រូបថតសម្រាប់អាល់ប៊ុមថ្មីរបស់ AOA ឃើញហើយទ្រាំមិនសរសើរមិនបាន

6 Videos


នៅក្នុងខែនេះក្រុមចម្រៀង K-pop នារីដែលកំពុងមានប្រជាប្រិយភាពខ្លាំង AOA បានប្រកាលថានឹងចេញអាល់ប៊ុមថ្មីទី ៤ របស់ខ្លួនដែលមានចំណងជើងថា «Good Luck» សម្រាប់រដូវក្ដៅនេះ ។ ទាក់ទងជាមួយគ្នានេះដែរកាលពីប៉ុន្មានថ្ងៃមុនគេឃើញសមាជិកទាំងអស់ក្នុងក្រុម AOA បាននាំគ្នាថតរូបសិចស៊ីគួរឲ្យស្រឡាញ់ជាមួយសម្លៀកបំពាក់ដ៏ទាក់ទាញបំផុតសម្រាប់ដាក់នៅលើអាល់ប៊ុមថ្មី «Good Luck» របស់ពួកគេដែលត្រៀមនឹងបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗនេះ ។

ចំពោះរូបថតរបស់សមាជិកក្រុម AOA ទាំងអស់គ្នានេះទៀតសោតត្រូវបានក្រុមអ្នកគាំទ្រជាច្រើននាក់កំពុងមានការចាប់អារម្មណ៍ខ្លាំងទៅលើសម្រស់ដ៏ស្រស់ស្អាតរួមជាមួយភាពសិចស៊ីរបស់ពួកគេ ។ ខាងក្រោមនេះគឺជាកម្រងរូបថតរបស់សមាជិកក្រុម AOA ទាំងអស់ដែលថតសម្រាប់ដាក់នៅលើអាល់ប៊ុម «Good Luck» ក្នុងនោះមានដូចជាស្រីស្អាត Choa, Yuna, Seohyun, Jimin, Mina, Hyejoen និង Chanmi ។

រូបថតសម្រាប់អាល់ប៊ុមថ្មីរបស់ AOA ឃើញហើយទ្រាំមិនសរសើរមិនបាន

ចង់ដឹងថាពួកគេស្អាតខ្លាំងប៉ុនណាសម្រាប់រូបថតអាល់ប៊ុមថ្មីនេះ សូមមើលការបង្ហាញជូនខាងក្រោមទាំងអស់គ្នា ៖ (ប្រភព កូរ៉េប៊ូ) កុសល

រូបថតសម្រាប់អាល់ប៊ុមថ្មីរបស់ AOA ឃើញហើយទ្រាំមិនសរសើរមិនបានរូបថតសម្រាប់អាល់ប៊ុមថ្មីរបស់ AOA ឃើញហើយទ្រាំមិនសរសើរមិនបានរូបថតសម្រាប់អាល់ប៊ុមថ្មីរបស់ AOA ឃើញហើយទ្រាំមិនសរសើរមិនបានរូបថតសម្រាប់អាល់ប៊ុមថ្មីរបស់ AOA ឃើញហើយទ្រាំមិនសរសើរមិនបានរូបថតសម្រាប់អាល់ប៊ុមថ្មីរបស់ AOA ឃើញហើយទ្រាំមិនសរសើរមិនបានរូបថតសម្រាប់អាល់ប៊ុមថ្មីរបស់ AOA ឃើញហើយទ្រាំមិនសរសើរមិនបាន