ក្រុម ​ISIS ងាក​មក​លក់​ត្រី​ និង​ឡាន​វិញ​ ដើម្បី​ផ្គត់ផ្គង់​ក្រុម​ខ្លួន​

បន្ទាប់ពីចាញ់នៅក្នុងសមរភូមិសង្គ្រាម ក្រុមអង្គការរដ្ឋអ៊ីស្លាម បានងាកមករកចំណូលពីការគ្រប់គ្រងជំនួញរថយន្ត និងនេសាទត្រី នៅក្នុងប្រទេសអ៊ីរ៉ាក់វិញ ដែលអាចរកចំណូលបានរាប់លានដុល្លារក្នុងមួយខែ ខណៈដែលចំណូលពីប្រេង មានកម្រិតទាប នេះបើតាមអាជ្ញាធរអ៊ីរ៉ាក់បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍។

គួររំលឹកថា អ្នកជំនាញបានធ្វើការប៉ាន់ប្រមាណថា ចំណូលប្រចាំឆ្នាំរបស់ក្រុមអង្គការរដ្ឋអ៊ីស្លាមនេះ គឺមានចំនួន២.៩ ពាន់លានដុល្លារ ដែលភាគច្រើនទទួលពីការរុករក និងលក់ប្រេង និងឧស្ម័ននៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី។ ដូចនេះហើយ ក្រុមសម្ព័ន្ធមិត្តប្រឆាំងនឹងក្រុមនេះ ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានកំណត់ទិសដៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមនេះ ដោយធ្វើការវាយប្រហារពីលើអាកាសលើហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ដើម្បីកាត់បន្ថយសមត្ថភាពរបស់ក្រុមនេះ ក្នុងការបូមយកនូវប្រេង ចម្រាញ់ប្រេង និងដឹកជញ្ជូនផលិតផលប្រេងទៅលក់។

ទោះបីជាយ៉ាងណា បើតាមរបាយការណ៍ ក្រុមនេះហាក់សម្របខ្លួនជាមួយនឹងសម្ពាធថ្មីនេះ ដោយងាកមកធ្វើឲ្យក្រុមខ្លួនរស់ឡើងវិញ ដោយទាញរកចំណូលពីវិស័យកសិកម្ម ដែលជាយន្តការថ្មីមួយសម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមរបស់ខ្លួន ។ ក្នុងនោះ ក្រុមISIS បានធ្វើការនេសាទក្នុងបឹងដែលមានចំនួនរាប់រយនៅភាគខាងជើងទីក្រុង Baghdad ដែលអាចរកចំណូលបានរាប់លាន់ដុល្លារក្នុងមួយខែៗ។ ចំណែកឯម្ចាស់កសិដ្ឋាននៃបឹងទាំងនេះវិញ អ្នកខ្លះបានបោះបង់ចោលនូវកសិដ្ឋានរបស់ខ្លួន ហើយអ្នកខ្លះទៀតបានសហការជាមួយក្រុមISIS ដើម្បីជៀស ផុតពីការវាយប្រហារពីសំណាក់ក្រុមនេះ។

ជាមួយគ្នានេះដែរ ក្រុមនេះបានរកនូវប្រភពចំណូលថ្មីមួយទៀតសម្រាប់ក្រុមខ្លួន ដោយធ្វើជំនួញរថយន្ត និងគ្រប់គ្រងលើរោងចក្រដែលពីមុនគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ីរ៉ាក់ នៅក្នុងតំបន់ដែលក្រុមនេះបានដណ្ដើមកាន់កាប់បាន។
ចំណូលទាំងពីរប្រភពថ្មីនេះ អាចជួយឲ្យក្រុមនេះទូទាត់នូវការខាតបង់ក្នុងជំនួញប្រេងរបស់ខ្លួន បន្ទាប់ពីរងការប្រហារពីក្រុមប្រឆាំងដែលដឹកនាំដោយអាមេរិកបាន។

ប្រែសម្រួល៖ Sophany
ប្រភព៖

  • ក្រុម ​ISIS ងាក​មក​លក់​ត្រី​ និង​ឡាន​វិញ​ ដើម្បី​ផ្គត់ផ្គង់​ក្រុម​ខ្លួន​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ជីវិតនិងសង្គម
Tags: