ពិត​ជា​អស្ចារ្យ​មែន​ MSN របស់​ Barcelona ស៊ុត​បញ្ចូល​ទី​បាន​១២៥​គ្រាប់​ហើយ​ក្នុង​ឆ្នាំ​២០១៥​នេះ​

ខ្សែ​ប្រយុទ្ធ​ទាំង​៣​រូប​របស់​ក្លឹប​ Barcelona គឺ​ Lionel Messi , Luis Suarez និង​ Neymar ( MSN ) បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ស្ងើច​សរសើរ​ពួក​គេ​ជា​ខ្លាំង​ក្រោយ​ពី​​ពួក​គេ​ទាំង​៣​បាន​ស៊ុត​បញ្ចូល​ទី​រហូត​ដល់​១២៥​គ្រាប់​គិត​ត្រឹម​១១​ខែ​ក្នុង​ឆ្នាំ​២០១៥​នេះ​ ។

ដែល​ក្នុង​ចំណោម​គ្រាប់​បាល់​ទាំង​១២៥​គ្រាប់​នោះ​កីឡាករ​ Lionel Messi បាន​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​គឺ​ចំនួន​៤៤​គ្រាប់​ ចំណែក​កីឡាករ​ Neymar បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៤១​គ្រាប់​ ដោយ​ឡែក​កីឡាករ​ Luis Suarez បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៤០​គ្រាប់​ ។

សូម​បញ្ជាក់​ថា​គ្រាប់​សរុប​ចំនួន​១២៥​គ្រាប់​ដែល​ពួក​គេ​ទាំង​៣​បាន​ស៊ុត​នេះ​គឺ​ស្មើ​នឹង​ចំនួន​គ្រាប់​បាល់​សរុប​ដែល​ក្លឹប​ Bayern Munich រក​បាន​គិត​ត្រឹម​១១​ខែ​នៅ​ឆ្នាំ​២០១៥​នេះ​ដូច​គ្នា​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ពិត​ជា​អស្ចារ្យ​មែន​ MSN របស់​ Barcelona ស៊ុត​បញ្ចូល​ទី​បាន​១២៥​គ្រាប់​ហើយ​ក្នុង​ឆ្នាំ​២០១៥​នេះ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កំសាន្ត
Tags: