មិត្ដប្រុសទាំង ១០ របស់ Taylor Swift តាំងពីចូលសិល្បៈដំបូង

6 Videos


តារាចម្រៀងអាមេរិកដ៏ល្បីឈ្មោះ Taylor Swift ត្រូវបានគេស្គាល់ថា ជាតារាចម្រៀងដែលមានមុខមាត់ស្រស់ស្អាត និង សំឡេងពីរោះ ជាពិសេសគឺអាចរកចំណូលបានយ៉ាងច្រើនលានដុល្លារក្នុង ១ ឆ្នាំៗ ។ អាស្រ័យហេតុនេះហើយ ភាគច្រើនមិត្តប្រុសរបស់នាងម្នាក់ៗសុទ្ធតែត្រូវបានគេស្គាល់យ៉ាងច្បាស់ ។ ខាងក្រោមនេះនឹងបញ្ជាក់ពីមិត្តប្រុសនាងនីមួយៗតាំងពីនាងចូលសិល្បៈដំបូង ៖

1-Joe Jonas (កក្កដា ដល់ តុលា ឆ្នាំ ២០០៨) ៖ គូស្នេហ៍នេះបានសម្រេចចិត្តបញ្ចប់ស្នេហ៍តាមរយៈទូរស័ព្ទ ។

មិត្ដប្រុសទាំង ១០ របស់ Taylor Swift តាំងពីចូលសិល្បៈដំបូង

2-Lucas Till (មីនា ដល់ មេសា ឆ្នាំ ២០០៩) ៖ អ្នកទាំងពីរបានទាក់ទងគ្នា ក្រោយពីចូលរួមសម្តែងរួមគ្នាក្នុងបទ You belong with me តែទាក់ទងគ្នាបានត្រឹម ១ ខែ ក៏បែកគ្នាវិញ ។

មិត្ដប្រុសទាំង ១០ របស់ Taylor Swift តាំងពីចូលសិល្បៈដំបូង

3-Taylor Lautner(សីហា ដល់ ធ្នូ ឆ្នាំ ២០០៩) ៖ អ្នកទាំងពីរបានចាប់ផ្តើមស្នេហ៍ ក្រោយពីថតរឿងមួយពាក់ព័ន្ធនឹងបុណ្យនៃសេចក្តីស្រឡាញ់ ។ បន្ទាប់បែកគ្នា តារាស្រីរូបនេះក៏បានតែងនិពន្ធបទ Back To December ក្នុងការរំឭកក្តីស្រឡាញ់របស់នាងផងដែរ ។

មិត្ដប្រុសទាំង ១០ របស់ Taylor Swift តាំងពីចូលសិល្បៈដំបូង

4-John Mayer (ធ្នូ ២០០៩ ដល់ កុម្ភៈ ២០១០) ៖ លោក John មានអាយុច្រើនជាង Taylor ដល់ទៅ ១២ ឆ្នាំ ហើយអាស្រ័យហេតុនេះ ទើបពួកគេនៅជាមួយគ្នាមិនបានយូរ ។

មិត្ដប្រុសទាំង ១០ របស់ Taylor Swift តាំងពីចូលសិល្បៈដំបូង

5-Cory Monteith(មេសា ដល់ ឧសភា ២០១០) ៖ ទោះបីជាពួកគេទាំងពីរមិនបានបញ្ជាក់ជាផ្លូវការពីទំនាក់ទំនងស្នេហា តែចុងក្រោយខាងសារព័ត៌មាននៅតែអាចរកឃើញ ។

មិត្ដប្រុសទាំង ១០ របស់ Taylor Swift តាំងពីចូលសិល្បៈដំបូង

6-Jake Gyllenhaal(តុលា ២០១០ ដល់ មករា ២០១១) ៖ គេបានដឹងថា លោក Jake ជាមនុស្សដំបូងគេដែលធ្វើឲ្យ Taylor ស្រឡាញ់ងប់ងល់ខ្លាំង ប៉ុន្តែក្រោយពីរងការវាយប្រហារផ្លូវចិត្ត ដោយសុំបែកតាមរយៈសារសរសេរ ធ្វើឲ្យ Taylor ឈឺចាប់យ៉ាងខ្លាំង រហូតបានតែងបទមួយគឺ We are never ever getting back together ។

មិត្ដប្រុសទាំង ១០ របស់ Taylor Swift តាំងពីចូលសិល្បៈដំបូង

7-Conor Kennedy (កក្កដា ដល់ កញ្ញា ២០១២) ៖ នៅពេលនោះ ដោយសារសេចក្តីស្រឡាញ់ Taylor បានសុខចិត្តចំណាយលុយទិញផ្ទះនៅជិតផ្ទះលោក Conorតែដោយសារ Conorមិនបានយកចិត្តទុកដាក់ខ្លាំងចំពោះការស្រឡាញ់មួយនេះ ទើបស្នេហាត្រូវបានបែកបាក់ក្នុងរយៈពេលខ្លី ។

មិត្ដប្រុសទាំង ១០ របស់ Taylor Swift តាំងពីចូលសិល្បៈដំបូង

8-Harry Styles (តុលា ២០១២ ដល់ មករា ២០១៣) ៖ ស្នេហារវាងអ្នកទាំងពីរត្រូវបានអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង តែយ៉ាងណាក្តី ស្នេហាមួយនេះបានត្រឹមតែ ៣ ខែក៏បញ្ចប់វិញ ។

មិត្ដប្រុសទាំង ១០ របស់ Taylor Swift តាំងពីចូលសិល្បៈដំបូង

9-Calvin Harris (មីនា ២០១៥ ដល់ មិថុនា ២០១៦) ៖ អ្នកទាំងពីរបានជួបស្រឡាញ់គ្នា ដោយសារការណែនាំពីមិត្តភក្តិ ។ ការចាប់ផ្តើមស្នេហាថ្មី ក្រោយពីគ្មានស្នេហាជាង ២ ឆ្នាំ ធ្វើឲ្យ Taylor និង Calvin បាននៅជាមួយគ្នាបានយូរ ។ គេបានដឹងថា ការបែកបាក់របស់អ្នកទាំងពីរគឺដោយសារតែបញ្ហា លោក Calvin មិនចង់មានកូនជាមួយគ្នា ទើបទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ១៥ ខែ ត្រូវបានបែកបាក់ ។

មិត្ដប្រុសទាំង ១០ របស់ Taylor Swift តាំងពីចូលសិល្បៈដំបូង

10-Tom Hiddlestone (មិថុនា ២០១៦ ដល់ បច្ចុប្បន្ន) ៖ ការទាក់ទងគ្នារវាងអ្នកទាំងពីរមិនត្រូវបាននរណាម្នាក់ព្រៀងទុកឡើយ ព្រោះវាកើតឡើងក្រោយបែកបាក់ស្នេហ៍ពី Calvin ត្រឹមតែពេល ១ សប្តាហ៍ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ៕ ថាវរិទ្ធ (ហ្វេសប៊ុក)

មិត្ដប្រុសទាំង ១០ របស់ Taylor Swift តាំងពីចូលសិល្បៈដំបូង