សង​សំណង​ 262,500 $ ព្រោះ​តែ​សម្លាប់​សត្វ​ឆ្កែ​

BRIGHTON, CO. - JANUARY 22: Demonstrators gather outside the Adams County Justice center Tuesday morning before the court proceeding for Commerce City police officer Robert Price, who shot and killed Chloe, a pit-bull mix last November. Photo By Steve Nehf / The Denver Post)

គ្រួសារ​មួយ​ទទួល​បាន​សំណង​ចំនួន​ 262,500 $ ពី​ Commerce City ព្រោះ​តែ​មន្ត្រី​ប៉ូលិស​ បាន​បាញ់​ និង​សម្លាប់​សត្វ​ឆ្កែ​របស់​ដែល​មាន​អាយុ​ ៣ ឆ្នាំ​ ឈ្មោះ Chloe របស់​គ្រួសារ​នេះ​ កាល​ពី​ឆ្នាំ​ 2012 ។ ការ​ព្រម​​បង់​សង​សំណង​នេះ​ គឺ​ជា​ការ​បញ្ចប់​នូវ​ជម្លោះ​​ជា​ច្រើន​ឆ្នាំ​រវាង​ Gary Branson ដែល​ជា​ម្ចាស់​សត្វ​ឆ្កែ​ និង​នាយកដ្ឋាន​ប៉ូលិស​របស់​ Commerce City ។

គួរ​​បញ្ជាក់​ថា​​ នៅ​ក្នុង​ឆ្នាំ 2013 មជ្ឈមណ្ឌល​ច្បាប់​​សម្រាប់​សត្វ​​ បាន​ដាក់​បណ្ដឹង​រដ្ឋប្បវេណី​នៅ​ក្នុង​ករណី​ខាង​លើ​​ តំណាង​ឲ្យ​ម្ចាស់​សត្វ​ឆ្កែ​ ដែល​បណ្ដឹង​នេះ​ដោះស្រាយ​បាន​នៅ​ក្នុង​តុលាការ​សហព័ន្ធ​ ។ ចំណែក​ឯ​ចំនួន​ប្រាក់​ដែល​បាន​បង់​សង​នោះ គឺ​ជា​លទ្ធផល​នៃ​សន្ធានកម្ម​ ។ មជ្ឈមណ្ឌល​ច្បាប់​សម្រាប់​សត្វ​បាន​ឲ្យ​ដឹង​ថា​ ដំណោះ​ស្រាយ​នេះ​ គឺ​ជា​ដំណោះស្រាយ​ដ៏​ធំ​បំផុត​​សម្រាប់​ប្រភេទ​រឿង​ក្ដី​នេះ​ ។

សង​សំណង​ 262,500 $ ព្រោះ​តែ​សម្លាប់​សត្វ​ឆ្កែ​

លោក​ Branson បាន​លើក​ឡើង​ថា​ ក្រុម​គ្រួសារ​របស់​គាត់​សប្បាយ​ចិត្ត​ ដែល​ពួក​លោក​ជា​អ្នក​ឈ្នះ​ក្ដី និង​ទទួល​បាន​ប្រាក់​សំណង​ ហើយ​ថា​សត្វ​ឆ្កែ​របស់​លោក​ ទទួល​បាន​យុត្តិធម៌​ចំពោះ​អ្វី​ដែល​​បាន​កើត​ឡើង​ចំពោះ​វា​​ ។

គួរ​រំលឹក​ផង​ដែរ​ថា​ Chloe ត្រូវ​បាន​សម្លាប់​នៅ​ថ្ងៃ​ទី 24 ខែ វិច្ឆិកា ឆ្នាំ 2012 នៅ​ពេល​ដែល​ប៉ូលិស​ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​ម្ដុំ​ Commerce City ព្រោះ​តែ​មាន​សត្វ​ឆ្កែ​​មួយ​ក្បាល​រត់​ដោយ​សេរី​​ ។ ដំបូង​ប៉ូលិស​ព្យាយាម​ចាប់​Chloe ដោយ​ប្រើ​ប្រាស់​ឧបករណ៍​ចាប់​ ប៉ុន្តែ​មិន​បាន​ រហូត​មន្ត្រី​​ប៉ូលិស​ឈ្មោះ Robert Price បាន​បាញ់​ Chloe ប្រាំ​ដង​ ។ អ្នក​ជិត​ខាង​បាន​ថត​ទុក​នូវ​ហេតុការណ៍​នោះ​ និង​បាន​ដាក់​​វីដេអូ​នោះ​​ នៅ​ក្នុង​បណ្ដាញ​សង្គម​ ហើយ​ភ្លាមៗ​នោះ​​​មាន​ការ​ចោទ​ជា​សំណួរ​ និង​ការ​ខឹង​សម្បារ​ពី​សំណាក់​អ្នក​ដែល​តស៊ូ​មតិ​សម្រាប់​សត្វ​ និង​អ្នក​ស្រលាញ់​សត្វ​ចិញ្ចឹម​ ។ ដោយ​ឡែក​ Price ​ត្រូវ​បាន​គណៈវិនិច្ឆ័យ​របស់​ក្រុង​ លើក​លែង​​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​ព្រៃផ្សៃ​ធ្ងន់ធ្ងរ​​នៅ​ក្នុង​ការ​បាញ់​សម្លាប់​សត្វ​ នៅ​ខែ​ តុលា​ ឆ្នាំ​ 2013 ៕

ប្រែ​សម្រួល​​ ៖ Sophany
ប្រភព​ ៖

  • សង​សំណង​ 262,500 $ ព្រោះ​តែ​សម្លាប់​សត្វ​ឆ្កែ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:វីដេអូ
Tags: