Carol City នៃ​រដ្ឋ Flo Rida ស្ថិត​ក្នុង​ប្រទេស​អាមេរិក។
គេ​ស្គាល់​គាត់​តាម​រយៈ​បទ​ Low ដែល​ជា​បទ​ល្បី​កាល​ពី​ឆ្នាំ​ ២០០៨ នឹង​ជា​បទ​ដំបូង​របស់​គាត់​ ដែល​ច្រៀង​ជា​មួយ តារា​ចម្រៀង​​T-Pain ខណៈ​ពេល​ដែល​បទ​នេះ​ទទួល​ការ​គាំទ្រ​ជា​ខ្លាំង​ នឹង​ជាប់​លេខ​១​ក្នុងរយៈពេល​១០​អាទិត្យ​នៃ​សហរដ្ឋ​អាមេរិក។ ជាង​នេះ​ទៅ​ទៀត​ Flo Rida បាន​បំបែក​ឯតទគ្គកម្ម​ដោយ​ទាញ​យក និង ទិញ​ចម្រៀង​នេះ​តាម​អ៊ីនធឺណិត​ច្រើន​លើស​លប់។
សូមទស្សនាទាំងអស់គ្នា៖

មាន​បទ​​ចម្រៀង​​ជា​ច្រើន​បាន​ពេញនិយម​ទូទាំង​សកលលោក​មាន​ដូចជា​បទ “Right Round”​ “Club Can’t Handle Me” “Good Feeling” “Wild Ones” “Whistle” និង “I Cry”។




គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្រៅ​ពី​អាជីព​ជា​អ្នក​ចម្រៀង​ម្នាក់​លោក​ក៏​បទ​​មួយ​ចំនួន​ច្រៀង​រួម​គ្នា​ជាមួយ​តារា​ចម្រៀង​ផ្សេងទៀត​ដោយ​មាន​ការ​គាំទ្រ ​និង​ពេញនិយម ដូច​ជា​បទ “Running Back” ជាមួយ Jessica Mauboy “Bad Boys” ជាមួយ Alexandra Burke និង “Troublemaker” ជាមួយ Olly Murs។ បន្ទាប់​មក​លោកFlo Rida បាន​ចេញ​អាល់ប៊ុម​ចំនួន​៤ មាន Mail on Sunday ក្នុង​ឆ្នាំ​២០០៨ R.O.O.T.S. ២០០៩, Only One Flo (part1) ២០១០ and Wild Ones ២០១២។ សរុប​មក​តន្ត្រី​របស់​លោក​​ទទួល​ការ​ទាញ​យក “Download”​ ជាង​ ៧៥ លាន​នាក់​នៅ​ទូទាំង​ពិភពលោក។

តារាង​ស្នាដៃ​តារា​ចម្រៀង Flo Rida




ប្រែសម្រួលដោយៈ សូររីកា
ប្រភព៖ ​wikipedia & youtube

  • ចង់​ដឹង​ប្រវត្តិ​កំពូល​តារា​ចម្រៀង​អាមេរិក Flo Rida អស្ចារ្យ​បែប​ណា?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កំសាន្ត
Tags: