អ្នក​បើកបរ​តាម​ផ្លូវ​នៅ​ចិន​នាំ​គ្នា​ភ័យ​ញ័រ​ខ្លួន​ព្រោះ រូប​ស្រី​ស្អាត​ស្លៀក​ស

ផ្លូវក្នុងស្រុកមួយក្នុងទីក្រុង Dongguan ខេត្ត Guangdong ប្រទេសចិនបានធ្វើឲ្យអ្នកបើកបរគ្រប់គ្នាភ័យខ្លាចយ៉ាងខ្លាំង ដោយសារតែរូបស្រីស្អាតស្លៀកឈរនៅតាមដងផ្លូវ។

ហេតុការណ៍នេះកើតឡើងកាលពីសប្ដាហ៍មុន ហើយមូលហេតុគឺដោយសាររូបស្ត្រីម្នាក់ក្នុងផ្ទាំងនោះស្លៀកសំលៀកបំពាក់ស និងមានសក់វែងក្រង និងពេលមានពន្លឺចាំងទៅលើផ្ទាំងនោះដែលមានកម្ពស់ ៣ ម៉ែត្រក្នុងអំឡុងពេលល្ងាច ហើយកាន់តែយប់ពន្លឺចាំងនឹងធ្វើឲ្យរឹតតែខ្លាច។

ក្រុមហ៊ុនដែលទទួលបន្ទុកចំពោះផ្ទាំងទាំងនោះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ថាវាគឺជាការផ្សព្វផ្សាយសម្រាប់យីហោសំលៀកបំពាក់ពិសេសមួយប៉ុណ្ណោះ។ បន្ទាប់ពីអ្នកស្រុកមួយចំនួនបានត្អូញត្អែរនឹងរឿងនោះខាងក្រុមហ៊ុនបានឆ្លើយតបថានឹងរៀបចំរូបភាពថ្មីសម្រាប់ជំនួសរូបមួយសន្លឹកនោះ៕ 

អត្ថបទ៖បុរសកម្សត់

ប្រភព៖CCTVNews

  • អ្នក​បើកបរ​តាម​ផ្លូវ​នៅ​ចិន​នាំ​គ្នា​ភ័យ​ញ័រ​ខ្លួន​ព្រោះ រូប​ស្រី​ស្អាត​ស្លៀក​ស已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ចំនេះដឹង
Tags: