តើ​លោក​អ្នក​យល់​យ៉ាង​ណា​ប្រសិន​បើ​Apple ផលិត​iPhone Edge?

មូល​ហេតុ​ដែល​លើក​ជា​សំនួរ​នេះ​ឡើង​ក៏​ដោយ​សារ​គ្រប់​គ្នា​រំលឹក​ទៅ​៦​ឆ្នាំ​មុន​។​កាល​ពី​ឆ្នាំ​២០១០​នៅ​​ពេល​ដែល​Samsung ផលិត​ស្មាតហ្វូន​អេក្រង់​៥​អ៊ីញ ដំបូង​ដែល​ពេល​នោះ​វា​ធំ​មែន​ទែន​។​នា​ពេល​នោះ​ដែរ​ស្ថាបនិក​iPhone លោក​Steve Jobs បាន​មាន​ប្រសាសន៍​ថា​គ្មាន​នរណា​ម្នាក់​នឹង​ទិញ​វា​ឡើយ​ព្រោះ​ថា​វា​ធំ​និង​ពិបាក​កាន់​ផង​ដែរ។ឆ្នាំ​បន្ទាប់​Samsung នៅ​បន្ត​ផលិត​វា​បន្ត​ទៀត​គឺ​Galaxy Noteតែ​ម្ដង​ដែល​មាន​អេក្រង់​ទំហំ​រហូត​ដល់​៥.៣​​អ៊ីញ ហើយ​ក៏​បន្ត​រហូត​មក​ដល់​រាល់​ថ្ងៃ​។​ដោយ​សារ​តែ​ចាប់​ពី​ពេល​នោះ​មក​​អ្នក​ប្រើ​ប្រាស់​ក៏​ងាក​ទៅ​ចាប់​អារម្មណ៍​នឹង​​ទូរស័ព្ទ​អេក្រង់​ធំ​ទើប​នៅ​ឆ្នាំ​២០១៤​ក្រុមហ៊ុន​Apple បាន​ផលិត​iPhone អេក្រង់​ធំ​ជាង​មុន​ពោល​គឺ​iPhone 6 និង​iPhone 6 Plusហើយ​បំភ្លេច​អ្វី​ដែល​ខ្លួន​ធ្លាប់​និយាយ​បង្អាប់​អំពី​ស្មាតហ្វូន​ដែល​មាន​អេក្រង់​ធំៗ​ត​ទៅ​ទៀត។​ការ​ផ្លាស់​ប្ដូរ​នេះ​ក៏​បាន​ធ្វើ​អោយ​Apple ទទួល​បាន​ជោគ​ជ័យ​យ៉ាង​សម្បើម​តែ​ម្ដង។​

រហូត​មក​ទល់​ពេល​នេះ​Samsung ដែល​ជា​អ្នក​ផលិត​smart phone អេក្រង់​ធំៗ​បាន​ឈាន​មួយ​ជំហាន​ទៀត​មក​ផលិត​smart phone អេក្រង់​កោង​សង​ខាង​ជាក់ស្ដែង​Galaxy S6 Edge, S6 Edge Plus, និង​S7 Edge ហើយ​ពួក​វា​ក៏​ទទួល​បាន​ជោគ​ជ័យ​និង​ឈរ​លើ​លំដាប់​កំពូល​ទៅ​ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ។​

ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​ទើប​​​អ្នក​វិភាគ​កំពុង​គិត​ថា​Apple អាច​នឹង​ផលិត​iPhone Edge ដែល​មាន​អេក្រង់​កោង​សង​ខាង​ដើម្បី​ប្រជែង​Samsung ដែរ​ឬទេ?​ហើយ​លោក​អ្នក​​យល់​យ៉ាង​ណា​ដែរ​បើ​សិន​ជា​Apple ពិត​ជា​ផលិត​មែន​?​ចាប់​អារម្មណ៍​ឬ​ទេ?

តើ​លោក​អ្នក​យល់​យ៉ាង​ណា​ប្រសិន​បើ​Apple ផលិត​iPhone Edge?

បើ​យោង​តាម​ការ​ស្រង់​មតិ​របស់​The Verge ឃើញ​ថា​មនុស្ស​ភាគ​ច្រើន​ពិត​ជា​ចង់​អោយ​Apple ផលិត​iPhone Edge មែន​? ចុះ​ចំណែក​លោក​អ្នក​វិញ​?
​​​​
ប្រភព៖

ប្រែសម្រួល ៖ Leng Kim

  • តើ​លោក​អ្នក​យល់​យ៉ាង​ណា​ប្រសិន​បើ​Apple ផលិត​iPhone Edge?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ចំនេះដឹង
Tags: