អានអត្ថបទនេះចប់ អ្នកនឹងដឹងថាគួររួមភេទ ១សប្ដាហ៍ប៉ុន្មានដងទើបល្អ!

អ្នកវិទ្យាសាស្ត្រជាច្រើនបានរកឃើញថា ការរួមភេទ ៣ដងក្នុងមួយសប្តាហ៍អាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ នៃជំងឺដាច់សរសៃឈាមខួរក្បាល។ ក្រៅពីនេះ ការរួមភេទបានទៀងទាត់ ក៏អាចផ្តល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាព, ជួយឱ្យអ្នករស់បានអាយុវែង។ ខាងក្រោមនេះនឹងបង្ហាញពីការពន្យល់ណែនាំរបស់វិទ្យាសាស្ត្រ ដើម្បីជួយឱ្យអ្នកអាចរស់បានយូរ៖

ការពារពីភាពវិកលចរិក

Loading...

យើងទាំងអស់គ្នាប្រាកដជាបានដឹងហើយថា បរិមាណកោសិកាខួរក្បាលនឹងត្រលប់ទៅរកភាពដើមវិញ នៅពេលដែលមនុស្សកាន់តែចាស់ទៅ។ ពិតណាស់ ក្នុងវ័យ ៣៥ឆ្នាំ យើងនឹងត្រូវបាត់បង់កោសិកាខួរក្បាលចំនួន ៧០០០ ជារៀងរាល់ថ្ងៃ។ ដំណឹងនេះធ្វើឱ្យមនុស្សមានក្តីព្រួយបារម្ភខ្លាំង និងគិតដល់អ្វីដែលទុទិដ្ឋិនិយម។

តែទោះបីជាយ៉ាងណា អ្នកវិទ្យាសាស្ត្រជាច្រើនមកពីសកលវិទ្យាល័យ Princeton សហរដ្ឋអាមេរិច បានពាំនាំដំណឹងល្អមកប្រាប់ ដើម្បីពង្រឹងស្ថានភាពនេះ។ ការរួមភេទឱ្យបានទៀងទាត់នឹងជួយផលិតកោសិកាខួរក្បាលថ្មី។

តាមការសិក្សាមួយទៀតដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី PLos ONE បានបង្ហាញថា ការរួមភេទជួយជម្រុញដល់ការលូតលាស់កោសិកាខួរក្បាល បង្កើនការចងចាំ និងមានសមត្ថភាពទទួលយកចំណេះដឹងបាន។

កត្តាជាច្រើនដូចជា ភាពតានតឹង និងភាពក្រៀមក្រំអាចបណ្តាលឱ្យកន្សោមខួររួមតូច, ស្របពេលដែលការធ្វើលំហាត់ប្រាណ និងការរួមភេទអាចជួយដោះស្រាយបាន។

វេជ្ជបណ្ឌិត Ghosh អ្នកជំនាញផ្នែកសុខភាពផ្លូវភេទមកពី Liverpool ចក្រភពអង់គ្លេស បាននិយាយថា ” មនុស្សចាស់ដែលអនុវត្តការរួមភេទបានតិចងាយប្រឈមនឹងបញ្ហាវិកលចរិក ”។

លើសពីនេះទៀត ការរួមភេទក៏អាចជួយបង្កើនលំហូរឈាមទៅកាន់ខួរក្បាល និងបង្កើនកម្រិតអុកស៊ីសែន។

អ្នកជំនាញផ្នែកចិត្តសាស្ត្រលោក Barry Komisaruk នៅសកលវិទ្យាល័យ Rutgers បានពន្យល់ថា ” តាមរយៈការស្កេនខួរក្បាលមើល ដោយប្រើបច្ចេកវិទ្យារំញ័រម៉ាញ៉េទិច បានបង្ហាញថា ការសម្រេចទឹកកាមបានធ្វើឱ្យកោសិកាខួរក្បាលធ្វើការធ្ងន់ និងប្រើអុកស៊ីសែនច្រើន ”។

ការពារពីជំងឺបេះដូង

សាកលវិទ្យាល័យ Queen នៅរដ្ឋ Belfast ចក្រភពអង់គ្លេស បានរកឃើញថា ការរួមភេទ ៣ដងក្នុងមួយសប្តាហ៍អាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់នៃជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។

តាមការសិក្សាមួយផ្សេងទៀតនៅប្រទេសអុីស្រាអែលបានបង្ហាញថា ស្ត្រីដែលសម្រេចទឹកកាមបាន ២ដងក្នុងមួយសប្តាហ៍ ធ្វើឱ្យអត្រាគ្រោះថ្នាក់នៃជំងឺបេះដូងថយចុះដល់ទៅ ៣០% បើធៀបនឹងអ្នកដែលមិនចូលចិត្តរួមភេទ ឬសម្រេចទឹកកាម។

វេជ្ជបណ្ឌិតអ្នកស្រី Lisa Turner អ្នកជំនាញផ្នែកផ្លូវភេទ និងស្នេហាបាននិយាយថា ” អ័រម៉ូនអង់ដូភីន ដែលបានបញ្ចេញក្នុងពេលរួមភេទ អាចជួយបញ្ឈប់អ័រម៉ូនតានតឹងក្នុងខ្លួន រួមទាំងជំងឺបេះដូង “។

ការពារពីជំងឺមហារីកក្រពេញប្រូស្តាត

អ្នកស្រាវជ្រាវជាច្រើននៅសកលវិទ្យាល័យ Nottingham ចក្រភពអង់គ្លេស បានរកឃើញថា បុរសៗវ័យ ៥០ឆ្នាំដែលមានក្តីសុខនឹងការរួមភេទបានទៀងទាត់ អាចធ្វើឱ្យអត្រាគ្រោះថ្នាក់នៃជំងឺមហារីកក្រពេញប្រូស្តាតនៅកម្រិតទាប។

វេជ្ជបណ្ឌិត Ghosh បានពន្យល់ថា ” ការស្រាវជ្រាវក៏បានបង្ហាញផងដែរថា ព្រះសង្ឃប្រឈមមុខនឹងអត្រាគ្រោះថ្នាក់នៃជំងឺមហារីកក្រពេញប្រូស្តាតខ្ពស់ជាងគេ “។

គេងលក់ស្រួលការរួមភេទអាចជួយដោះស្រាយបញ្ហាគេងមិនលក់ ល្អប្រសើរជាងការលេបថ្នាំ ងងុយគេង។ វេជ្ជបណ្ឌិត Ghosh បាននិយាយថា ” ជាការពិតណាស់ ការរួមភេទនៅពេលល្ងាចអាចទទួលបានអត្ថប្រយោជន៍ច្រើនជាងការរួមភេទនៅពេលព្រឹក។ ពីព្រោះ បន្ទាប់ពីពេលសម្រេចទឹកកាមរួច រាងកាយតែងតែត្រូវការសម្រាក មិនចង់ក្រោកឡើយ។

ចំពោះបុរសៗវិញ ការសម្រេចទឹកកាមមិនខុសពីការចាក់ថ្នាំបំបាត់ភាពតានតឹងទេ។ នេះជាហេតុធ្វើឱ្យបុរសៗងងុយគេង បន្ទាប់ពីរួមភេទរួច៕

  • ប្រែសម្រួលដោយ៖ ដារ៉ា khmerpropey