មើលសម្រស់តារាខ្មែរ ១០ ដួង ជាមួយខ្សែកអង្កាំបន្ដិចមើល៍ ស្រស់ស្អាតយ៉ាងណា ?

6 Videos


គ្រប់តារាស្រីដែលមានឈ្មោះបោះសំឡេងនៅក្នុងពិភពសិល្បៈ មិនថាតែតារាសម្ដែង ឬ តារាចម្រៀងនោះទេ គឺម្នាក់ៗតែងតែខិតខំបង្ហាញនូវអ្វីដែលថ្មី ប្លែក ស្រស់ស្អាត ដើម្បីបម្រើដល់ខ្សែចក្ខុរបស់ទស្សនិកជន ជាពិសេស គឺការស្លៀកពាក់តុបតែងខ្លួននេះតែម្ដង ។

ងាកមកការប្រើប្រាស់គ្រឿងអលង្ការវិញ ត្រូវបានគេមើល ឃើញថា ម្នាក់ៗតែងតែធ្វើការជ្រើសរើសនូវម៉ូដប្លែកៗ ថ្មីៗ ដែលស៊ីទៅនឹងសម្លៀកបំពាក់របស់ខ្លួន និង លើកសម្រស់របស់ខ្លួនឱ្យស្រស់ត្រកាលថែមមួយកម្រិតទៀត ។ ពេលនេះ «ប្រជាប្រិយ» សូមលើកយកសម្រស់ តារាខ្មែរ ១០ ដួង ដែលគ្រងជាមួយគ្រឿងអលង្ការប្រភេទជាអង្កាំ មើលបន្ដិចមើល៍! ស្រស់ស្អាតយ៉ាងណាដែរ ?

មាស សុខសោភា : មិនត្រឹមតែជាតារាស្រីល្បីឈ្មោះជួរមុខលំដាប់កំពូលដែលមានទឹកដមសំឡេងពីរោះក្រអួនក្រអៅបែបបំពេរប៉ុណ្ណោះទេ ប៉ុន្តែនាងគឺជាតារាស្រីដែលតែងតែបង្ហាញវត្តមានរបស់ខ្លួនជាមួយម៉ូដសម្លៀកបំពាក់ ស្រស់ស្អាត ប្លែកៗ ហើយតែងតែស័ក្ដិសមឥតខ្ចោះជាមួយនឹងរាងកាយដ៏ខ្ពស់ស្រឡូនរបស់នាង រហូតដល់ទស្សិកជនលាន់មាត់សរសើរ និង ដាក់ងារឱ្យនាងថាជាតារាស្រីដែលពូកែជ្រើសរើសសម្លៀកបំពាក់សម្រាប់ចូលរួមក្នុងកម្មពីធីផ្សេងៗយ៉ាងប្រណីត ជាពិសេសស័ក្ដិសមជានិច្ចជាមួយគ្រឿងអលង្ការបែប
អង្កាំ ។

មើលសម្រស់តារាខ្មែរ ១០ ដួង ជាមួយខ្សែកអង្កាំបន្ដិចមើល៍ ស្រស់ស្អាតយ៉ាងណា ?

ឱក សុគន្ធកញ្ញា : តារាចម្រៀងស្រីល្បីជួរមុខក្នុងផលិតកម្មធំរស្មីហង្សមាសម្នាក់នេះ ក៏ពូកែក្នុងការតុបតែងខ្លួន យ៉ាងចំណាន ធ្វើឱ្យសម្រស់របស់នាងនៅតែក្មេងជាងវ័យជានិច្ច ។ យូរម្ដងៗ យើងតែឃើញតារាចម្រៀងរូបនេះ លេចវត្តមានជាមួយគ្រឿងអលង្ការបែបអង្កាំ ដែលមើលទៅលើកសម្រស់របស់នាងឱ្យកាន់តែស្រស់មួយកម្រិត ទៀត ។

មើលសម្រស់តារាខ្មែរ ១០ ដួង ជាមួយខ្សែកអង្កាំបន្ដិចមើល៍ ស្រស់ស្អាតយ៉ាងណា ?

គង់ សុជាតិ : ពិធីការិនីដ៏ល្បីល្បាញម្នាក់នេះ តែងតែបង្ហាញវត្តមានរបស់ខ្លួនជាមួយការស្លៀកពាក់ប្លែកៗគ្រប់ ពេល ដែលមើលទៅហាក់ដូចជាអ្នកនាងមានអាយុត្រឹមតែម្ភៃក្រាស់នៅឡើយ ។ បើនិយាយពីគ្រឿងអលង្ការវិញ គឺថាស័ក្ដិសមជានិច្ចជាមួយម៉ូដបែបអង្កាំ ។

មើលសម្រស់តារាខ្មែរ ១០ ដួង ជាមួយខ្សែកអង្កាំបន្ដិចមើល៍ ស្រស់ស្អាតយ៉ាងណា ?

ពេជ្រ សោភា : តារាស្រីល្បីឈ្មោះថាមិនចេះវាយឫកម្នាក់នេះ ក៏ពូកែរៀបចំតុបតែងខ្លួនមិនចាញ់យុវវ័យ ប៉ុន្មានឡើយ ដែលជាហេតុធ្វើឱ្យអ្នកនាងនៅស្រស់សោភា ហើយតែងតែស្អាតប្លែកជានិច្ចជាមួយគ្រឿងអលង្ការបែបអង្កាំ ។

មើលសម្រស់តារាខ្មែរ ១០ ដួង ជាមួយខ្សែកអង្កាំបន្ដិចមើល៍ ស្រស់ស្អាតយ៉ាងណា ?

សុខ ពិសី : តារាស្រីល្បីឈ្មោះសំឡេងបែបមាយារូបនេះ គឺថាមានភាពប៉ិនប្រសប់ណាស់ក្នុងការតុបតែងខ្លួន រហូតដល់ទស្សិកជនមួយចំនួនលាន់មាត់ថា ពេលខ្លះ សុខ ពិសី ស្អាតខ្លាំងស្ទើរតែដូចតុក្កតាកូនក្រមុំទៅហើយ ។

មើលសម្រស់តារាខ្មែរ ១០ ដួង ជាមួយខ្សែកអង្កាំបន្ដិចមើល៍ ស្រស់ស្អាតយ៉ាងណា ?

ខាត់ សុឃីម : តារាស្រីពហុជំនាញមានទ្រព្យខ្ទង់លានដុល្លាររូបនេះ ក៏ពូកែតុបតែងខ្លួនណាស់ដែរ បើទោះបីជា អ្នកនាងមានកូនពីរទៅហើយក៏ដោយក៏សម្រស់នៅតែចាំ គឺថាយុវវ័យសុំខ្មាសតែម្ដង ។

មើលសម្រស់តារាខ្មែរ ១០ ដួង ជាមួយខ្សែកអង្កាំបន្ដិចមើល៍ ស្រស់ស្អាតយ៉ាងណា ?

យុគ ចិន្ដា : ពីធីការិនីល្បីងំឆ្លងទសវត្សរ៍រូបនេះ មិនបានបណ្ដោយឱ្យរូបរាងជ្រេទៅតាមវ័យនោះឡើយ គឺអ្នកនាងនៅតែស្រស់ស្អាតជានិច្ច ជាពិសេសគឺនៅពេលដែលអ្នកនាងចូលរួមក្នុងកម្មវិធីផ្សេងៗម្ដងៗ គឺចែងចាំងតែម្ដងជាមួយម៉ូដអលង្ការប្លែកៗរបស់នាង ។

មើលសម្រស់តារាខ្មែរ ១០ ដួង ជាមួយខ្សែកអង្កាំបន្ដិចមើល៍ ស្រស់ស្អាតយ៉ាងណា ?

ម៉ែង កែវពេជ្ជតា : តារាស្រីល្បីឈ្មោះ ដែលធ្លាប់ទទួលងារជាជំទាវរូបនេះ តែងតែស័ក្ដិសមជានិច្ចជាមួយសំម្លៀកបំពាក់គ្រប់ទម្រង់ទាំងបុរាណ និង សម័យ ។ ចំពោះការប្រើប្រាស់គ្រឿងអលង្ការវិញគឺតារាស្រីរូបនេះ ប្រើប្រាស់សម្បូរបែបតែម្ដង បូករួមទាំងខ្សែកប្រភេទអង្កាំផងដែរ ។

មើលសម្រស់តារាខ្មែរ ១០ ដួង ជាមួយខ្សែកអង្កាំបន្ដិចមើល៍ ស្រស់ស្អាតយ៉ាងណា ?

ចន ច័ន្ទលក្ខិណា : តារាស្រីមេយ៉ាយកូនមួយ ដែលត្រៀមខ្លួននឹងចូលរោងការជាលើកទីពីរ រូបនេះ ក៏មានសម្រស់ស្រស់សោភាជានិច្ច មិនជ្រេតាមវ័យនោះឡើយ ។ ចំពោះគ្រឿងអលង្ការក៏តារារូបនេះប្រើប្រាស់ បានយ៉ាងស័ក្ដិសមជានិច្ចជាមួយសម្លៀកបំពាក់របស់នាង ។

មើលសម្រស់តារាខ្មែរ ១០ ដួង ជាមួយខ្សែកអង្កាំបន្ដិចមើល៍ ស្រស់ស្អាតយ៉ាងណា ?

ឌួង ហ្សូរីដា : តារាសម្ដែង និង ជាពិធីការិនីម្នាក់នេះ ក៏ធ្លាប់បានជ្រើសរើសប្រភេទខ្សែកអង្កាំមកគ្រងជាមួយ សម្លៀកបំពាក់បែបធ្វើការរបស់នាងដែរ ឃើញថាស្រស់ប្លែកតែម្ដង ៕ ភូមិន្ទ

មើលសម្រស់តារាខ្មែរ ១០ ដួង ជាមួយខ្សែកអង្កាំបន្ដិចមើល៍ ស្រស់ស្អាតយ៉ាងណា ?