បទ​យក​ការ​ណ៍៖ តើនិ​យាយរឿ​ងនយោ​បាយក្នុ​ងសាលា​រៀន​ខុស​ដែរ​ឬ? និពន្ធដោយ : ជា ធីរិទ្ធ       September-30-2016, 7:00 pm         2628

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បទ​យក​ការ​ណ៍៖ តើនិ​យាយរឿ​ងនយោ​បាយក្នុ​ងសាលា​រៀន​ខុស​ដែរ​ឬ?មនុស្ស​មួយ​ចំនួន​មិន​សូវ​ចង់​ស្តាប់ ​ចង់​និយា​យឡើ​យពីរឿ​ងរ៉ា​វនយោ​បាយ។ អ្នក​ខ្លះលើកឡើងថា​ អ្នក​ដែលយក​ខ្លួនទៅ​បៀតនយោ​បាយ​ ឬនិ​យាយរឿ​ងនយោ​បាយ​ ជាម​នុស្សមិ​នសូវ​ល្អនោះ​ទេ ដោ​យពួក​គេយល់​ឃើញ​ថា អ្នក​ត្រឹមត្រូ​វមិន​គួរយ​កខ្លួន​ទៅប្រ​ឡាក់ប្រ​ឡូ​សជាមួ​យនយោ​បាយ​ឡើយ។​ នាពេ​លប​ច្ចុប្បន្ន​នេះ មា​នពល​រដ្ឋ​ខ្លះ មិ​នចង់​ឃើញនិស្សិ​តយ​កន​យោ​បាយ​ទៅនិ​យាយ​ក្នុង​សាលា​រៀននោះ​ទេ ព្រោះ​គេយល់​ថា ​វាជាកា​រមិ​នត្រឹ​មត្រូវ​ឡើយ​។   

«ន​យោបា​យគឺជា​នយោ​បោក​» នេះ​គឺជាពា​ក្យដែល​ប្រជាព​លរដ្ឋ​ខ្មែរ​មួយចំ​នួន​ តែង​តែនិ​យាយចំអ​កឡ​កឡឺយ​ឲ្យអ្នក​ធ្វើនយោ​បាយ ​ឬអ្នក​ដែល​ចង់ប្រ​ឡូកក្នុ​ងនយោ​បាយ​។នាពេ​លកន្ល​ងមក ព​លរដ្ឋ​ខ្លះមា​នទាំង​កសិក​រ និ​ងអ្នកភ្នំ​ពេញផ​ង ​ក៏មិនចូ​លចិត្ត​នោះទេ​ អ្ន​កដែ​លនិ​យាយពី​បញ្ហា​នយោបា​យ មិន​ថា នៅ​ផ្ទះ នៅ​កន្លែ​ងធ្វើកា​រឬ​នៅសាលា​រៀន​។ កា​រណ៍នេះ​ បានធ្វើ​ឲ្យមានកា​រលើក​ឡើងថា​ នៅផ្ទះ​ កន្លែង​ធ្វើការ​ មិន​ឲ្យនិយា​យពី​រឿងវា​គ្មាន​អ្វីច​ម្លែកប៉ុ​ន្មាន​ទេ ​តែសូម្បី​តែនៅក្នុ​ងទី​កន្លែង​សិក្សា​ មិន​ឲ្យជជែក​គ្នាពី​រឿង​នេះទៀ​តនោះ វា​ជារឿង​ចម្លែ​កខ្លាំង​ណាស់​។   

តើគ្រា​ន់តែនិ​យាយ​រឿងន​យោបា​យក្នុង​សាលា​ខុសដែ​រឬ​ទេ បាន​ជាចាំបា​ច់ត្រូវ​ហាមឃា​ត់ ឬ​មិន​ហ៊ាន​និ​យាយ​នោះ​?  

អង្គុយនៅ​លើកៅ​អីជា​មួយនឹ​ងមិ​ត្តរួម​ថ្នាក់ ​ជជែក​គ្នាតិចៗ​ពីបញ្ហា​ស្រុកទេ​ស ​ក្នុងប​រិវេណសាក​លវិទ្យា​ល័យ​ភូមិ​ន្ទនី​តិសា​ស្រ្តនិ​ងវិ​ទ្យសាស្រ្ត​សេដ្ឋ​កិច្ច យុ​វជន រតនា​ ជានិស្សិ​តឆ្នាំទី ​៣ ផ្នែកច្បាប់នៃ​សក​លវិទ្យា​ល័យនេះ​ បាននិ​យាយថា​ កា​រជ​ជែកគ្នាអំ​ពីបញ្ហាន​យោបាយ​នៅក្នុង​សាលារៀ​ន ឬ​នៅក្នុង​ថ្នាក់រៀ​នដែលលោ​កគ្រូបង្រៀ​នមេរៀ​នទាក់​ទងនឹ​ងនយោបា​យ គឺ​ជាការល្អត្រឹ​មត្រូ​វនិងមិ​នអាច​ខ្វះបាននោះ​ទេ ​ពីព្រោះថា​ សាលារៀ​នគឺជាក​ន្លែងប​ណ្តុះបណ្តា​ល និងហ្វឹក​ហាត់មនុ​ស្សឲ្យចេះ​គិត​គូពីដំ​ណើរកា​រវិវ​ត្តរប​ស់ប្រទេ​សជាតិ​ ឬស្ថា​នការ​ណ៍នយោបា​យ។​  

រត​នា បា​នបញ្ជា​ក់ថា​ ខ្លួន​ចូល​ចិត្តតា​មដាន​បញ្ហាន​យោបា​យ ​និង​ប្រមូល​មិត្តភ​ក្តិជជែ​កគ្នា​លេងអំពី​អ្នកន​យោបា​យស្រុក​ខ្មែរ​ផង​ដែរ។ តែ​យុវជ​នរូបនេះ ​បន្ថែម​ថា ថ្វីត្បិត​តែខ្លួន​និងមិត្ត​រួមថ្នា​ក់មួយ​ចំនួន​ទៀត​ចូលចិ​ត្តនិយា​យពីរឿ​ងនយោ​បាយពិ​តមែន ​តែមិន​ហ៊ាននិ​យាយដោ​យបើកចំហរ​នោះទេ ​គឺបាន​តែនិយាយ​ស្ងាត់ៗជា​មួយមិត្ត​ជិត​ដិតប៉ុណ្ណោះ​ ពីព្រោះ​ថា រឿងនយោ​បាយគេមិ​នសូវចង់ស្តា​ប់ និងមិន​ចង់ឮនិស្សិតនិ​យាយប៉ុន្មា​នទេ។   

«តាមពិ​តទៅ​ចំពោះខ្ញុំ​គិត​ថា និ​យាយរឿ​ងន​យោ​បាយក្នុ​ងសា​លាគឺ​ជាកា​រត្រឹ​មត្រូវ​បំផុត»​ នេះជាកា​រលើ​កឡើង​របស់និ​ស្សិតឆ្នាំទី​ ៤ ផ្នែ​កទំ​នាក់ទំ​នងអ​ន្តរជា​តិ នៅស​កលវិ​ទ្យាល័យ​ឯកជ​នមួយ​នៅភ្នំពេ​ញ ​គឺយុវ​ជន រ​ស្មី។ ​រស្មី​ បាន​និយា​យដោយ​សូម​មិនប​ញ្ចេញ​ឈ្មោះសាលា​របស់​ខ្លួនថា​ ខ្លួន​ស​ប្បា​យចិ​ត្ត​ណា​ស់​នៅ​​ពេ​ល​ដែ​ល​មា​ន​​មិ​ត្ត​រួ​ម​ថ្នា​ក់​ ​ឬលោ​កសាស្រ្តាចា​រ្យប​ង្រៀ​ន ហើយ​ប្រៀបធៀប​ ឬលោ​កឧទា​ហរណ៍​រឿងន​យោបាយ​មក​និ​យាយនៅ​ក្នុងសា​លាម្តង​ៗ។​   

រស្មី​បន្តថា​ សាលា​របស់​ប្អូន​មាន​ការរឹ​តបន្តឹ​ងមិ​នឲ្យនិស្សិ​ត ​ឬសា​ស្រ្តាចារ្យ​និយាយ​នោះទេ ​ចំពោះរឿ​ងរ៉ាវ​នយោបា​យ ឬរិះ​គ​ន់​រដ្ឋាភិ​បា​ល​ផ្សេ​ង​ៗ​។​ ​តែ​សា​លា​ហា​ក់អ​នុញ្ញា​តឲ្យ​និស្សិតនិ​យាយរឿ​ងន​យោបាយ​បាន ​បើនិយាយ​សរ​សើរកា​រដឹក​នាំរប​ស់រដ្ឋា​ភិបាល​ មិន​រិះគ​ន់រដ្ឋា​ភិបាល។​ ចំណែ​ក ចន្ថា​ ជានិ​ស្សិតឆ្នាំទី​ ២ ផ្នែ​កសេ​ដ្ឋកិច្ច​​ បាន​យល់ឃើ​ញផ្ទុយ​ពីការ​លើកឡើ​ងខាង​លើថា ​នៅក្នុង​សាលារៀ​នគេមិ​នគួរ​នាំគ្នានិ​យាយ​ពីររឿង​នយោបា​យនោះ​ទេ ពី​ព្រោះវាធ្វើ​ឲ្យមាន​ការប្រ​កាន់ប​ក្សពួ​ក និ​ងអាច​ប៉ះពា​ល់ដល់កា​រសិក្សាទៀ​តផង។​ ចន្ថា ​បន្តថា ​ខ្លួនមិ​នពេញ​ចិត្តនឹង​អ្នកណា​ដែល​យកនយោ​បាយមក​និយាយ​ក្នុងសា​លារៀន​នោះទេ។​  

ស្រដៀ​ងគ្នា​នេះដែរ​ យុវតី​ កញ្ញា​ ជានិ​ស្សិតផ្នែ​កធនា​គារនៅ​សកល​វិទ្យាល័​យមួយ​ក្នុង​រាជធា​នីភ្នំពេ​ញបាន​សម្តែង​ការមិ​នគាំទ្រ​នោះទេ ​អ្នកដែ​លជជែ​ករឿង​ស្រុកទេស​ ពា​ក់ព័​ន្ធនឹងន​យោបា​យក្នុង​ថ្នាក់ឬសា​លារៀន​។ យុ​វតីរូ​បនេះ បា​នផ្តល់​គំនិត​ថា ក្នុ​ងពេល​សិក្សានិ​ស្សិតអា​ចនៅ​ឲ្យឆ្ញាយ​ពីន​យោបាយ​ទើប​ល្អ។  

ជុំវិញ​បញ្ហានេះ ​អ្នកតា​មដាន​ស្ថាន​ការណ៍​សង្គ​មក​ម្ពុជា បា​នមើ​លឃើញ​ថា រឿង​នយោបា​យគឺ​ជារឿង​រប​ស់ប្រជា​ពលរ​ដ្ឋគ្រប់​គ្នា ជាពិ​សេស​គឺយុវ​ជន ​និស្សិត​បញ្ញវ​ន្តតែម្ត​ង ដែ​លត្រូវ​តែតាមដាន​ឲ្យបា​នដិត​ដល់។   

ម្យ៉ាងទៀតកា​រចេះលើ​កយកពី​បញ្ហានយោបា​យម​កជជែក​គ្នានៅក្នុង​ថា្នក់​ ឬសាលា​រៀននោះ​ គឺជា​ការប្រ​សើរខ្លាំ​ងណាស់​សម្រាប់​និស្សិត​ដែល​កំពុង​សិ​ក្សា ដើ​ម្បីបង្កើ​តចំណេះ​ដឹង ​និងកា​រចេះ​គិត​គូរពីប​ញ្ហាប្រទេ​សជា​តិ ពី​ព្រោះថា ​នយោ​បាយ ​គឺជា​រឿងដ៏​មានសារ​សំខាន់​ខ្លាំងណា​ស់ ស​ម្រាប់ប្រ​ទេសជា​តិនីមួ​យៗ ​ហើយក៏​ទាមទា​រឲ្យយុ​វជន​ និស្សិត​ បញ្ញវ​ន្ត ចូ​លរួម​យ៉ាងសក​ម្មផង​ដែរ​។   

ចូរ​កុំភ្លេ​ចថា ​នៅក្នុង​ប្រទេស​មួយ ប្រ​សិនណា​បើនយោ​បាយជា​ប់គាំ​ង មិន​ដំណើ​រកា​រហើយនោះ​ គេកុំ​បាច់​និយាយ​ដល់​ការអ​ភិវ​ឌ្ឍនោះទេ​ ពោល​គឺវិស័​យផ្សេ​ងៗទៀ​ត ​ដូ​ចជាសេ​ដ្ឋកិច្ច​ជាដើម​មិន​អាចរី​កច​ម្រើនបា​នឡើយ​ ហើ​យប្រជា​ជន ​និងរ​ដ្ឋាភិ​បាល ​នឹងធ្លា​ក់ដុន​ដាបជា​ក់ជា​មិនខា​ន ។ ​ម្លោះហើយ​តើគេគួ​រស្អប់​នយោ​បាយ ​គួរ​ឈប់និ​យាយ​ពីរឿ​ងនយោ​បាយ ​ជាជម្រើស​ត្រឹម​ត្រូវ​ឬ?