ទស្សនា​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​ថ្មី​របស់​Apple ហើយ​ដូច​ជា​ចង់​ប្ដូរ​ទៅ​ប្រើ​iPhone 6s ដែរ

ក្រុមហ៊ុន​Apple តែង​តែ​ចេញ វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​​ទៅ​លើ​ផលិត​ផល​ថ្មី​ៗ​ជា​ប្រចាំ​ជាពិសេស​ទៅ​លើ​iPhone របស់​ពួក​គេ​តែ​ម្ដង។​​ជាក់​ស្ដែង​ពួក​គេ​តែង​តែ​ជួល​បុគ្គល​ល្បី​ៗ​ដូច​ជា​​Aubrey Plaza, Jamie Foxx, Killer Mike និង​សូម្បី​តែ​Selena Gomezមក​ផ្សព្វ​ផ្សាយ​លើ​ចំណុច​ពិសេស​ណា​មួយ​របស់​iPhone។​វីដេអូ​ផ្សព្វ​ផ្សាយ​ចុង​ក្រោយ​របស់​គេ​ក៏​បាន​អញ្ជើញ​អ្នក​ល្បី​មក​ដូច​គ្នា​ប៉ុន្តែ​មិន​មែន​ជា​មនុស្ស​ដូច​រាល់​ដង​នោះ​ឡើយ​ គឺ​ជា​តួ​អង្គ​ល្បី​Cookie Monster របស់​តុក្កតា​The Sesam Street ដ៏​ពេញ​និយម​របស់​​ក្មេង​ៗ​ទៅ​វិញ។​

ក្នុង​វីដេអូ​នេះ​Cookie Monster បាន​បង្ហាញ​ពី​Siri ដែល​ជា​មុខ​ងារ​ពិសេស​របស់​iPhone តែ​ម្ដង​។​អ្វី​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​នោះ​គឺ​Hand Free Siri ដែល​​iPhone ជំនាន់​មុន​ៗ​តម្រូវ​អោយ​លោក​អ្នក​ចុច​Home អោយ​ជាប់​ឬ​ក៏​បើក​មុខ​ងារ​Hey Siri បាន​នៅ​ពេល​ណា​ដែល​យើង​ដោត​សាក​ថ្ម​ប៉ុណ្ណោះ​ ប៉ុន្តែ​សម្រាប់​6s អាច​ប្រើ​ប្រាស់​មុខ​ងារ​Hey Siri បាន​ដោយ​មិន​បាន​​​សាក​ថ្ម​ទៀត​នោះ​ទេ។

​ចង់​ដឹង​ថា​វិដេអូ​នេះ​យ៉ាង​ណា​កំប្លែង​ដែរ​ឬ​ទេ​សូម​ទស្សនា​ទាំង​អស់​គ្នា​:

ប្រភព ៖

  • ទស្សនា​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​ថ្មី​របស់​Apple ហើយ​ដូច​ជា​ចង់​ប្ដូរ​ទៅ​ប្រើ​iPhone 6s ដែរ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:វីដេអូ
Tags: