កីឡាករ​ Matic​របស់​Chelsea​ ក្លាយ​ជា​វីរបុរស ​ក្រោយ​ពី​បាន​បរិច្ចាគ​លុយ​ដើម្បី​​ដោះ​បំណុល​អ្នក​ភូមិ​កំណើត​របស់​គាត់​​ដែល​ជំពាក់​គេ​ទាំង​អស់​

 

ខ្សែ​បម្រើ​ការពារ​សញ្ជាតិ​ ស៊ែប៊ី​ លោក​ Nemanja Matic កំពុង​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​ដែល​ចិត្ត​ល្អ​ម្នាក់​ក្នុង​ពិភព​បាល់​ទាត់ ~​ វា​ពិត​ជា​ពិបាក​ប្រកែក​ថា​គាត់​មិន​ចិត្ត​ល្អ​ណាស់​ ។

​បាន​ក្លាយ​ជា​វីរបុរស​សម្រាប់​ប្រជាជន​នៅ​ស្រុក​ភូមិ​កំណើត​របស់​ខ្លួន​ ក្រោយ​ពី​ពេល​ដែល​ខ្លួន​បាន​សុខ​ចិត្ត​ ចេញ​លុយ​ដោះ​បំណុល​ដែល​អ្នក​ភូមិ​ជំពាក់​គេ​ទាំង​អស់​ ។ Vrelo ជា​ស្រុកភូមិ​កំណើត​របស់​ Matic ដែល​ទីនោះ​មាន​ប្រជាជន​រស់​នៅ​ប្រមាណ​ជា​ ១៦០០​នាក់​ ~ ប្រជាជន​នៅ​ទី​នោះ​ពិត​ជា​សាទរ​នឹង​ទង្វើ​ដ៏​ល្អ​របស់​គាត់​ជា​ខ្លាំង​ ។

កីឡាករ​ Matic​របស់​Chelsea​ ក្លាយ​ជា​វីរបុរស ​ក្រោយ​ពី​បាន​បរិច្ចាគ​លុយ​ដើម្បី​​ដោះ​បំណុល​អ្នក​ភូមិ​កំណើត​របស់​គាត់​​ដែល​ជំពាក់​គេ​ទាំង​អស់​

យោង​តាម​ កាសែត​ The Mirror, អតីត​កីឡាករ​របស់​ក្លឹប​ Benfica របស់​នេះ​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​​ជួយ​​ដោះ​ស្រាយ​បំណុល​អ្នកភូមិ​ដែល​ទាក់​ទង​នឹង​ផ្សារ​ទំនើប​នៅ​ក្នុង​ភូមិ​កំណើតVreloរបស់​ខ្លួន​ ហើយ​លើស​ពី​នេះ​ទៀត​ គាត់​បាន​បរិច្ចាគ​លុយ​សម្រាប់​ជួសជុល​សាលា​រៀន ដែល​គាត់​ធ្លាប់​បាន​រៀន​កាល​ពី​ក្មេង​ផង​ដែរ​ ។

​​

ប្រែ​សម្រួល​ដោយ​ ៖ Limbique

ប្រភព​ ៖

  • កីឡាករ​ Matic​របស់​Chelsea​ ក្លាយ​ជា​វីរបុរស ​ក្រោយ​ពី​បាន​បរិច្ចាគ​លុយ​ដើម្បី​​ដោះ​បំណុល​អ្នក​ភូមិ​កំណើត​របស់​គាត់​​ដែល​ជំពាក់​គេ​ទាំង​អស់​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កីឡា
Tags: