Ronaldinho ៖ Pep Guardiola នឹង​ជោគជ័យ​គ្រប់​ក្លឹប​ដែល​លោក​ទៅ​ដឹកនាំ​

អតីត​កីឡាករ​​ដ៏​ល្បី​ល្បាញ​របស់​ជម្រើស​ជាតិ​ប្រេស៊ីល​កីឡាករ​ Ronaldinho បាន​និយាយ​យ៉ាង​ជឿជាក់​ថា​លោក​ Pep Guardiola នឹង​ជោគជ័យ​គ្រប់​ក្លឹប​ដែល​លោក​ទៅ​ដឹកនាំ​ ។ ខណៈ​ដែល​ Ronaldinho លើក​ឡើង​បែប​នេះ​គឺ​ស្រប​ពេល​ដែល​លោក​ Pep Guardiola ប្រកាស​ការ​ចាក​ចេញ​ពី​ក្លឹប​ Bayern Munich នៅ​ចុង​រដូវ​កាល​នេះ​ ។

ដោយ​ Ronaldinho បាន​ប្រាប់​ទៅ​ Omnisport ថា​ « Pep គឺជា​គ្រូ​បង្វឹក​ដ៏​ល្អ​ដែល​អាច​ដឹកនាំ​ក្លឹប​ទាំង​អស់​ក្នុង​ពិភព​លោក​ ខ្ញុំ​ជឿ​ថា​គ្រប់​ក្លឹប​ដែល​គាត់​ទៅ​ដឹកនាំ​គឺ​សុទ្ធ​តែ​ទទួល​បាន​ជោគ​ជ័យ​ » ។

កីឡាករ​ Ronaldinho បាន​បន្ថែម​ថា​ « មុន​ពេល​ដែល​ខ្ញុំ​ចាក​ចេញ​ពី​ក្លឹប​ Barcelona នៅ​ឆ្នាំ​២០០៨​ខ្ញុំ​ក៏​ធ្លាប់​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Pep ផង​ដែរ​គាត់​ពិត​ជា​ធ្វើ​បាន​យ៉ាង​ល្អ​ ។ គាត់​មិន​ត្រឹម​តែ​ជា​គ្រូ​បង្វឹក​ដ៏​ល្អ​នោះ​ទេ​ គាត់​ក៏​ជា​មិត្ត​ដ៏​ល្អ​ផង​ដែរ​ » ។

ដោយ​ឡែក​ព័ត៌មាន​ Omnisport ក៏​បាន​សួរ​ Ronaldinho ទាក់​ទង​អំពី​ការ​ប្រៀប​ធៀប​រវាង​ខ្សែ​ប្រយុទ្ធ​បច្ចុប្បន្ន​ទាំង​៣​របស់​ Barcelona ដែល​មាន​ Messi ,Suarez , Neymar និង​អតីត​ខ្សែ​ប្រយុទ្ធ​ទាំង​៣​ពី​មុន​របស់​ Barcelona ដែល​មាន​ Ronaldinho , Eto’o , Messi តើ​មួយ​ណា​ល្អ​ជាង​ ។

ដោយ​កីឡាករ​ Ronaldinho បាន​លើក​ឡើង​ថា​ « ពេល​វេលា​គឺ​បាន​ផ្លាស់​ប្ដូរ​គ្រប់​យ៉ាង​ យើង​មិន​គួរ​ធ្វើ​ការ​ប្រៀប​ធៀប​រវាង​ខ្សែ​ប្រយុទ្ធ​ទាំង​៣​ពី​មុន​នឹង​បច្ចុប្បន្ន​នោះ​ទេ​ ព្រោះ​ពួក​យើង​ល្អ​ក្នុង​សម័យ​កាល​ផ្សេង​គ្នា​ ។ ខ្ញុំ​គ្រាន់​ដឹង​ថា​ក្រុម​ Barcelona គឺ​ក្រុម​ដ៏​អស្ចារ្យ​មិន​ថា​ពី​មុន​ឬ​ឥឡូវ​នោះ​ទេ​ ខ្ញុំ​ចង់​ឲ្យ​ក្លឹប​នៅ​តែ​បន្ត​ភាព​អស្ចារ្យ​របស់​ខ្លួន​ទៅ​មុខ​ទៀត​ » ។

ប្រភព ៖ ប្រែសម្រួល ៖ វិចទ័រ

  • Ronaldinho ៖ Pep Guardiola នឹង​ជោគជ័យ​គ្រប់​ក្លឹប​ដែល​លោក​ទៅ​ដឹកនាំ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កីឡា
Tags: