ក្រខុប​សម្បូរ​ដោយ​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​អ្នក​មិនធ្លាប់​បាន​ដឹង!

រុក្ខជាតិ​ក្រខុប​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ងាយ​ក្នុង​ការ​ដាំ​ដុះ​ហើយ​វា​ងាយ​ដុះ​ណាស់​នៅ​គ្រប់​កន្លែង​ដី​មាន​សំណើម។ហើយ​មនុស្ស​ភាគ​ច្រើន​បាន​ស្គាល់​ច្បាស់​និង​ធ្លាប់​បាន​ញុំា​ព្រោះ​វា​មាន​រស់​ជាតិ​ផ្អែម​ឆ្ងាញ់​និង​ងាយ​រក​យក​មក​ញុំា​។ដោយ​ការ​ញុំា​ក្រខុប​នេះ​បាន​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ដែល​មនុស្ស​មួយ​ចំនួន​មិន​ដែល​ធ្លាប់​បាន​ចាប់​អារម្មណ៍។

ក្រខុប​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ដែល​បាន​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ផង​ដែរ​សម្រាប់​សុខភាព​រាងកាយ​ដោយ​ផ្លែ​និង​ស្លឹក​ដូចជា​៖
-ជាតិ​ស្ករ ​ជាតិ​ទឹក​ ប្រូតេអ៊ីន​និង​ផូស្វាត​ជួយ​ឲ្យ​សាច់​ដុំ​មាន​ភាព​រឹង​មាំ
-ជាតិ​ដែក​ និង​កាល់​ស្យូម​ជួយ​បំបាត់​ជំងឺ​ស្លេក​ស្លាំង​និង​ធ្វើ​ឲ្យ​ឆ្អឹង​រឹង​មាំ

-វីតាមីន​B​ជួយ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រស់​ថ្លា
-វីតាមីនC បាន​ជួយ​បំបាត់​ជំងឺ​ផ្ដាសាយ​និង​ប្រឆាំង​អុកស៊ីតកម្ម
-សារធាតុ​នីទ្រិច​អុកស៊ីត​អាច​ជួយ​បន្ថយ​សំពាធ​ឈាម​សម្រាប់​អ្នក​កើត​ជំងឺ​លើស​ឈាម

-ស្លឹក​ក្រខុប​អាច​ជួយ​កម្ចាត់​អាការៈ​ឈឺ​ក្បាល​និង​ការ​ឈឺ​ចាប់​ផ្សេងៗ​
-រក្សា​លំ​នឹង​ឈាម​ក្នុង​បេះដូង
-ជួយ​ទប់​ស្កាត់​និង​ប្រឆាំង​ជំងឺ​មហារីក
-ជួយ​ព្យាបាល​ជំងឺ​សន្លាក់​ដែល​បណ្ដាល​ឲ្យ​កើត​រោគ​ប្រគ្រីវ
-ជួយ​ប្រឆាំង​និង​បាក់តេរី​និង​មេរោគ​ផ្សេងៗ

 

អត្ថបទ ៖ Samrach

  • ក្រខុប​សម្បូរ​ដោយ​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​អ្នក​មិនធ្លាប់​បាន​ដឹង!已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ចំនេះដឹង
Tags: