“ពិសពស់” សម្លាប់មនុស្សបានយ៉ាងម៉េច?

សត្វពស់ ត្រូវ​បាន​គេ​កំណត់​ចូលក្នុងតារាង​កំពូលទាំង១០ នៃ​រឿង​ដែល​ធ្វើឲ្យ​មនុស្ស​ខ្លាចបំផុត។ តែ​លោកអ្នកអាច​នឹងមានការភ្ញាក់ផ្អើល បើសិនលោកអ្នកដឹងថា ក្នុង​ចំណោម​សត្វពស់គ្រប់ប្រភេទ​លើ​លោក គឺ​មាន​ ៨៥% ដែល​គ្មាន​ពិស។ ទោះ​ជា​យ៉ាងនេះ​ក្ដី យើងនឹងមិននៅ​ស្ងៀម មិនខ្វល់បានឡើយ ប្រសិន​បើ​ខ្លួនយើង ឬ​មាន​នរណាម្នាក់​នៅ​ចំពោះ​មុខយើង ត្រូវបាន​ពស់ចឹក ខណៈដែលយើង​មិន​ដឹង​ថា​វា​ជា​ពស់​ប្រភេទអ្វី។

ឧបមាថា បើ​មនុស្សម្នាក់​ត្រូវបាន​ពស់ពិស​ខាំ តើ​គាត់អាចនឹងប្រឈម​នឹង​ការ​ស្លាប់​យ៉ាងដូចម្ដេច?

ជាទូទៅ ភ្លាមៗ​បន្ទាប់ពីត្រូវបានពស់ចឹក យើង​នឹង​មាន​ការឈឺចាប់​នៅនឹងបរិវេណ​នៃរបួសនោះ ជាមួយនេះ​ផង​ដែរ ​អាច​មាន​លេច​ឲ្យឃើញ​ឈាម​ចេញ​តាម​មាត់នៅ​ប៉ុន្មាន​នាទី​បន្ទាប់ ហើយ​សម្ពាធក៏ចាប់​ផ្ដើមធ្លាក់ចុះ។ ស្បែក និង​សាច់ដុំ នៅកន្លែងរងរបួសចាប់ផ្ដើមស្លោក ងាប់សាច់។

ប្រហែល​មួយភាគបី​នៃករណីដែល​មិន​មាន​ការ​ព្យាបាលត្រឹមត្រូវ ជនរងគ្រោះ​នឹង​មាន​បញ្ហា​ឈាមកកក្នុង​សរសៃ​ឈាម ដែល​អាច​បណ្ដាល​ឲ្យ​តម្រង់នោមខូច ឯសរីរាង្គផ្សេងទៀតបាត់បង់មុខងារ ដែលនេះហើយ​ជាមូលហេតុ​ដែល​នាំ​ឲ្យ​មនុស្សកាន់តែ​​ធ្ងន់ធ្ងរ រហូតដល់បាត់បង់ជិវិត។

ខាងលើគ្រាន់តែ​ជា​ការពន្យល់បែប​ងាយៗ ដោយ​លើកជាឧទាហរណ៍និង​រៀប​រាប់​លក្ខណៈសាមញ្ញ​ប៉ុណ្ណោះ។ គួរបញ្ជាក់ថា ពិសពស់ មានផ្ទុកនូវសារជាតិពុលជាច្រើនដែលអាច​សម្លាប់មនុស្សបាន ដែលជាគោល យោងតាមផ្នែកវេជ្ជសាស្ត្រ​ គេចែក​ជាតិពុលនោះ​ជាពីរក្រុមគឺ ជាតិពុលលើប្រព័ន្ធប្រសាទ និង​ជាតិពុលលើកោសិការបស់មនុស្ស។

ខាងក្រោមនេះ​ក៏ជា​ការពន្យល់មួយផ្សេងទៀត ដែលត្រូវបាន​ផលិតជាវីដេអូ​ ដើម្បី​ងាយស្រួល​យល់៖

Check out what happens when you mix blood with snake venom.

Posted by on Wednesday, March 2, 2016

ដោយ៖ NEA
ប្រភព៖ IFLscience | Facebook, ScienceNaturePage

  • “ពិសពស់” សម្លាប់មនុស្សបានយ៉ាងម៉េច?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:វីដេអូ
Tags: