Micale ៖ ខ្ញុំ​ជឿ​ថា​ Neymar នឹង​អាច​ជួយ​ប្រេស៊ីល​ទទួល​បាន​មេដាយ​មាស​ Olympics Game

ខ្សែប្រយុទ្ធឆ្នើមមួយរូបរបស់ក្លឹប Barcelona គឺជាកីឡាករ Neymar គឺជាកីឡាករមួយរូបក្នុងចំណោមកីឡាករវ័យក្មេង២៣រូបរបស់ប្រេស៊ីលដែលប្រជែងមេដាយមាសនៅក្នុងព្រឹត្តិការណ៍ Olympics Games ដែលប្រព្រឹត្តិទៅនៅក្នុងទីក្រុង Rio de janeiro ប្រទេសប្រេស៊ីល ។

ខណៈកាលពីម្សិលមិញក្នុងអំឡុងពេលហ្វឹកហាត់ត្រៀមគ្រូបង្វឹករបស់ប្រេស៊ីលគឺលោក Rogerio Micale បានលើកឡើងថា « ក្នុងនាមជាគ្រូបង្វឹកខ្ញុំសប្បាយចិត្តដែលមាន Neymar ជាកូនក្រុមមួយរូបរបស់ខ្ញុំ គេជាកីឡាករដ៏ល្អដែលខ្ញុំជឿថានឹងអាចជួយប្រេស៊ីលទទួលបានជ័យជំនះ » ។

Micale បន្តថា « Neymar យល់ច្បាស់ពីសារៈសំខាន់នៃជ័យជំនះ ហើយគេមានមហិច្ឆតាចង់ជួយប្រេស៊ីលឈ្នះមេដាយមាស Olympics Game ជាលើកដំបូង ។ ហើយមហិច្ឆតានោះអាចជម្រុញគេឲ្យបញ្ចេញសមត្ថភាពល្អដើម្បីនាំក្រុមទទួលជ័យជំនះបាន » ។

គួរបញ្ជាក់ថាប្រេស៊ីលស្ថិតក្នុងពូល A ដែលក្រុម អាហ្វ្រិកខាងត្បូង , អឺរ៉ាក់ និង ដាណឺម៉ាក ខណៈព្រឹតិ្តការណ៍ Olypics Game និងចាប់ផ្ដើមពីថ្ងៃទី៥ខែសីហាដល់ថ្ងៃទី២១ខែសីហា ។

រង់ចាំមើលទាំងអស់គ្នាតើប្រេស៊ីលអាចស្គាល់រសជាតិមេដាយមាសជាលើកដំបូងបានឬទេ ?

ប្រភព ៖ Goal
ប្រែសម្រួល ៖ វិចទ័រ

  • Micale ៖ ខ្ញុំ​ជឿ​ថា​ Neymar នឹង​អាច​ជួយ​ប្រេស៊ីល​ទទួល​បាន​មេដាយ​មាស​ Olympics Game已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ជីវិតនិងសង្គម
Tags: