ស្គាល់​កូន​ប្រុស​របស់​ លី សៀវឡុង​ ដែរ​ឬ​ទេ ?

ប្រិយ​មិត្ត​ជា​ច្រើន​ប្រាកដ​ជា​ស្គាល់​ច្បាស់​នូវ​តារា​ភាព​យន្ត​ក្បាច​់់​គុណ​ដ៏​ល្បី​គឺ លោក លី សៀវឡុង ប៉ុន្តែ​មាន​ប្រិយមិត្ត​ភាគ​តិច​ណាស់​ដែល​បាន​ស្គាល់​អំពី​កូន​ប្រុស​ស្រី​របស់​គាត់។

តើ​កូន​ប្រុស​ស្រី​របស់​គាត់​គឺ​ជា​នរណា ?

លោក លី សៀវឡុង​ មុន​ស្លាប់​បាត់​បង់​ជីវិត​លោក​បាន​បន្សល់​ទុក​កូន​ប្រុស​ស្រី​ចំនួន ២ នាក់​ ដែល​កូន​ប្រុស​មាន​ឈ្មោះ​ថា Brandon Lee និង​កូន​ស្រី​ឈ្មោះ​ថា Shannon Lee ។

ថ្ងៃ​​នេះ​ CAMBOMAG សូម​លើក​យក​តែ​រឿង​រ៉ាវ​របស់​លោក Brandon Lee ​មក​បង្ហាញ​តែ​ប៉ុណ្ណោះ ៖

ស្គាល់​កូន​ប្រុស​របស់​ លី សៀវឡុង​ ដែរ​ឬ​ទេ ?
Bruce Lee និង Brandon Lee ពេល​នៅពីតូច

លោក Brandon Lee គឺ​ជា​កូន​ច្បង​របស់​តារា​ភាពយន្ត​ដ៏​ល្បី លី សៀវឡុង​ ដែល​បាន​កើត​នៅ​ថ្ងៃ​ទី ១ ខែ​កុម្ភៈ​ ឆ្នាំ ១៩៦៥។ គាត់​ក៏​មិន​ខុស​ពី​ឪពុក​ប៉ុន្មាន​ដែរ​គឺ​ជា​តារា​សម្ដែង​អាមេរិក​ ផ្នែក​ក្បាច់​គុណ ដោយ​គាត់​ចាប់​ផ្តើម​សម្ដែង​ដំបូង​បំផុត​គ្រាន់​តែ​ជា​តួ​ជំនួស​ប៉ុណ្ណោះ​ក្នុង​ខ្សែ​ភាពយន្ត​​ភាគ​ទូរទស្សន៍​រឿង Kung Fu: The Movie ក្នុង​កំឡុង​ឆ្នាំ ១៩៨៦ ។ បន្ទាប់​មក​គាត់​បាន​សាង​កេរ្ត៍​ឈ្មោះ​កាន់​តែ​ល្បី​រហូត​បាន​ក្លាយ​ទៅ​ជា​តួ​អង្គ​ឯក​ក្នុង​ខ្សែភាពយន្ត​ល្បី​ៗ​ជា​ច្រើន​ដូចជា Rapid Fire, Laser Mission, Legacy of Rage និង រឿង The Crow ជា​ដើម​។

លោក​ Brandon Lee បាន​ភ្ជាប់​ពាក្យ​ជាមួយ​នឹង​ កញ្ញា Eliza “Lisa” Hutton នៅ​ក្នុង​ឆ្នាំ ១៩៩២ ហើយ​ពួក​គេ​មាន​គម្រោង​​រៀប​ការ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ទី ១៧ មេសា ឆ្នាំ ១៩៩៣ ដោយ​ពួក​គេ​គិត​ថា​រង់​ចាំ​ដល់​ការ​បញ្ចប់​ការ​ថត​ភាពយន្ត​ The Crow ដែល​ជា​ខ្សែភាពយន្ត​ទី ៥ របស់​ Brandon បាន​មួយ​សប្ដាហ៍​។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ដែល​គម្រោង​នោះ​ត្រូវ​បាន​រលាយ​ទៅ​វិញ​ដោយ​សារ​លោក Brandon បាន​បាត់​បង់​ជីវិត នៅ​ក្នុង​ថ្ងៃ​ទី​​ ៣១ ខែ​មិនា​ឆ្នាំ ១៩៩៣ ដែល​ពេល​នោះ​លោក​មាន​អាយុ​ត្រឹម​តែ ២៨ ឆ្នាំ​តែ​ប៉ុណ្ណោះ។

ស្គាល់​កូន​ប្រុស​របស់​ លី សៀវឡុង​ ដែរ​ឬ​ទេ ?
Brandon ក្នុង​រឿង The Crow

បើ​តាម​ប្រភព​ឯក​សារ​បាន​ឲ្យ​ដឹង​ថា​ លោក Brandon Lee បាន​បាត់​បង់​ជីវិត​ដោយ​សារ​គ្រោះ​ថ្នាក់​ពី​កាំ​ភ្លើង​ខ្លី​​​ក្នុង​ពេល​សម្ដែង​ភាពយន្ត​ទី ៥ របស់​គាត់​​​មួយ​នេះ ដែល​ពេល​នោះ​ភាពយន្ត​មិនទាន់​ថត​ចប់​នៅ​ឡើយ​ទេ។ នៅ​ឆ្នាំ ១៩៩៤ ភាពយន្ត​នេះ​ក៏​ត្រូវ​បាន​ចាក់​បញ្ចាំង​ដោយ​បាន​ប្រើ​ប្រាស់​តួ​ជំនួស​និង​ប្រើប្រាស់​បច្ចេកទេស​កាត់​ត​ទំនើប។

ស្គាល់​កូន​ប្រុស​របស់​ លី សៀវឡុង​ ដែរ​ឬ​ទេ ?

ស្គាល់​កូន​ប្រុស​របស់​ លី សៀវឡុង​ ដែរ​ឬ​ទេ ?

ចំណែក​ឯ​សាកសព​របស់​ លោក Brandon Lee ​ត្រូវ​បាន​បញ្ចុះ​នៅ​ក្បែរ​ផ្នូរ​ឪពុក​របស់​គាត់៕

ប្រែ​សម្រួល ៖ ជលស័យ
ឯកសារយោង ៖ វីគីភៀឌា & Google

  • ស្គាល់​កូន​ប្រុស​របស់​ លី សៀវឡុង​ ដែរ​ឬ​ទេ ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កំសាន្ត
Tags: